Connect with us

KPT+

ទម្លាប់បង្ហាញភាពទន់ខ្សោយឲ្យគេអាណិត មិនបានជួយអ្វីមកវិញក្រៅពីបញ្ជាក់ថា យើងមិនមាន​តម្លៃនិងភាពជាខ្លួនឯង​ឡើយ

បានផុស

នៅ

គ្មាន​អ្នកណា​លើ​លោក​នេះ​ កើត​មក​ពាំនាំ​ភាព​សុខ​ស្រួល​ទាំង​ផ្លូវ​កាយ​និង​ចិត្ត​មក​ជាមួយ​ឡើយ។ ភាព​សុខ​សប្បាយ​ សុភមង្គល ​កើត​ឡើង​លុះ​ត្រា​មនុស្ស​ជា​អ្នក​បង្កើត​វា​មក​ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​យើង​ទន់ខ្សោយ ​យើង​តែង​រក​កល​ចង់​យំ ​ តែង​ចង់​បាន​នរណា​ម្នាក់​នៅ​ក្បែរ​លួងលោម​ដើម្បី​ឲ្យ​អារម្មណ៍​បាន​ធូរស្បើយ​ខ្លះ។ ការ​បញ្ចេញ​អារម្មណ៍​ឲ្យ​បាន​ធូរ​ គឺ​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​របស់​យើង​ ប៉ុន្តែ​បើ​បញ្ចូល​ហួសហេតុ​ពេក ​វា​មិន​បាន​ផ្ដល់​ល្អ​សម្រាប់​យើង​សូម្បី​តែ​បន្តិច​ណា។

ភាព​ឈឺចាប់​សៅហ្មង​ ទោម្នេញ​ហួសហេតុ​ មិន​បាន​ជួយ​អី​មក​វិញ​ឡើយ ​វា​បាន​តែ​ការ​ធុញទ្រាន់​និយាយ​មិន​ល្អ​ពី​យើង​មក​វិញ​ប៉ុណ្ណោះ។ បើ​អ្នក​រៀបរាប់​ចំ​មនុស្ស​ត្រូវ ​គេ​អាច​ជួយ​ផ្ដល់​យោបល់​ល្អៗ​មក​វិញ​មិន​ស្ដាយ ​តែ​បើ​រៀបរាប់​ចំ​មនុស្ស​ខុស ​គឺ​ដូច​ចំណាយ​ពេល​ចំណាយ​ចិត្ត​ខាត​ឥត​អំពើ​ជាមួយ​ពួកគេ។ ដោយសារ​តែ​និយាយ​ហើយ​មាន​តែ​ខាត​នឹង​ខាត​ ព្រោះ​អ្នក​ទាំង​នោះ​មិន​ត្រឹម​ធាក់​អ្នក​បន្ថែម​ទម្ងន់​ទុក្ខទោស​ឡើយ​ តែ​នៅ​បង្ខូច​កេរ្តិ៍ឈ្មោះ​មិន​ល្អ​ឬ​យក​រឿង​អ្នក​ទៅ​និយាយ​បន្ត​ដូច​បាយឡុកបាយឡ​មិនខាន។

ដូច្នេះ​ហើយ​ទម្លាប់​បង្ហាញ​ភាព​ទន់ខ្សោយ​ឲ្យ​គេ​អាណិត​ មិន​បាន​ជួយ​អ្វី​មក​វិញ​ក្រៅពី​បញ្ជាក់​ថា ​យើង​គ្មាន​តម្លៃ​ គ្មាន​អ្វី​ដែល​ជា​ខ្លួនឯង​ឡើយ។ គ្មាន​អ្នក​ណា​ហាម​មិន​ឲ្យ​អ្នក​យំ​ មិន​ឲ្យ​ស្រែក​ឬ​រៀបរាប់​ទុក្ខ​ឬ​បង្ហាញ​គេ​ថា​អ្នក​ឈឺចាប់​។ តែ​គ្រប់យ៉ាង​ក្នុង​លោក​នេះ​គឺ​មាន​កម្រិត​នៃ​ការ​តាក់តែង​របស់​វា​ទាំងអស់។ កុំ​បណ្ដោយ​ឲ្យ​អារម្មណ៍​នៃ​ការ​ខូចចិត្ត​ឈឺចាប់​ មក​ជា​មោហ៍បាំង​មុខ ​ឬ​ក្លាយ​ជា​ទម្លាប់​មួយ​ប្រចាំ​កាយ​ឲ្យ​សោះ។

ចងចាំ​ថា ​រឿង​អី​ក៏​ដោះស្រាយ​ចេញ​ដែរ​ សំខាន់​តើ​យើង​ហ្នឹង​ចង់​ដោះស្រាយ​វា​ឬ​អត់? អ្នកខ្លះ​មាន​ទុក្ខ​មិន​ព្រម​ប្រញាប់​ដោះ​វា​ឲ្យ​ស្រលះ​ទេ​ សុខចិត្ត​ទុក​ឲ្យ​ក្លាយ​ជា​មហារីក ​ទើប​ស្ដាយក្រោយ។

ចុងក្រោយ​ ភាពទន់ខ្សោយមិន​សំដៅ​ថា​យើង​មាន​ទុក្ខ​ប៉ុណ្ណា​ យើង​រឹងមាំ​ប៉ុណ្ណោះ​ទេ! វា​អាស្រ័យ​លើ​ការ​តស៊ូ​ ព្យាយាម​យក​ឈ្នះ​លើ​ចិត្ត​បច្ចុប្បន្ន​នេះ​ទៅ​វិញ​ទេ។ បើ​រឿង​ណា​មិន​បាន​ធ្វើ​ឲ្យ​ល្អ​ទាំង​សង​ខាង​ ឬ​មិន​បាន​ឲ្យ​អ្នក​ជិត​ខ្លួន​សប្បាយចិត្ត​ទៅ​ជាមួយ​ទេ ​គួរ​កុំ​នៅ​នាំ​តែ​បន្ទាប​ខ្លួន​រឹត​ខ្លាំង​នោះ​ទេ។ ការ​កាត់​ចិត្ត​ដើរ​ចេញ​គឺ​ជា​ជម្រើស​ដែល​អ្នក​គួរ​រើស ​ហើយ​ឈាន​ឲ្យ​ដល់​ទី​បញ្ចប់​របស់​វា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជ័យជម្នះ​ចុង​ក្រោយ​នៃ​ជីវិត​មិនមែន​ជោគជ័យ​តែមួយ ​តែ​ជា​ការ​ផ្ដល់​ឲ្យ​អ្នក​ផង​ទាំង​ពួង​មិន​រំពឹង​ចង់​បាន​ផល​ចំណេញ​ពី​គេ

ចុចអាន៖រៀន​ពី​បទពិសោធន៍​ឈឺចាប់​ ​​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ទៅ​មុខ​បាន​ល្អ​ជាង​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម