KPT+
នាង មុនីច័ន្ទ ៖ មូលហេតុធំ ៣ ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តចូល ជាសមាជិក MST
មូលហេតុដែលធ្វើឲ្យខ្ញុំសម្រេចចិត្តចូល MST គឺចាប់ផ្ដើមនៅពេលដែលខ្ញុំបានទៅចូលរួមកម្មវិធីសម្ពោធសៀវភៅ ” ស្ទូឌីយ៉ោ 7 ″ របស់អ្នកគ្រូ ម៉ីសន សុធារី ដែលចេញផ្សាយដោយតម្រា។ ពេលនោះគឺជាពេលដែលខ្ញុំបានជួបអ្នកគ្រូផ្ទាល់ដំបូង ហើយក៏បានជួបជាមួយនឹងមនុស្សល្អៗជាច្រើន ដែលសុទ្ធតែជាអ្នកចូលចិត្តអានសៀវភៅដូចគ្នា។ នៅពេលដែលខ្ញុំត្រឡប់មកពីកម្មវិធីវិញ ខ្ញុំក៏បានស្គាល់ផេកមួយនៅលើហ្វេសប៊ុកមានឈ្មោះថា “ MST ហ្វេនផេក” ។ ពួកគាត់បានផុសប្រកាសស្វែងរកអ្នកដែលមានចំណាប់អារម្មណ៍ចូលរួមជាសមាជិកក្នុង MST ហ្វេនក្លឹប។ ពេលនោះ ខ្ញុំក៏មិនបានបណ្តោយឲ្យឱកាសខកខានឡើយ ព្រោះខ្ញុំជាហ្វេនអ្នកគ្រូមកជាយូរហើយ។

ខ្ញុំស្គាល់អ្នកគ្រូដំបូងតាមរយៈវេបសាយសប្បាយ ហើយត្រឹមតែដឹងថា ប៉ាកកាអ្នកគ្រូមានឈ្មោះ ពេជ្របណ្ឌិត ព្រោះកាលនោះគឺខ្ញុំអានរឿងបែបរន្ធត់របស់អ្នកគ្រូ។ បន្ទាប់មក ខ្ញុំក៏បានទិញសៀវភៅ”ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់” មកអានហើយក៏ជក់ចិត្តដក់ជាប់អារម្មណ៍នៅសាច់រឿងដែលមានលក្ខណៈទាក់ទាញនិងប្លែកម្យ៉ាង ដែលធ្វើឲ្យខ្ញុំអានហើយស្រឡាញ់ស្នាដៃប្រលោមលោកបែបខ្មែរមួយនេះយ៉ាងខ្លាំង។
លើសពីនេះ ខ្ញុំក៏បានដឹងថាអ្នកគ្រូ ម៉ីសន សុធារី មានប៉ាកកាពីរទៀតគឺ ពេជ្របណ្ឌិត និង សុភាប្រុស តាមពិតជាមនុស្សតែមួយសោះ។


បន្តមកពេលដែលខ្ញុំចាប់យកឱកាសជាសមាជិកMSTវិញ គឺមូលហេតុពេលនោះដើម្បីស្គាល់មនុស្សថ្មីៗដែលមានចំណង់ចំណូលចិត្តដូចខ្ញុំគឺការអានសៀភៅ ជាពិសេសមាននិមិត្តរូបអ្នកនិពន្ធដូចគ្នាគឺ អ្នកគ្រូ ម៉ីសន សុធារី។
នៅពេលដែលខ្ញុំបានចូលជាផ្នែកតូចមួយនៃគ្រួសារ MST ហើយ ទើបខ្ញុំបានយល់ថាការសម្រេចចិត្តរបស់ខ្ញុំពិតជាល្អមែន នេះជាឱកាសពិសេស។ ខ្ញុំបានជួបមនុស្សល្អៗដែលនាំមកនូវតែភាពសប្បាយ រីករាយ ស្នាមញញឹមនិងការទទួលយកពេញប្រៀបបេះដូង។សមាជិកម្នាក់ៗសុទ្ធតែបានបង្រៀននូវមេរៀនល្អៗ ដំបូន្មាននិងការចែករំលែកជាគ្រួសារតែមួយ។



ខ្ញុំក៏បានរៀនពីអ្នកគ្រូច្រើន នៅពេលដែលចូលរួមជំនួបអ្នកអានប្រចាំខែ។លើសពីនេះ ខ្ញុំក៏បានរៀនពីសៀវភៅរបស់អ្នកគ្រូ វីដេអូឆ្លើយតបនឹងបញ្ហាផ្សេងៗដែលមានអ្នកគាំទ្របានសួរ និងផុសពាក្យពេចន៍លើកទឹកចិត្តនិងបង្រៀននៅលើផេករបស់អ្នកគ្រូផងដែរ។មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងក្រុមMSTគឺមានគោលបំណងធំៗ៣គឺ៖ ទីមួយ ចូលរួមលើកកម្ពស់វិស័យអំណាននៅកម្ពុជា។ទីពីរ ចូលរួមគាំទ្រស្នាដៃអ្នកនិពន្ធក្នុងស្រុក និងទីបី ចូលរួមសកម្មភាពសប្បុរសធម៌នៅក្នុងសង្គម។តាមរយៈគោលបំណងទាំង៣នេះ បានបង្រៀនឲ្យពួកយើងធ្វើការងារជាក្រុម ដែលមានភាពសាមគ្គី ការចែករំលែកក្តីស្រឡាញ់ ចំណេះដឹង បទពិសោធន៍ និងការចូលរួមបង្កើតអ្វីថ្មីៗដើម្បីគាំទ្រនិងលើកស្ទួយសិល្បៈអក្សរសិល្ប៍ខ្មែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”
ចុចអាន៖អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា