KPT+
គិតតាមផ្លូវធម៌ ” ចង់ឈ្នះអ្នកដទៃគឺត្រូវយកឈ្នះចិត្តខ្លួនឯងសិន “
ឃ្លាខាងលើនេះមិនមែនបង្រៀនឲ្យអ្នកទៅធ្វើបាបគេ ឬលាងខ្លួនជាជនរងគ្រោះដើម្បីក្លាយជាអ្នកឈ្នះទេ។ ហើយយើងក៏មិនបានឲ្យអ្នកទៅធ្វើរឿងមិនគប្បីណាមួយ ចំពោះបុគ្គលណាដែរ។
ឃ្លា ” ចង់ឈ្នះអ្នកដទៃគឺត្រូវយកឈ្នះចិត្តខ្លួនឯងសិន ” អ្នកណាក៏ធ្លាប់លឺ ធ្លាប់ដឹងនិងធ្លាប់ស្គាល់ដោយសារមានមនុស្សនិយាយឬគេបង្រៀនយើងជាដើម។ ប៉ុន្តែទោះជាធ្លាប់លឺឬដឹងច្រើន ក៏យើងនៅតែមិនអាចយកឈ្នះដោយភាពមេត្តាបានដដែល។
បើចឹងតើធ្វើយ៉ាងម៉េច ដើម្បីយកឈ្នះអ្នកដទៃដោយវិធីត្រឹមត្រូវ មិនប្រើវិធីកេងចំណេញពីគេ។
១ សំលាប់ចិត្តទន់ជ្រាយខ្លួនឯងជាមុនសិន

ចិត្តទន់ខ្សោយគឺជាហេតុដែលធ្វើឲ្យយើងក្លាយជាមនុស្សគ្មានកម្លាំងកាយចិត្ត នឹងបន្តធ្វើអ្វីទៀត។ មនុស្សគ្មានកម្លាំងចិត្ត ចូលចិត្តធ្វើអ្វីដោយការបញ្ជាពីចិត្តខាងក្នុង។ បើចិត្តខាងក្នុងគិតមិនល្អ នោះការធ្វើក៏តាមហ្នឹងដែរ។ មុនផ្ដើមធ្វើរឿងអីក៏ដោយ ចូរសម្លាប់ចិត្តខាងក្នុងរបស់អ្នកសិន សឹមគិតរឿងបន្តទៀត។
២ ទទួលស្គាល់ការពិតកម្មអ្នកណាអ្នកនឹងទទួល

ចូរគិតតាមកម្មផល ធម៌ដែលបានបង្រៀនឲ្យចិត្តស្ងប់ស្ងាត់។ កម្មអ្នកណា អ្នកហ្នឹងទទួល គ្មានអ្នកណាសងជួសអ្នកណាឡើយ។ សូម្បីអ្នកជាដៃគូស្នេហា បងប្អូន ជាគ្រួសារតែមួយក្ដី សាងអីគឺបានហ្នឹងហើយ កុំបន្ទោសថាជីវិតខ្ញុំគ្មានរឿងសុខសប្បាយដូចគេសោះ។ ចូរមើលបច្ចុប្បន្ននេះសិនថា តើយើងបានធ្វើរឿងត្រឹមត្រូវសម្រាប់ខ្លួនឯងឬនៅ។
៣ ទំនេរៗស្ដាប់ធម៌អប់រំផ្លូវចិត្ត

ពុទ្ធសាសនាបានបង្រៀនថា ធ្វើល្អបានល្អ ធ្វើអ្វីបានហ្នឹង! នេះជាការពិត ព្រោះជំនឿពីបុរាណគេថា បើមិនជឿកុំប្រមាថ មិនថាអ្នកកាន់សាសនាណាក៏ដោយ។ ការគោរពឲ្យតម្លៃ គឺជាផ្លូវមួយនាំយើងទៅរកផ្លូវចិត្តរឹងមាំ ។
ការយកធម៌មកដាក់ខ្លួន ប្រៀបដូចប្រើចិត្តសន្ដោសមេត្តាទៅរកអ្នកផងទាំងពួង ដោយមិនចាំបាច់ឲ្យជាវត្ថុល្អៗទៅគេ ដើម្បីផ្គាប់ខ្លាចគេមិនចូលចិត្តមិនស្រលាញ់ឡើយ។ ត្រឹមគិតល្អធ្វើល្អ យកធម៌ដាក់ខ្លួន ធ្វើទានជាមួយមនុស្សរក្សាសីលនិងទានគឺល្អណាស់ទៅហើយ។
៤ ចាំថាសេចក្ដីទុក្ខកើតចេញពីសេចក្ដីស្រលាញ់

កុំស្រលាញ់ខ្លាំងពេក ហើយក៏មិនមែនមិនចេះស្រលាញ់ដែរ។ ព្រះពុទ្ធទ្រង់ទូន្មានថា កុំទម្លាប់ប្រកាន់អីមាំពេក មិនឲ្យស្រលាញ់រហូតវង្វេង មិនឲ្យសង្ឃឹមលើរបស់ណាមួយឡើយ។ ព្រោះកាលបើខកបំណង នឹងនាំឲ្យមានទុក្ខខ្លាំង។ បើទុក្ខខ្លាំង ចិត្តកំហឹងការចង់ឈ្នះនឹងកើតមានដោយសារតែយើងមិនចេះទប់កំហឹង មិនចេះផ្ដល់ក្ដីមេត្តាដល់អ្នកជុំវិញ។
ហេតុអស់នេះហើយ ដែលបណ្ដាលឲ្យមនុស្សយើងមិនអាចយកឈ្នះលើអ្នកដទៃបានត្រឹមត្រូវ ក៏ព្រោះតែចិត្តលោភលន់ មិនព្រមទទួលខុស មិនព្រមចុះចាញ់ ប្រើពាក្យភូតកុហក ទើបជីវិតរកក្ដីសុខសុភមង្គលដូចគេមិនឃើញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀនពីបទពិសោធន៍ឈឺចាប់ ដើម្បីធ្វើឲ្យជីវិតទៅមុខបានល្អជាងមុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ