Connect with us

KPT+

អចលនទ្រព្យ​​ពីក្រោយ​ខ្នង​សេដ្ឋីនី​ បេក្ខភាពអនុ​ប្រធានាធិបតី​ប្រជាធិបតេយ្យ​​អាមេរិក

បានផុស

នៅ

មុន​ពេល​ចូលរួម​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ នៃ​គណបក្ស​ប្រជាធិបតេយ្យរបស់​លោក Joe Biden នៅ​ឆ្នាំ ២០២០ សមាជិកព្រឹទ្ធសភា លោកស្រី  Kamala Harris  បាន​ចំណាយ​ពេល ១៦ ឆ្នាំ​ធ្វើការ​នៅ​ក្នុងឆាកនយោបាយ​ ដោយ​បម្រើ​ការងារ​ជា​មេធាវី​ដំបូង​នៅ  San Francisco បន្ទាប់មក​ជា​អគ្គ​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ California មុន​ពេល​ចូល​ក្នុង​ព្រឹទ្ធសភា​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Harris និង Douglas Emhoff បាន​ប្រមូល​ទិញ​ផ្ទះ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ ដោយ​កាសែត The Wall Street Journal (WSJ) បាន​ប៉ាន់​ប្រមាណ​ថា  ​ទ្រព្យសម្បត្តិ​រួមបញ្ចូល​គ្នា​របស់​ប្ដី​ប្រពន្ធ​នេះ ​មាន​តម្លៃ​ប្រហែល ៨ លាន​ដុល្លារ​អាមេរិក។

ខាង​ក្រោម​នេះ​ជា​កន្លែង​ដែល​ពួកគេ​ទាំងពីរ​នាក់​បាន​កាន់កាប់៖

​យោង​តាម​របាយ​ការណ៍​របស់ WSJ គូស្វាមីភរិយានេះ  បាន​ទិញ​ផ្ទះមួយ​នៅ​ក្នុង​ទីក្រុង  Brentwood  រដ្ឋ Los Angelesកាល​ពី​ឆ្នាំ ២០១២ដែលក្រុមអចលនទ្រព្យ​ Zillow បាន​បញ្ជាក់​ថា​ ​​មាន​បន្ទប់គេង​ ៤ និង​បន្ទប់ទឹក ៤ ក្នុង​មាន​ទំហំ ៣ ៥០០ ហ្វីត​ការ៉េ​ ជាមួយតម្លៃ​ប៉ាន់ស្មានប្រហែល ៥.៤ លាន​ដុល្លារ។

ជាធម្មតា តម្លៃ​ផ្ទះ​បែបនេះ ជា​មធ្យម​នៅ Brentwood គឺ ត្រឹម​២,៧ លាន​ដុល្លារ​អាមេរិក ​​ខ្ពស់​ជាង​មធ្យមភាគ​របស់ Los Angeles ។

លោកស្រី ​Harris មិនមែន​ជា​ឥស្សរជន​នយោបាយ​ដំបូង​គេ​ ដែលមក​ស្នាក់​នៅ​ក្រុង Brentwood ទេ ព្រោះ​លោក Richard Nixon ក៏​ធ្លាប់​រស់​នៅ​ក្នុង​ក្រុង Brentwood ក្នុង​ឆ្នាំ ១៩៦១ មុន​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតីអាមេរិក​ដែរ។

គួរបញ្ជាក់ថា ក្រុង Brentwood ក៏​ជា​ផ្ទះ​ពេញនិយម​ នៃ​ឥស្សរជន​សាធារណៈ​ល្បីៗអាមេរិក​ ជាច្រើន​ទៀត ដូចជា  LeBron James និង  Gwyneth Paltrow និង  Brad Falchuk ​ដែលកំពុងតែរស់នៅសព្វថ្ងៃនេះ។

លើស​ពី​នេះ​ទៀត Harris និង Emhoff ត្រូវបាន​គេដឹង​ថា មាន​ខុនដូ​មួយ​នៅ​សង្កាត់ West End នៃ Washington ដែល​មាន​បន្ទប់គេង ២ ក្នុង​តម្លៃ ១,៧ លាន​ដុល្លារ ទិញកាលពីឆ្នាំ ២០១៧ លើ​អគារ​ខ្ពស់​បំផុត​ ក្នុង​ក្រុង​ គឺទិញ​នៅឆ្នាំ​​ដែល​លោកស្រី​​បាន​ចូលរួម​ក្នុង​ព្រឹទ្ធសភា។

​ផ្ទះ​មួយ​ទៀត​មាន​ឈ្មោះ​ថា Per Zillow មាន​តម្លៃ​ជា​មធ្យម​នៅ​សង្កាត់ West End ​ចំនួន ៧០២.០០០ ដុល្លារ​អាមេរិក​ ហើយបាន​ទទួល​​ថ្លៃ​ជួល​មធ្យម​គឺ ៣.១៧២ ដុល្លារ។

នៅ​ពេល​លោកស្រី​ធ្វើ​ជា​មេធាវី​នៅ​ស្រុក Francisco ​បាន​កាន់កាប់​ផ្ទះល្វែង​ជាន់​ខ្ពស់​មួយ ​ដែល​គាត់​បាន​ទិញ​ក្នុង​តម្លៃ​ ប្រហែលកន្លះ​លាន​ដុល្លារ។

ផ្ទះ​ល្វែង​ដែល​លោកស្រី​បាន​ទិញ​នៅ​ឆ្នាំ​ដដែល ​បច្ចុប្បន្ន​មានតម្លៃ ៨៩០,០០០ ដុល្លារ​អាមេរិក ​ស្មើ​នឹង​ពីរ​ដង​នៃ​អ្វី​ដែល​គាត់​បាន​ចំណាយ​សម្រាប់​វា។

យោង​តាម​របាយការណ៍​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​នេះ​មាន​ទីតាំង​នៅ​ខាង​ត្បូង​នៃ​សង្កាត់ Francisco ដែល​ជា​ទីក្រុង​មួយ ​មាន​តម្លៃ​អចលនទ្រព្យ​ប្រកួតប្រជែង​ល្បីល្បាញ​ខ្លាំង​ជាង​គេ​បំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ

ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម