KPT+
ជួយក្មេងជំទង់លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តរងការប៉ះពាល់
បណ្ដាញសង្គមក្នុងសម័យឌីជីថលមានទាំងគុណសម្បត្តិនិងគុណវិបត្តិមកព្រមគ្នា។ ចំពោះអ្នកដែលប្រើបានត្រឹមត្រូវ វាក៏ផ្ដល់គុណប្រយោជន៍យ៉ាងច្រើន។ ផ្ទុយទៅវិញ បើពុំចេះទាញយកប្រយោជន៍ល្អៗទេ វាក៏ផ្ដល់ផលអវិជ្ជមានហួសស្មានដែលប៉ះពាល់ទាំងការរស់នៅ ការសិក្សា ការងារ និងផ្លូវចិត្តផងដែរ។

យោងតាមទិន្នន័យរបស់អ្នកវិទ្យាសាស្រ្តស្រាវជ្រាវជាន់ខ្ពស់អ្នកស្រី Linda Charmaraman មកពីមជ្ឈមណ្ឌល Wellesley Centers for Women បានលើកឡើងថា ក្រោយពេលលេងបណ្ដាញសង្គមយុវវ័យ ២១% មានអារម្មណ៍ធ្លាក់ចុះ នៅពេលមើលលើបណ្ដាញឃើញរូបភាពថ្មី ផ្នត់គំនិតប្លែកៗ ពិសេសកើតអារម្មណ៍ប្រៀបធៀបទៅកាន់ទិន្នន័យដែលឃើញនោះ ដែលជាហេតុធ្វើឱ្យផ្លូវចិត្តពួកគេមានបញ្ហា។

ករណីម្យ៉ាងទៀត ដោយសារពួកគេរងការបញ្ចេញមតិពីអ្នកដទៃដែលអាចប៉ះពាល់អារម្មណ៍ ជាហេតុធ្វើឱ្យគំនិតកើតភាពស្មុគស្មាញទៅជាតានតឹង បូករួមនិងការចំណាយពេលលេងច្រើនជ្រុលហួសពេលគេងផងនោះ រឹតតែជាកត្តាចូលរួមអាចវិវវត្តន៍ទៅជាជំងឺបាក់ទឹកចិត្តថែមមួយកម្រិតទៀត។
តើគួរធ្វើបែបណា ដើម្បីឱ្យយុវវ័យប្រើបណ្ដាញសង្គមឱ្យត្រូវផ្លូវ?
វិធីដោះស្រាយលើបញ្ហានេះ អ្នកស្រី Linda Charmaraman ឲ្យដំបូន្មានថា ត្រូវពន្យល់ប្រាប់ពីគុណសម្បត្តិ និងគុណវិបត្តិដែលបណ្ដាញសង្គមផ្ដល់ឱ្យនៅពេលយុវវ័យចាប់ផ្ដើមប្រើប្រាស់វា។

បន្ថែមពីលើនោះ ត្រូវបង្កើតវិន័យក្នុងការលេង កំណត់ពេលវេលាឱ្យបានត្រឹមត្រូវក្នុងការប្រើប្រាស់ ដោយមានម៉ោងរៀន ម៉ោងស្រាវជ្រាវ ម៉ោងស្ដាប់ចម្រៀង ម៉ោងមើលវីដេអូ និងម៉ោងមើលព័ត៌មានជាដើម។

ក្រៅពីនោះ ការតាមដាន(Follow) ផេកឬមានមិត្តក្នុងបណ្ដាញសង្គមដែលមានភាពវិជ្ជមានច្រើន ពិតជាមានឥទ្ធិពលដល់អ្នកប្រើប្រាស់ផងដែរ។ កាលណាមានផេកល្អៗផ្ដល់ចំណេះដឹងល្អៗ ថ្មីៗ ការលើកទឹកចិត្ត វាអាចបញ្ចៀសការមើលឃើញនូវរឿងមិនល្អ និងរឿងអវិជ្ជមានដែលធ្វើឱ្យអារម្មណ៍ធ្លាក់ដុនដាបពិបាកកែខៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ អ្នកជំនាញព្យាបាលផ្លូវចិត្តប្រាប់វិធីសាស្រ្តបំបាត់ស្រ្តេសពីការអាននិងដឹងលឺព័ត៌មានច្រើនជ្រុល
ចុចអាន៖ បណ្តាញសង្គម ជាកត្តាចម្បងពាក់ព័ន្ធកំណើនជំងឺផ្លូវចិត្តលើយុវវ័យ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ