KPT+
អាថ៌កំបាំងទាំង ៨ នៅលើយន្តហោះ មានតែអ្នកបើកបរទើបដឹងនិងមានសិទ្ធប្រើបាន
ទោះបីជាយើងដឹងពីអ្វីដែលអ្នកបើកយន្តហោះធ្វើក៏ដោយ តែយើងអាចនឹងមិនដឹងរឿងគ្រប់យ៉ាងនៅលើយន្តហោះទាំងអស់បានឡើយ។
១ បន្ទប់គេងមួយដែលអាចសម្រាកបាន

ការហោះហើរអាចមានរយៈពេលវែង ហើយបុគ្គលិកហោះហើរក៏ត្រូវការសម្រាកដូចជាអ្នកបម្រើលើយន្តហោះដែរ។ ជាទូទៅវាមានបន្ទប់គេង ២ ដែលគេលាក់ ហើយនាវិកអាចគេងលក់ពេលពួកគេអស់កម្លាំង។ កន្លែងគេងនោះមានទីតាំងនៅផ្នែកខាងមុខនៃយន្តហោះ ហើយមួយផ្សេងទៀតស្ថិតនៅខាងក្រោយ។
២ បន្ទប់ងូតទឹកផ្កាឈូកនិងបន្ទប់ទឹកដែលអាចប្រើពេលសម្រាក

នៅលើយន្តហោះពាណិជ្ជកម្មធំៗ ប្រាកដជាមានទឹកផ្កាឈូកដែលមានទីតាំងនៅរួមគ្នាជាមួយបន្ទប់គេង ដែលនាវិកអាចងូតបាន ក្រោយពេលក្រោកឡើង។ ភ្ញៀវទេសចរក៏អាចរកឧបករណ៍នៅទីនោះបាន ក្នុងករណីមានភាពអាសន្នតែប៉ុណ្ណោះ។
៣ ខ្នោះមួយគូការពារអ្នកដំណើរដែលពិបាកនិយាយគ្នា

អាកាសយានិកទទួលបន្ទុកយន្តហោះ និងមានសិទ្ធអំណាចគ្រប់យ៉ាង ហើយពួកគេក៏អាចឃាត់អ្នកដំណើរណាដែលពិបាកនិយាយគ្នា ប្រសិនបើយល់ថាចាំបាច់។
បើមាននរណាម្នាក់ជាអ្នកបង្កបញ្ហាក្នុងអំឡុងពេលហោះហើរ ហើយទទួលការព្រមានម្ដងហើយម្ដងទៀតនៅតែបន្តធ្វើសកម្មភាពយ៉ាងគឃ្លើន ប្រធានក្រុមមានសិទ្ធិហៅប៉ូលិសនៅលើដី ហើយក៏ស្នើសុំឲ្យនាវិកបញ្ឈប់ពួកគេដោយការដាក់ខ្នោះ។
៤ ម៉ាសអុកស៊ីសែនសម្រាប់សង្គ្រោះបន្ទាន់

ក្នុងករណីបន្ទាន់មួយចំនួននៅពេលដែលយន្តហោះមិនមានសម្ពាធល្អ មនុស្សគ្រប់គ្នាត្រូវការអុកស៊ីសែនពីកន្លែងណាមួយ។ នៅក្នុងកាប៊ីនយន្តហោះនៃទីតាំងខាងឆ្វេងដៃរបស់អ្នកបើកនីមួយៗ គឺតែងមានគន្លឹះមួយសម្រាប់ចុចម៉ាសទម្លាក់ចុះក្រោមឲ្យភ្ញៀវ ។
៥ ពូថៅប្រើដើម្បីសង្គ្រោះបន្ទាន់

ទោះបីជាវាត្រូវបានលាក់ពីអ្នកដំណើរក៏ដោយ ក៏អាកាសយានិកមានពូថៅមួយដែលពួកគេអាចប្រើបាន សម្រាប់បើកបន្ទះរារាំងភ្លើង ឬបំបែកបង្អួចប្រសិនបើចាំបាច់។
៦ ម៉ាស៊ីនថតវីដេអូ

អាកាសយានិកត្រូវធ្វើការទំនាក់ទំនងគ្រប់ពេលជាមួយឧបករណ៍បញ្ជា ដើម្បីផ្ទៀងផ្ទាត់រាល់ព័ត៌មានលម្អិតនៃការហោះហើរ ប៉ុន្តែកាប៊ីនយន្តហោះខ្លះក៏មានកាមេរ៉ាវីដេអូ ដែលអាចថតយន្តហោះពេលកំពុងហោះហើរ។ អ្នកបើកយន្តហោះដឹងអំពីរឿងនេះ ហើយកត់ត្រារាល់ទិន្នន័យហោះហើរ ដើម្បីងាយស្រួលនៅពេលយន្តហោះមានបញ្ហាវាអាចជួយដោយហេតុផលផ្សេងៗ។
៧ ខ្សែពួរដើម្បីជម្លៀសយន្តហោះ

នៅក្នុងកាប៊ីនយន្តហោះនីមួយៗមាន ខ្សែពួរ ២ ទុកសម្រាប់ប្រើដើម្បីជម្លៀសមនុស្សទៅតាមបង្អួច។ វាប្រវែងពីរឬបីម៉ែត្រ ហើយអាចជួយអាកាសយានិករុញចុះក្រោមកាន់តែងាយស្រួល។
៨ រុញបង្អួចដើម្បីជម្លៀសចេញ

ខ្សែពួរក៏មិនប្រាកដថាអាចជាមធ្យោបាយល្អ តែពួកគេក៏មានអាចជម្លៀសចេញតាមផ្លូវផ្សេងទៀត ប្រសិនបើទ្វារមិនមែនជាជម្រើស។ ជម្រើសមួយទៀតគឺបង្អួចរអិលចំនួន ២ នៅលើផ្នែកខាងមុខដែលបើកចូលមក ពួកវាត្រូវបានប្រើជាមធ្យោបាយនៃការជម្លៀសក្នុងករណីមានអាសន្ន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖brightside
ចុចអាន៖ស្ទីលតុបតែងខ្លួនដ៏ពេញនិយមក្នុងរដូវភ្លៀងនេះ
ចុចអាន៖គន្លឹះ៥ យ៉ាង ថែរក្សារថយន្តក្នុងរដូវវស្សានេះបានយ៉ាងល្អ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?