Connect with us

KPT+

កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?

បានផុស

នៅ

មកដល់ពាក់កណ្ដាលឆ្នាំ ២០២១ នេះ​កុមារ​ប្រមាណជាង ១.៤ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ កំពុង​រស់នៅ​ក្រោម​ការ​បិទខ្ទប់​ ព្រោះតែជំងឺ​រាតត្បាត។ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី NEU របស់អង់គ្លេសបង្ហាញ​ថា​ ក្មេងៗ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​កំពុងមាន​អារម្មណ៍​ឯកោ​ ហើយប្រមាណ ២៨ ភាគរយក្នុងចំណោមនោះកំពុងរងសម្ពាធផ្លូវចិត្ត។

Boy Standing Near The Window With Hands On Window Glass Kid Waiting For  Parents Waiting Concept Stock Video - Download Video Clip Now - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកទិន្នន័យដែលប្រមូលបានដោយមហាវិទ្យាល័យភូមិន្ទចិត្តសាស្ត្រ (Royal College of Psychiatrists) ចក្រភពអង់គ្លេសបង្ហាញថា មនុស្សវ័យក្រោម ១៨ ឆ្នាំចំនួន ៣៧២,៤៣៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតក្នុងឆ្នាំ២០២០ ហើយមកដល់ឆ្នាំនេះ ចំនួនបានកើនឡើងបន្ថែមរហូតដល់ ៨០,២២៦ នាក់ឬស្មើ ២៨ ភាគរយ។ ករណីនេះមហាវិទ្យាល័យបានឱ្យដឹងថា វាជាលទ្ធផលនៃការរំខានបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

Premium Photo | Asian 6 or 7 years old kid wearing medical mask.little girl  standing by the window and looking outside.she look sad,bored.she may sick  or quarantine from the coronavirus disease 19 (

លោកវេជ្ជបណ្ឌិត Bernadka Dubicka ប្រធានសាស្រ្តាចារ្យកុមារនិងមនុស្សវ័យជំទង់នៃមហាវិទ្យាល័យចិត្តសាស្រ្តនិយាយថា “កុមារនិងយុវជនកំពុងរងនូវវិបត្តិសុខភាពផ្លូវចិត្តដែលបណ្តាលមកពីជំងឺរាតត្បាត និងប្រឈមហានិភ័យនៃជំងឺផ្លូវចិត្តពេញមួយជីវិតពួកគេ”។

Premium Photo | Asian child girl wearing protection mask looking outside  through the window and stay at home

បន្ថែមពីលើនេះ នាយកប្រតិបត្តិអង្គការកុមារ Barnardo លោក Javed Khan មានប្រសាសន៍ថា ជំងឺរាតត្បាតបណ្ដាលឱ្យអារម្មណ៍កុមារនិងយុវវ័យរងផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលវែង ប្រសិនបើពួកគេមិនការគាំទ្រខាងសុខភាពផ្លូវចិត្តត្រឹមត្រូវនោះទេ។

Premium Photo | Asian 6 or 7 years old kid wearing medical mask.little girl  standing by the window and looking outside.she look sad,bored.she may sick  or quarantine from the coronavirus disease 19 (

រីឯការស្ទង់មតិមួយទៀតដែលចេញផ្សាយដោយសហព័ន្ធអប់រំជាតិ National Education Union-NEU បង្ហាញថា សិស្សសាលាវ័យក្មេងភាគច្រើនប្រទះនឹងអារម្មណ៍ឯកោ ព្រមទាំងជួបបញ្ហាសុខភាពផ្លូវចិត្ត ក្នុងកំលុងពេលរាំងខ្ទប់។

ឪពុកម្ដាយឬអាណាព្យាបាលគួរធ្វើអ្វីអាចជួយសុខភាពផ្លូវចិត្តក្មេងៗបាន?

34 Educational Indoor Activities For Kids During Lockdown | BEACHES

ស្របពេលដែលសាលារៀនត្រូវបានបិទទទ្វារជាបណ្ដោះអាសន្ន ក្មេងៗក៏ត្រូវនៅផ្ទះជាមួយប៉ាម៉ាក់​ឬសាច់ញាតិ ដែលនាំឱ្យពួកគេកើតរោគធុញទ្រាន់ ឯកោ និងរងសម្ពាធ ព្រោះថាមិនបានចេញក្រៅដូចមុន។

ដើម្បីកុំឱ្យកុមារប៉ះពាល់ផ្លូវចិត្ត អាណាព្យាបាលអាច​បង្កើត​ភាព​រីករាយ​ជាមួយ​សកម្មភាពនៅផ្ទះខ្លះៗដោយ រៀនចម្អិន​អាហារជាមួយកូនៗ នាំកូនធ្វើលំហាត់​ប្រាណ បង្កើតសួនដាំដំណាំជាមួយគ្នា នាំពួកគេអានសៀវភៅ ឬមើល​រឿងអប់រំជាដើម។

មួយវិញទៀត ឪពុកម្ដាយក៏គួរទុកឱកាសឱ្យកូនៗបានជជែកលេងជាមួយមិត្តភក្តិតាមរយៈអនឡាញផងដែរ។

Don't be afraid to pass your first language, and accent, to your kids. It  could be their superpower

ជា​រឿយ​ៗ​ឪពុកម្ដាយតែង​ព្រួយបារម្ភ​អំពី​ជជែកគ្នាលេង​ជាមួយ​​មិត្ត​ក្នុង​អ៊ិនធរណិត។ តាមពិតទៅក្មេងតូចៗនិងពួក​វ័យ​ជំទង់​រីករាយ​នឹង​ការ​ហៅ​វីដេអូ​ណាស់។ ក្នុងន័យនេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ជួយ​រក្សា​មិត្តភាព ​និង​ផ្ដល់​នូវ​អារម្មណ៍​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាងគ្នា ដោយសារ​តែ​បច្ចេកវិទ្យា ​គឺ​ជាបណ្ដាញល្អសម្រាប់​កុមារ​និង​ក្មេង​ជំទង់។

យ៉ាងណាមិញ សម្រាប់​កុមារ​តូចៗ​ ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​​ អាច​មាន​ការ​ពិបាក ​និង​ហានិភ័យ​ផ្សេងៗ។ ជាការល្អ ឪពុកម្ដាយ​និង​បងៗ​គួរ​តែ​គាំទ្រ​ក្មេងៗ ​ដោយ​លេង​ជាមួយ​ពួកគេ​ជំនួស​ឱ្យបណ្ដោយឱ្យពួកគេលេងជាមួយមិត្តតែឯង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mail Daily

ចុចអាន៖ ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩

ចុចអាន៖ ហេតុអ្វីម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម