Connect with us

KPT+

សកម្មភាពទាំងនេះហើយដែលបញ្ជាក់ច្បាស់ៗថា ​ Angelina Jolie មានបេះដូងស្រោបដោយមាស

បានផុស

នៅ

Angelina Jolie ជាតារាហូលីវូដលំដាប់កំពូល និង​ស្ត្រី​គំរូ​មួយ​រូប​សម្រាប់​មនុស្ស​ជា​ច្រើន លើ​ភាព​ជោគជ័យ ជាពិសេស​ការ​លះបង់​ដើម្បី​សង្គម។ នាង​ក្លាយជាស្ត្រី​ជាទី​ស្រឡាញ់​របស់ពិភពលោក ដោយភាពសប្បុរស និងសកម្មភាពមនុស្សធម៌នានារបស់ខ្លួន។

តើតារាសម្ដែងវ័យ ៤៥ ឆ្នាំរូបនេះបានធ្វើអ្វីខ្លះ?

ចាប់ផ្តើមដំបូងកាលពីសម្ដែងជាតួ Lara Croft

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ ២០០០ Angelina Jolie បានមកប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្ត Lara Croft: Tomb Raider ។ ទីនេះហើយដែលនាងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនពីកន្លែងដែលមានបញ្ហានៅជុំវិញពិភពលោកនិងជនភៀសខ្លួន។ ក្រោយមកលោកស្រីបានធ្វើទស្សនកិច្ចទៅជាង ៣០ ប្រទេសដោយផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលកំពុងខ្វះខាត និងបានបរិច្ចាគថវិកាទៅជួួយពួកគេ។ Angelina ថែមទាំងត្រូវបានគេតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃការអង្គការសហប្រជាជាតិ (UNHCR) ទៀតផង។

ការស្រឡាញ់ធម្មជាតិ និងមនុស្សជាតិ

លោកស្រីយកកូនចិញ្ចឹមដំបូងចេញពីមណ្ឌលកុមារកំព្រាកម្ពុជាគឺ Maddox។ ដោយសារចង់រក្សាទំនាក់ទំនងរវាងកូនចិញ្ចឹមជាមួយប្រទេសកំណើតគេ លោកស្រីបានទិញផ្ទះមួយនៅកម្ពុជា ដែលស្ថិតនៅជាប់ឧទ្យានជាតិសំឡូត។  ឧទ្យាននេះមានទំហំ ៦ ម៉ឺនហិកតា ដោយបង្កើជាសួនអភិរក្សសត្វព្រៃដែលជិតផុតពូជ។ ដំបូងឡើយវាមានឈ្មោះថា Maddox Jolie Project ប៉ុន្តែបច្ចុប្បន្នត្រូវបានហៅថា មូលនិធិ  Maddox Jolie-Pitt ។

ការជួយជនភៀសខ្លួន

ចាប់តាំងពី Angelina ចូលរួមក្នុងអង្គការ UNHCR នាឆ្នាំ ២០០១ លោកស្រីបានធ្វើការមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយជនរងគ្រោះនានា។ លោកស្រីបានផ្ដល់ជំនួយដល់ជនភៀសខ្លួន ដោយសាងសង់សាលារៀន មណ្ឌលសុខភាព និងជំរុំសម្រាប់ពួកគេផងដែរ។

ជាក់ស្ដែងក្នុងឆ្នាំ ២០១០ Angelina បានបរិច្ចាគប្រាក់ ៧៥.០០០ ដុល្លារ និងបានបើកសាលាបឋមសិក្សាមួយសម្រាប់ក្មេងស្រីៗនៅ Tangi ប្រទេសអាហ្វហ្គានីស្ថាន។ យ៉ាងណាក្ដី សាលានេះមិនមែនជាសាលាតែមួយដែលនាងបានបើកនៅក្នុងប្រទេសនេះទេ។

ការបង្កើតមូលនិធិផ្សេងៗ

Angelina តស៊ូមិននឿយហត់ដើម្បីជីវិតរបស់មនុស្សជាតិរស់នៅកាន់តែប្រសើរ។ មិនត្រឹមតែជួយជាជនភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ផ្តោតលើការរៃអង្គាសថវិកាដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និងកម្មវិធីលុបបំបាត់ភាពក្រីក្រ។ លោកស្រីគាំទ្រដល់កុមារនិងក្មេងកំព្រាដែលងាយរងគ្រោះដោយផ្តល់ឲ្យពួកគេនូវសេវាកម្មចាំបាច់ដូចជាសុខភាព ការអប់រំ និងការគាំទ្រផ្នែកចិត្តសង្គម។

សរុបមក Angelina បានចូលរួមមូលនិធិនិងអង្គការនានាចំនួន ២៩ ផ្សេងៗគ្នាក្នុងគោលបំណងផ្តល់សន្តិភាព ការអប់រំ និងការគាំទ្រសុខភាពនៅជុំវិញពិភពលោក។

ការតស៊ូដើម្បីសិទ្ធិរបស់ស្ត្រី

មិនត្រឹមតែជួយប្រជាជនភៀសខ្លួនប៉ុណ្ណោះទេ តារាហូលីវូដលំដាប់កំពូលរូបនេះ ថែមទាំងបានថែទាំស្ត្រីដែលរងគ្រោះដោយអំពើហឹង្សាផ្លូវភេទនៅក្នុងតំបន់សង្គ្រាមផងដែរ។ លោកស្រីយល់ថា សកម្មភាពរបស់ខ្លួនមានសារៈសំខាន់ណាស់ក្នុងការលុបបំបាត់បញ្ហានេះ ពីព្រោះការបំពានស្ត្រីក្នុងគ្រួសារនិងសហគមន៍មិនសូវមានមនុស្សយកចិត្តទុកដាក់ឡើយ។ Angelina ចាប់គំនិតផ្តួចផ្តើមទប់ស្កាត់អំពើហឹង្សាផ្លូវភេទក្នុងគោលបំណងស៊ើបអង្កេតអំពើហឹង្សាផ្លូវភេទ និងចាត់វិធានការប្រឆាំងនឹងវា។

ការអប់រំស្ត្រីឱ្យថែរក្សាសុខភាព

តារាសម្តែងរូបនេះ បានបាត់បង់ម្តាយនិងអ្នកមីងដោយជំងឺមហារីកសុដន់ ហើយសូម្បីលោកស្រីផ្ទាល់ក៏មានឱកាសខ្ពស់ក្នុងការវិវត្តទៅជារកជំងឺនេះដែរ។ ស្រ្តីសប្បុរសរូបនេះ បានសម្រេចចិត្តទទួលការវះកាត់ទ្វេរដងទៅលើជំងឺរបស់ខ្លួន រហូតជោគជ័យ។

លោកស្រីមិនចង់ឲ្យកូនៗ ជួបការឈឺចាប់ពីការបាត់បង់ម្តាយ ដោយសារតែជំងឺដូចខ្លួននោះទេ។ ហេតុនេះទើបលោកស្រីបានចែករំលែកដោយបើកចំហអំពីការវះកាត់ និងបទពិសោធន៍របស់ខ្លួន ហើយព្យាយាមលើកទឹកចិត្តស្ត្រីឱ្យធ្វើតេស្តឱ្យបានទាន់ពេលវេលា។

ការជួយសង្គ្រោះគ្រោះមហន្តរាយ

ក្នុងឆ្នាំ ២០១១ ព្យុះកំបុតត្បូងដ៏សាហាវបានបំផ្លាញផ្ទះចំនួន ៨០០០ ខ្នងនិងអាជីវកម្មចំនួន ៤០០ នៅរដ្ឋ Missouri សហរដ្ឋអាមេរិក។ Angelina រួមជាមួយអតីតស្វាមី Brad Pitt បានបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារពីមូលនិធិ Maddox Jolie-Pitt ដើម្បីជួយកសាងទីក្រុងឡើងវិញ។

ក្នុងឆ្នាំ ២០១០ ប្រទេសហៃទីបានជួបគ្រោះរញ្ជួយដីដ៏សាហាវមួយដែលបានឆក់យកជីវិតមនុស្សជាច្រើន ហើយប្តីប្រពន្ធមួយគូនេះបានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះទាំងនោះ។

ការលើកទឹកចិត្តកូនៗ

តារាស្រីដែលលំដាប់ពិភពលោករូបនេះ បានធ្វើជាគំរូដល់កូនៗគ្រប់គ្នា តាមរយៈសកម្មភាពសប្បុរសធម៌របស់ខ្លួន។

កូនស្រី Zahara Jolie-Pitt បានរចនាគ្រឿងអលង្ការផ្ទាល់ខ្លួន រួមគ្នាជាមួយគ្រឿងអលង្ការដ៏ល្បីល្បាញ Robert Procop – The Zahara ដើម្បីរកចំណូល។ នាងបានផ្ទេរប្រាក់ទាំងអស់ដែលរកបានទៅឲ្យលំនៅបណ្ដោះអាសន្ន Ruth Shelters នៅរដ្ឋ Los Angeles សម្រាប់ជួយស្ត្រីនិងកុមារដែលរងអំពើហិង្សា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ជីវិតពិត​ Angelina Jolie ក្លាយ​ជា​មាតា​សប្បុរសក៏ព្រោះ​ប្រទេស​កម្ពុជា

ចុចអាន៖ ៤ យ៉ាង​ពី​ម្ចាស់ក្សត្រី SUTHIDA មហេសី​ព្រះរាជា​ថៃ​បច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម