KPT+
ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង
ការប៉ះទង្គិចផ្លូវចិត្ត នៅពេលដែលយើងជួបហេតុការណ៍រន្ធត់ណាមួយកើតឡើងក្នុងជីវិត យើងច្បាស់ជាចាំទុក មិនអាចបំភ្លេចវាបានងាយៗទេ ហើយមនុស្សមួយចំនួនទទួលរងសម្ពាធផ្លូវចិត្តខ្លាំងរហូត អាចកើតជាជំងឺបាក់ស្បាត ឬ PTSD (Post Traumatic Stress Disorder) ទៀតផង។

ការប៉ះទង្គិចផ្លូវចិត្តអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចិត្តគំនិត បង្កើនការធ្លាក់ទឹកចិត្ត និងបញ្ហាគួរឲ្យបារម្ភមួយចំនួនធំទៀត ដែលបំផ្លាញដល់ជីវិត និងការរស់នៅរបស់ជនរងគ្រោះទៀតផង។ ចំណុចប៉ុន្មានខាងក្រោមនេះ ជាផលប៉ះពាល់ទៅលើផ្នែកអារម្មណ៍ដែលអាចប៉ះពាល់ដល់គុណភាពរស់នៅបានក្រោយទទួលរបួសផ្លូវអារម្មណ៍។
១. នឹកឃើញរឿងដដែលៗ៖ ហេតុការណ៍ដែលធ្លាប់ធ្វើឲ្យយើងភ័យខ្លាចខ្លាំង ច្បាស់ជានៅដិតជាប់ក្នុងការគិតយើងរយៈពេលយូរ ហើយយើងច្បាស់ជាឧស្សាហ៍នឹកឃើញរឿងនោះកើតឡើងម្ដងហើយម្ដងទៀត បណ្ដាលឲ្យយើងមានអារម្មណ៍សារឡើងវិញ។
២. កើតថប់បារម្ភ៖ អាការៈថប់បារម្ភ ជាបញ្ហាផ្នែកអារម្មណ៍គួរឲ្យខ្លាចមួយ កើតឡើងពេលយើងស្ត្រេស ឬទទួលភាពតានតឹង។ ពេលយើងកើតថប់បារម្ភ វាក៏អាចប៉ះពាល់ទៅរាងកាយយើងដូចជា ប្រែប្រួលប្រព័ន្ធដកដង្ហើម ឬប្រព័ន្ធរំលាយអាហារ អារម្មណ៍ច្របូកច្របល់។ល។
៣. មានបញ្ហាពេលគេង៖ យើងអាចមានអារម្មណ៍ភិតភ័យគ្រប់ពេល សូម្បីតែពេលបិទភ្នែកគេងក៏នឹកឃើញ ជាហេតុធ្វើឲ្យយើងមិនអាចមានអារម្មណ៍ធូរស្បើយបាន។
៤. ធ្លាក់ទំនុកចិត្ត៖ ការប៉ះទង្គិចផ្លូវចិត្តអាចប៉ះពាល់ទៅដល់របៀបដែលយើងមើលឃើញខ្លួនឯង និងទំនុកចិត្តលើខ្លួនឯង។

៥. មានអារម្មណ៍សោកសៅ៖ ក្រោយជួបហេតុការណ៍រន្ធត់មួយកើតឡើងលើខ្លួន យើងច្បាស់ជាមានអារម្មណ៍សោកសៅ ទទួលអារម្មណ៍អវិជ្ជមានច្រើន។
៦. ធ្វើបាបខ្លួនឯង៖ ក្នុងករណីមួយចំនួន ដោយសាររន្ធត់ ឬទទួលយកអ្វីដែលកើតឡើងមិនបាន បូករួមមិនដឹងដោះស្រាយបែបណា មនុស្សមួយចំនួនអាចគិតទៅរកការធ្វើបាបខ្លួនឯង ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្រាល។
៧. គិតពីរឿងអត្តឃាត៖ បើសិនជាមានការធ្វើបាបខ្លួនឯងហើយនោះ យើងច្បាស់ជាចាប់ផ្ដើមមានគំនិតចង់បញ្ចប់អ្វីៗគ្រប់យ៉ាងឲ្យបានលឿន រហូតអាចយកជីវិតខ្លួនឯង។
៨. ប្រើប្រាស់គ្រឿងញៀន៖ សម្រាប់មនុស្សមួយចំនួន ដើម្បីរំងាប់អារម្មណ៍ស្មុគស្មាញ ភាពតានតឹង ទើបងាកទៅរកគ្រឿងដែលធ្វើឲ្យអារម្មណ៍ សប្បាយជាប់រហូតដូចជាការប្រើគ្រឿងញៀន ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព និងគុណភាពជីវិត។

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង