KPT+
ផលិតផលថែស្បែកទាំងនេះ ជួយឲ្យស្បែកភ្លឺថ្លាក្រោយភ្ញាក់ពីគេង
ការថែទាំស្បែកនៅពេលយប់ មានប្រសិទ្ធភាពខ្ពស់ក្នុងការជួសជុល និងធ្វើឲ្យស្បែកត្រលប់មករកភាពវ័យក្មេងម្ដងទៀត។ ប្រសិនបើស្រីៗគ្នាយើងមិនមានទម្លាប់ថែទាំស្បែកនៅពេលយប់ទេនោះ វាប្រៀបដូចជាបាត់បង់ពេលវេលាមាសក្នុងការចិញ្ចឹម និងថែបំប៉នស្បែកដូច្នោះដែរ។ យ៉ាងណាមិញ គ្នាយើងអាចសាកល្បងផលិតផលថែស្បែកពេលយប់ទាំងប៉ុន្មានមុខនេះ ដើម្បីទទួលបានស្បែកស្រស់ស្អាត និងទន់ភ្លឺរលោង ក្រោយពេលដែលយើងភ្ញាក់ពីគេង។
១. សេរ៉ូមRetinol

Retinol អាចជួយធ្វើឲ្យស្បែកភ្លឺថ្លា ដោយការជម្រុះកោសិកាងាប់ចេញពីស្បែក កាត់បន្ថយសញ្ញានៃភាពចាស់ ដូចជាស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅ ព្រមទាំងជួយធ្វើឲ្យបរិមាណកោសិកា និងការផលិតខូឡាជែនមានភាពប្រសើរឡើង។ វាមានតួនាទីជារ៉ាឌីកាល់សេរីដែលជួយជួសជុលការខូចខាតនៅពេលយប់ និងធ្វើឲ្យស្បែកកាន់តែភ្លឺរលោងនៅពេលថ្ងៃ។
២. គ្រីមលាបទុកចោលមួយយប់
ការប្រើប្រាស់គ្រីមលាបទុកចោលមួយយប់ អាចជួយឲ្យស្បែករបស់យើងមានសំណើម និងស្រស់ថ្លានៅពេលព្រឹកព្រលឹម។ ដូចនេះ ស្រីៗយើងគប្បីប្រើប្រាស់វាជាញឹកញាប់ នៅមុនពេលចូលគេង។
៣. ប្រេងលាបមុខ ( Face essential oils)

ប្រេងដែលមានជាតិត្រជាក់ពីធម្មជាតិ មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយចិញ្ចឹម និងថែបំប៉នស្បែករបស់យើងយ៉ាងពូកែស័ក្ដិសិទ្ធិ។ ប្រេងប្រភេទនេះជួយកសាងមុខងាររនាំងនៃស្បែកដែលមានសុខភាពល្អ។ ទោះជាយ៉ាងនេះក្ដី វាមានផ្ទុកសារធាតុMethoxy Psoralen ដែលអាចធ្វើឲ្យស្បែករលាក នៅពេលប៉ះពាល់នឹងកម្ដៅ ញើស និងកាំរស្មីយូវី។ ដូច្នេះហើយ ស្រីៗយើងគួរមានការប្រុងប្រយ័ត្ន និងប្រើប្រាស់ប្រេងលាបមុខតែនៅពេលយប់ប៉ុណ្ណោះ។
៤. ក្រែមផ្ដល់សំណើម
ជាមួយគ្នានេះដែរ ស្បែកផលិតខ្លាញ់យ៉ាងច្រើននៅពេលថ្ងៃ និងតិចតួចប៉ុណ្ណោះនៅពេលយប់។ ដូចនេះ គ្នាយើងគប្បីលាបក្រែមផ្ដល់សំណើមឲ្យច្រើននៅពេលយប់ ដែលជាពេលដែលស្បែកត្រូវការសំណើមបំផុត។
៥. ក្រែមលាបពេលយប់
ក្រែមលាបពេលយប់ មានតួនាទីជួយថែបំប៉ន និងជួសជុលស្បែកពេញមួយយប់ ដោយផ្ដល់សំណើម និងធ្វើឲ្យស្បែកវិលត្រឡប់មករកភាពវ័យក្មេងនៅពេលព្រឹកព្រលឹម។
៦. អាស៊ីដជម្រុះកោសិកាងាប់
AHAs និងBHAs គឺជាពពួកអាស៊ីដជម្រុះកោសិកាងាប់ ដែលអាចកាត់បន្ថយភាពគ្រើមនៃស្បែក និងកម្ចាត់បញ្ហាស្នាមជ្រីវជ្រួញផងដែរ។ បន្ថែមពីនេះ វាក៏អាចកម្ចាត់ការស្ទះរន្ធញើស ដែលបណ្ដាលមកពីការកើតឡើងនៃកោសិកាងាប់ថែមទៀតផង។
៧. សេរ៉ូមវីតាមីនC

ចំណែកឯវីតាមីនCដែលមាននៅក្នុងសេរ៉ូមលាបមុខ គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលអាចជួយឲ្យស្បែកភ្លឺថ្លា ព្រមទាំងជួយកម្ចាត់បញ្ហាស្នាមមុនផ្សេងៗ។ លើសពីនេះ វាក៏ធ្វើឲ្យស្បែកមានប្រតិកម្មទៅនឹងការបំផ្លាញពីកាំរស្មីយូវីកាន់តែខ្លាំងជាងមុន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?
ចុចអាន៖ អ្នកលើសគីឡូ នេះហើយជាអាថ៌កំបាំងសម្រកខ្លាញ់ពិតប្រាកដ!

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក