KPT+
ប្រកាន់ទង្វើប៉ុន្មាននេះ កុំសង្ឃឹមស្រឡាញ់គ្នាបានយូរ
ស្រឡាញ់គ្នា បើប្រកាន់ចរិតខ្លួន មិនព្រមព្រលែងភាពមានៈ មិនព្រមលះបង់ដើម្បីគ្នាខ្លះទេ កុំសង្ឈឹមផ្លូវស្នេហាអាចដើរដល់ត្រើយសុខសាន្តបានឱ្យសោះ។
ខាងក្រោមនេះជាទម្លាប់មិនល្អដែលគួរឈប់ពីពេលនេះទៅ ដើម្បីសាងសុភមង្គលឱ្យគ្នាទៅវិញទៅមក។
១. និយាយអាថ៌កំបាំងរបស់អ្នកទាំងពីរប្រាប់គេ
ពេលណាគូស្នេហ៍យើង និយាយរឿងផ្ទាល់ខ្លួនរបស់គេប្រាប់ នោះដោយសារតែគេទុកចិត្តយើង។ ផ្ទុយទៅវិញ បើយើងយកអាថ៌កំបាំងនោះទៅនិយាយបន្ត វាមិនខុសអីពីហែកកេរ្តរ៍របស់គេឡើយ។ ទម្លាប់និយាយរឿងស្និទ្ធស្នាលឬត្អូញត្អែពីទម្លាប់មិនល្អរបស់សង្សារ ប្រាប់អ្នកផ្សេង គឺជាកំហុសឆ្គង ហើយអាចនាំឱ្យអ្នកទាំងពីរប្រេះឆា។
២. ព្យាយាមេជ្រៀតចូលរឿងផ្ទាល់ខ្លួនដៃគូ
ក្រោយក្លាយជាសង្សារនឹងគ្នា យើងអាចមានសិទ្ធិដឹងរឿងគ្រប់យ៉ាងពីគ្នា។ តែក៏មិនមានន័យថា គ្រប់បញ្ហា គ្រប់សកម្មភាពរបស់ដៃគូ យើងត្រូវតែចូលជ្រៀតជ្រែកនោះឡើយ។ មនុស្សយើងម្នាក់ៗសុទ្ធតែត្រូវការចន្លោះមួយសម្រាប់ខ្លួនឯង ដូច្នេះកុំព្យាយាមគ្រប់គ្រងគេ ឬឱ្យដំបូន្មានគ្រប់យ៉ាងពេក ជួនកាលគ្រាន់តែស្តាប់ ក៏គេស្កប់ស្កល់ហើយ។
៣. ដេញដោលមិនស្គាល់ពេលវេលា
ទម្លាប់របស់អាក្រក់យើង គឺចូលចិត្តខលឬផ្ញើសារ ទៅគេគ្រប់ពេល សូម្បីតែនៅពេលគេកំពុងតែរវល់នឹងការងារ។ គ្មាននរណាផ្ដោតអារម្មណ៍ធ្វើការល្អទេ បើយើងសួរលិចសួរកើតអ៊ីចឹងនោះ។
៤. ប្រចែប្រចណ្ឌខុសរឿង
ស្រីណាឬប្រុសណាមិនស្រឡាញ់សង្សារខ្លួន? ស្រឡាញ់ខ្លាំង ប្រាកដជាប្រចណ្ឌខ្លះហើយ ប៉ុន្តែបើតែងតែបញ្ចេញសកម្មភាពហួងហែង ប្រកាន់មិនឱ្យគេនិយាយជាមួយភេទផ្ទុយ វាដូចជាលើសពេកហើយ។ ព្យាយាមផ្តល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនដល់គេ នោះទើបជាការស្រឡាញ់ពិតប្រាកដ។
៥. ចូលចិត្តសន្និដ្ឋានតែផ្ដាស
កុំចេះតែទម្លាប់ធ្វើការសន្មត់រឿងអ្វីមួយទុកក្នុងចិត្ត ដោយមិនសួរនាំគ្នា វានឹងធ្វើឱ្យកើតការយល់ច្រឡំ ហើយកើតមានជម្លោះ ព្រោះសង្ស័យមិនត្រូវទំនង។ កុំព្យាយាមធ្វើតាមតែចិត្តខ្លួនឯងពេក ព្យាយាមយល់ពីគ្នាផង។
៦. មិនជឿទុកចិត្តដៃគូ
ប្រសិនបើកើតមានរឿងរំខានអ្វីមួយចំពោះវិថីស្នេហ៍អ្នកទាំងពីរ គួរប្រាប់ដល់គ្នាជាជាងការរក្សាទុកជាភស្តុតាងដើម្បីចាប់កំហុស។ មិនថា យើងសង្ស័យគេមានថ្មី ឬបញ្ហាគ្រួសារគេមិនចូលចិត្ត គួរតែពិភាក្សាគ្នា ប្រសើរជាងលាក់ទុក ហើយចោទប្រកាន់ឬទៅចោលគ្នា។
៧. ទាមទារឱ្យគេផ្គាប់ចិត្តខ្ពស់
មិនអាចឱ្យគេនៅចាំមើលថែយើងគ្រប់ពេលវេលាបានទេ។ គេក៏មានគ្រួសារ មានមិត្តភក្តិ និងជីវិតផ្ទាល់ខ្លួនគេដែរ ហើយមិនថាយើងមិនព្រមទទួលការពិតនេះប៉ុនណា គេនៅតែមិនអាចនៅជាមួយយើងគ្រប់ពេលបានដែរ។ ស្រឡាញ់ត្រូវចេះលះបង់ ទើបមានក្ដីសុខ មិនមែនទាមទារការផ្គាប់ផ្គុននោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BRIDE
ចុចអាន៖ មនុស្សប្រុសមានរបៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra