Connect with us

KPT+

៣ បទពិសោធជុំវិញការបញ្ឈឺដែលមានឥទ្ធិពលផ្លាស់ប្ដូរជីវិតអ្នក

បានផុស

នៅ

បើអ្នកចូលចិត្តការបញ្ឈឺ អ្នកគួរតែអានបទពិសោធ៣យ៉ាងនេះ៖

បទពិសោធទី១: នារីម្នាក់គាត់បានបែកគ្នាជាមួយសង្សារចាស់គាត់ ហេតុផលដែលបែកគ្នា ព្រោះតែគេមានអ្នកទី៣។ គាត់និយាយថា ម្នាក់នោះស្អាតណាស់ គេស្អាតជាងគាត់ឆ្ងាយ បើប្រៀបធៀបទៅ។  គេមិនស្ដាយពេលវេលា ភាពស្មោះត្រង់ និងអនុស្សាវរីយ៌កន្លងមកដែលធ្លាប់មានជាមួយគ្នាទេ។ គេបោះចោលទៅផុយៗ គេទៅជ្រើសជម្រើសថ្មី ដែលគេគិតថាសក្តិសម។ គាត់បាននិយាយទាំងទឹកភ្នែកថា…. គាត់ឈឺមែនទែន ដោយសារតែគាត់អត់ស្អាត ទើបគេធ្វើបែបនេះ? អូខេ គាត់បានស្បថចំពោះខ្លួនឯងថា “ដាច់ខាតត្រូវតែស្អាត ស្អាតជាងអ្នកថ្មីម្នាក់នោះ”។ ចាប់ពីពេលនោះមកគាត់លែងខ្វល់អ្វីក្រៅតែពីចាយលុយ ចាយពេលវេលា និងវ័យគាត់ ផ្ដោតលើភាពស្រស់ស្អាតនាំមុខ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទពិសោធទី២ : មានប្ដីប្រពន្ធមួយគូ ពួកគាត់រៀបការជាមួយគ្នា ហើយមានកូនស្រីម្នាក់។ ចាប់តាំងពីគាត់មានកូន ប្ដីគាត់លួចមានស្រីញីលួចលាក់ក្បត់ចិត្តគាត់រាល់ថ្ងៃ រហូតក្លាយជាទម្លាប់។ កូនស្រីគាត់អាយុបីឆ្នាំហើយ ប៉ុន្តែទម្លាប់នេះមិនចោលទេ ពួកគាត់ឈ្លោះគ្នារាល់ថ្ងៃ រហូតគាត់ឈឺចិត្ត ចាប់ផ្ដើមចេះផឹកស៊ីបញ្ឈឺប្ដី ក្រោយមកក៏ស្គាល់បុរសម្នាក់។ គាត់បានយកគេបញ្ឈឺប្ដី ដំបូងលេងៗរហូតទៅជារឿងមែនទែន។ គាត់បានផុងធ្លាក់ជ្រៅ រហូតកើតមានរឿងអាស្រូវឈានដល់ការលែងលះគ្នា ចែកទ្រព្យសម្បត្តិនិងកូន។ គាត់បកក្រោយក៏មិនកើត ព្រោះគាត់បានប្រឡាក់ស្នាមខ្មៅហើយ។

Free Photo | Young asian couple sitting on couch at home and quarrelling
រូបតំណាង

បទពិសោធទី៣:  មានក្មេងស្រីម្នាក់គាត់ជាក្មេងកំព្រា កាលនៅតូចៗដោយសារតែក្រីក្រ ហើយកំព្រាប៉ាផង ដូច្នេះមនុស្សភាគច្រើននៅជុំវិញខ្លួនគាត់ តែងតែវាយតម្លៃអនាគតគាត់ថា “តទៅខ្មៅឯងគ្មានបានធ្វើអីក្រៅពីការងាររោងចក្រ ឬស្រែចម្ការនោះទេ រៀនធ្វើអីអត់ប្រយោជន៍ទេ។” ពួកគាត់បន្តថា” ខំម្ល៉េះ តែអត់លុយបន្ត អត់លុយឱ្យគេ វានៅតែប៉ុណ្ណឹង! គ្មានទៅមុខណារួចទេ។ ” ហើយដោយសារតែបែបហ្នឹង ទើបគាត់ខំរៀនតាំងពីតូច ខំស្លាប់រស់ចោលដើម្បីជម្នះពាក្យគេនិយាយ ចង់បានលទ្ធផលឱ្យគេឃើញ។ គាត់មានបញ្ហាខ្សោយខួរក្បាល ព្រោះសម្រាកមិនគ្រប់គ្រាន់។

រូបតំណាង

មកដល់ចំណុចនេះ តើអ្នកយល់ថា ពួកគេកំពុងបាត់អ្វី? និងទទួលបានអ្វីខ្លះ? ម្នាក់ៗមានអារម្មណ៍ថា “ចង់បញ្ឈឺចិត្តនរណាម្នាក់ នៅពេលនរណាម្នាក់នោះជាដើមហេតុនៃការឈឺចាប់ ដោយព្រមធ្វើជាទាសករនៃនរណាម្នាក់នោះ ឬការឈឺចាប់មួយនោះ។”

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ គន្លឹះខ្លះៗជួយឱ្យផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ

ចុចអាន៖ អត្ថបទលើកទឹកចិត្ត៖ «ដណ្ដើមគុណសម្បត្តិ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

Sokha Hotels

ព័ត៌មានពេញនិយម