Connect with us

KPT+

មនុស្ស​សម័យ​ថ្មី ស្វែងរក​ឱកាស​រីកចម្រើន ជាជាង​នៅ​ត្រាំត្រែង​ក្នុងសង្គ្រាម​ចិត្តសាស្ត្រ

បានផុស

នៅ

ប្រសិនបើ​មាន​សំណាង​ធ្វើការ​កន្លែង​មួយ​ ដែល​អារម្មណ៍​ថា យើង​តែងតែ​ត្រូវ​បាន​ការពារ​ពី​ការ​ព្យាបាទ​នានា ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​ល្អ នោះ​មិនអីទេ តែ​ប្រសិន​សង្គ្រាមចិត្តសាស្ត្រ ​សង្កត់​ដង្ហើម​រាល់ថ្ងៃ គួរ​ចាកចេញ​ល្អ​ជាង។

មូលហេតុ​ព្រោះថា យើង​មិន​អាច​ចំណាយពេលចោល នៅក្នុងសង្គ្រាមចិត្ត​សាស្ត្រ​នៃ​មនុស្ស​គ្មាន​ក្រម​សីលធម៌​ ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា​នៃ វិជ្ជាជីវៈ​យើង​ឡើយ។

ដក​ដង្ហើម​វែងៗហើយ​សម្រេចចិត្ត ស្វែងរក​ឱកាស​ថ្មី​ជំនួស​ជា​បណ្ឌិត​នៅ​តតាំង​នឹង​មនុស្ស​មិនល្អ ក៏​គង់​មិន​បាន​ការ​អ្វី មិនថា​យើង​ចាញ់ឬឈ្នះ។

ហេតុផល​សំខាន់​ព្រោះ​ថា៖

១ ព្រោះយើង​កើតមកសម្រាប់ប្រើ​ចំណេះមិនមែនប្រើល្បិចកលទេ

ពេលវេលា​កើតឡើង​ជា​ធនធានដ៏មានតម្លៃ និង​ខ្វះខាត​បំផុត​សម្រាប់​អ្នក​ដែល​កំពុង​ត្រាំត្រែង​ក្នុង​ល្បិច។ គ្រប់គ្នា​គ្រប់​វិជ្ជាជីវៈ​ត្រូវការ​ រីក​លូតលាស់ ហើយ​យើង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​បង្កើន​គំនិត រក​ភាព​រីកចម្រើន អាជីព​យើង​អាច​រសាត់​បាត់​ទៅ​ព្រោះ​វល់​តែ​នឹង​ចម្បាំង។ សូម​ក្រឡេក​មើល​វិធី ដើម្បី​បន្ថយ​ការ​ខាត​ពេល​ជាមួយ​មនុស្ស​មិនល្អ ហើយ​បង្កើន​កាលវិភាគ​ឆ្ពោះ​ទៅមុខ ដើម្បី​ធ្វើការ​ខាត់​ដុស​ជំនាញ​ខ្លួនឯង​វិញ​ល្អជាង។

២ រៀប​ចំ​យុទ្ធសាស្ត្រ​ការងារ​ក្នុង​ជីវិត​

ការ​រីកចម្រើន​នៅ​ក្នុងវិជ្ជាជីវៈ ត្រូវការ​ផែនការ​យុទ្ធសាស្ត្រ។ ជា​ធម្មតា​មនុស្ស​ម្នាក់ៗ សន្មត់​ថា​ពួកគេ​អាច​ធ្វើ​យុទ្ធសាស្ត្រ​ការងារ​យ៉ាងល្អ ដោយ​គ្រាន់​តែ​អនុវត្ត​ផែនការ​និង​ការ​ប្រតិបត្តិ។ ទោះជាយ៉ាងណាក៏ដោយ ការ​ធ្វើ​យុទ្ធសាស្ត្រ​គ្រាន់​តែ​មិន​មានន័យថា មាន​គម្រោង​និង​ប្រតិបត្តិ​វា​ក៏​បាន​នោះ​ទេ។

ការ​ធ្វើ​យុទ្ធសាស្ត្រ​គឺ​ជា​ចម្លើយទៅនឹង“ អ្វី​ដែល​ត្រូវ​ធ្វើ” ពោល​គឺ​ការ​ស្វែងរក​បញ្ហា​និង​វិធី​ដើម្បី​ដោះស្រាយ។ មានន័យថា រក​មើល​អ្វី​ដែល​កំពុង​កើតឡើង​នៅ​លើ​ពិភពលោក​ជាក់ស្ដែង និង​វិធី​រៀន​ដើម្បី​ដោះស្រាយ​សេណារីយ៉ូទាំងនោះ។ ការនេះ​ នាំយើង​ឲ្យ​ស្មុគពេក​ណាស់​ទៅ​ហើយ​ បើមកចំណាយពេលក្នុងប្រព័ន្ធ ឬ​មនុស្ស​មិន​ល្អទៀត យើង​មិន​រៀន​បាន​អ្វីទេ​ក្រៅ​តែ​ពី​ក្លាយ​ជា​មនុស្ស​អាក្រក់ សន្សឹមៗ​ដូច​ពួកគេ​ដែរ។

៣ បង្កើត​យីហោ​ផ្ទាល់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ក្នុង​វិជ្ជាជីវៈ​ត្រូវ​មាន​យីហោ ដូចទំនិញមានស្លាកសញ្ញា។ នេះចំាបាច់ណាស់ យើង​ត្រូវ​មាន​ក្រេឌីត មិនធ្លាប់មានជម្លោះខ្លាំងឬមាន​បទពិសោធន៍នៅត្រាំត្រែងក្នុងមជ្ឈដ្ឋាន​មិនល្អ។ ម៉ាក​ផ្ទាល់ខ្លួន​របស់យើង ជាមធ្យោបាយអំណោយផល​មួយដែល​អនុញ្ញាតឲ្យ​ខ្លួនយើង​ត្រូវបានគេ​រកច្រើនលើទីផ្សារ យើងមិនចាំបាច់វាយប្រយុទ្ធជាមួយអ្នកណាដណ្តើម​យកទីតាំងទេ ព្រោះទីតាំងនៃក្រេឌីតពិបាក​បន្លំណាស់ ធ្វើយ៉ាងណា​ឲ្យ​ខ្លួនឯងមាន​លទ្ធផល មាន​ពាក្យ​ចចាមអារាមល្អ និងមាន​អ្នក​ដើរតាមច្រើន ទាំង​នេះ​ជា​ជោគជ័យនៃវិជ្ជាជីវៈ៕

ប្រែសម្រួល៖ ចម្រើន​ តារា

ចុចអាន៖មនុស្ស​ស្រី៨៨%ចំណាយ​ពេលស្វែងរកបុរសអ្នកមាន​ ជា​ជាងខំ​ឲ្យ​មានខ្លួនឯង

ចុចអាន៖មនុស្ស​ប្រុស​​ច្រណែន​ខ្លាំង​ជាង​មនុស្ស​ស្រី​ក្នុង​វិស័យ​ការងារ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២១ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៤ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម