KPT+
កុំរឹតត្បិតសេរីភាពមនុស្សដែលយើងស្រឡាញ់ពេក ចុងក្រោយប្រយ័ត្នទឹកភ្នែក
មនុស្សប្រុសទាំងអស់ត្រូវការសេរីភាព បើមនុស្សស្រីឲ្យកាន់តែច្រើន នោះគាត់នឹងស្រឡាញ់នាងខ្លាំងជាងអ្វីទាំងអស់។ យើងដឹងហើយថាស្រីៗពិតជាស្រលាញ់គាត់ខ្លាំង ហើយឈឺចាប់នៅពេលដៃគូមានស្នេហាទៅស្រលាញ់អ្នកផ្សេង ឬធ្វើអីដោយមិនប្រាប់អ្នក។
កុំក្លាយជាមនុស្សស្រីដែលពិបាកនិយាយគ្នា ហើយចង់គ្រប់គ្រងឬចង់ក្លាយជាផ្នែកមួយនៃជីវិតដៃគូ។ អ្នកគិតថាធម្មតា តែមនុស្សប្រុសមិនបានគិតបែបនេះទេ។ ការគ្រប់គ្រងជ្រុលហួសហេតុលើមនុស្សប្រុស វាកំពុងតែបំផ្លាញទំនាក់ទំនងអ្នកបន្តិចម្តង ៗ ។
កុំឆ្ងល់ថាម៉េចស្នេហាយើងមិនដូចគេ ចេះតែមិនបានដូចការគិត នោះគឺដោយសារតែអ្នក។

១ ប្រាប់សកម្មភាពអ្នកសឹងតែទាំងអស់
ទោះបីជាបុរសកម្របង្ហាញភាពក្លៀវក្លា ដើម្បីចង់ដឹងពីសង្សារខ្លួនក៏ដោយ តែបុរសគ្រប់គ្នាម្នាក់ណាក៏ដូចម្នាក់ណា តែងតែព្យាយាមស្វែងយល់និងដឹងនៅអ្វីៗទាំងអស់អំពីជីវិតប្រចាំថ្ងៃរបស់មិត្តស្រីពួកគេដោយខ្លួនគេ។ ប្រសិនបើអ្នកផ្ញើសារឬខលទៅគេរៀងរាល់ ១០ នាទីម្ដង នេះបង្ហាញថាអ្នកមិនបានទុកពេលឲ្យខាងបុរសមានពេលគ្រប់គ្រាន់ដើម្បីនឹកអ្នកទេ។
នៅពេលគាត់ដឹងពីជំហានមួយៗរបស់អ្នក ឬបានប្រាប់គាត់ពីអ្វីដែលធ្វើរៀងរាល់ ១០ នាទីម្តង ធានាថាបុរសនឹងនឿយណាយជាមួយអ្នកលឿនជាងអ្វីដែលគិតទៅទៀត។ បុរសទោះចង់ដឹងប៉ុណ្ណា ស្រលាញ់លើសលប់ក្ដី តែមិនមែនគ្រប់សកម្មភាពទាំងអស់របស់អ្នក ត្រូវតែប្រាប់គេគ្រប់រឿងឡើយ។
២ ផ្ដល់សេរីភាពឲ្យដៃគូ

មិនថាអ្នកទាំងពីរស្រឡាញ់គ្នាប៉ុណ្ណាទេ តែការផ្ដល់សិទ្ធសេរីភាពឲ្យគ្នាទៅវិញទៅមក គឺជារឿងចាំបាច់បំផុត។ ទោះជាអ្នកឬគេមានពិភពលោករួមគ្នាក្ដី តែយ៉ាងណាគួរផ្ដល់នៅពិភពលោកផ្សេងគ្នាដែរ។ ដើម្បីឲ្យខាងបុរសនឹកអ្នក គួរតែទុកពេលឲ្យគ្នា ហើយគួរជួបគ្នាចុងសប្ដាហ៍ក៏បាន។
ទុកពេលឲ្យដៃគូមានពេលខ្លះសម្រាប់គ្រួសារ មិត្តភ័ក្ដិ និងមនុស្សជុំវិញគេខ្លះ។ មនុស្សប្រុសគេមិនចូលចិត្តស្រីពូកែតោងទាមដូចឈ្លើង មនុស្សស្រីមានៈពេក រឹងត្អឹងដាក់គេគ្រប់ពេលឡើយ។
៣ គោរពគោលដៅនិងសុបិនរបស់ដៃគូ
កុំបណ្ដោយឲ្យមិត្តប្រុសធ្វើអ្វីតាមដែលយើងចង់បានពេក។ វាអាចល្អដែលគេគោរពនិងធ្វើតាមយើង ប៉ុន្តែវាដូចជានាំគាត់ឲ្យខ្ជះខ្ជាយពេលវេលានៃជីវិត។
វិធីនេះនឹងធ្វើឲ្យគាត់ព្រងើយកន្តើយនឹងគោលដៅនៃសុបិនរបស់គាត់។ អ្វីដែលអាក្រក់បំផុតនោះគឺគាត់នឹងស្អប់អ្នក។ តើអ្នកចង់បានទីបញ្ចប់បែបនេះទេ? កុំឲ្យសុបិនដៃគូក្លាយជារឿងអាក្រក់របស់អ្នក ដូច្នេះសូមកោតសរសើរឬអបអរសុបិនដៃគូ យើងហើយទុកពេលឲ្យដៃគូធ្វើការសម្រេចលើគោលដៅរបស់គេដោយខ្លួនឯង។ យើងគ្រាន់លើកទឹកចិត្តគេ គឺល្អណាស់ទៅហើយ!

ស្នេហាអាចជាការស្រលាញ់ជ្រុល ងប់ងុលពេក ឬហួងហែងពេក រហូតមិនបានគិតមុខក្រោយ។ តែទោះជាស្រលាញ់យ៉ាងណា ដៃគូនីមួយៗត្រូវផ្ដល់សេរីភាពឲ្យគ្នាទៅវិញទៅមក។ ការផ្ដល់សេរីភាពមិនមែនមានន័យថាផ្ដល់ឱកាសឲ្យដៃគូក្បត់គ្នាឡើយ។ តែជាការគោរព ក្នុងនាមមនុស្សស្រលាញ់គ្នា។ បើគ្រាន់តែគាត់និយាយជាមួយភេទផ្ទុយ យើងក៏ប្រចណ្ឌដែរ នោះល្មមដល់ពេលដោះលែងទៅ។
នេះមិនមែនជាស្នេហាទេ វាការចង់ឈ្នះគ្នាប៉ុណ្ណោះ! ស្នេហាគឺជាផ្ដល់ឲ្យគ្នា ច្នៃឲ្យគ្នាទៅវិញទៅមក មិនប្រកាន់ទោសអូសដំណើរ មិនសៅហ្មងរឿងតូចតាចច្រើន។
អ្នកអនុវត្តតែចំណុចខាងលើដូចបានរៀបរាប់ ធានាថាដៃគូនឹងស្រលាញ់អ្នកគ្មានអ្នកណាជំនួសបានឡើយ។ ចាំថា ខ្សែកាន់តែតឹង នឹងដាច់នៅថ្ងៃណាមួយមិនខាន ដូច្នេះពន្លែងចោលខ្លះទើបមិនសូវឈឺ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព ៖womanitely
ចុចអាន៖ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ
ចុចអាន៖ឈប់សង្ស័យ! បុគ្គលណាអវិជ្ជមានគួរដកខ្លួនឆាប់ បើមិនចង់អន្តរាយដល់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?