KPT+
តារាចម្រៀង ១០ រូបមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ប្រចាំឆ្នាំ ២០២១
ថ្ងៃនេះ យើងមកស្គាល់តារាចម្រៀងលំដាប់ពិភពលោកទាំង ១០ រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ប្រចាំឆ្នាំ ២០២១!
១០. នាង Barbra Streisand

Barbra Streisand ជាតារាចម្រៀងជនជាតិអាមេរិក អ្នកនិពន្ធ និងជាផលិតករខ្សែភាពយន្ត។ នៅក្នុងអាជីពសិល្បៈជាង ៦០ ឆ្នាំមកនេះ នាងក្លាយជាតារាស្រីដែលបានទទួលជោគជ័យយ៉ាងខ្លាំង។ បច្ចុប្បន្ន Barbra មានទ្រព្យសម្បត្តិសរុបចំនួន ៤០០ លានដុល្លារ។
៩. នាង Victoria Beckham

Victoria Beckham ជាពាណិជ្ជករអង់គ្លេស អ្នកច្នៃម៉ូដ ម៉ូដែល និងជាអ្នកចម្រៀងល្បីឈ្មោះជាមួយក្រុមចម្រៀង ‘Spice Girls’ ។ Victoria ជាភរិយារបស់អតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham ហើយទ្រព្យសម្បត្តិសុទ្ធរបស់ Victoria Beckham តែម្នាក់ឯងមានចំនួន ៤៥០ លានដុល្លារ។
៨. នាង Gloria Estefan

Gloria Estefan ជាអ្នកចម្រៀងអាមេរិកកាំងកាត់គុយបា ជាអ្នកនិពន្ធទំនុកច្រៀង តារាសម្តែង និងអ្នកជំនួញ។ Estefan បានឈ្នះពានរង្វាន់ Grammy ចំនួន ៣ ដង ហើយនាងក៏មានជាម្ចាស់ផ្ទាល់នៅ Hollywood Walk of Fame ផងដែរ។ ក្នុងវ័យ ៦៣ ឆ្នាំ នាងគ្រប់គ្រងទ្រព្យសម្បត្តិសរុប ៥០០ លានដុល្លារ។
៧. នាង Beyoncé

Beyoncé ជាអ្នកចម្រៀងជនជាតិអាមេរិក ជាអ្នកនិពន្ធចម្រៀង អ្នករាំ និងជាតារាសម្តែងផងដែរ។ នាងធ្លាប់ឈ្នះពានរង្វាន់ Grammy ចំនួន ២២ ដែលជាពានរង្វាន់ឆ្នើម ជាតារាស្រីត្រូវបានគេតែងតាំងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Grammy។ ឆ្នាំ ២០២១ នេះ Beyoncé មានទ្រព្យសម្បត្តិសុទ្ធគឺ ៥០០ លានដុល្លារ។
៦. នាង Rihanna

Rihanna ជាតារាស្រីស្បែកខ្មៅដែលល្បីឡើងក្នុងពេលដ៏ខ្លី និងជានិមិត្តរូបនៃមនុស្សទូទាំងពិភពឧស្សាហកម្មតន្ត្រី។ ទ្រព្យសម្បត្តិសុទ្ធរបស់ Rihanna មានចំនួន ៥៥០ លានដុល្លារ គិតត្រឹមឆ្នាំនេះ។
៥. លោក Julio Iglesias

Julio Iglesias ជាអ្នកចម្រៀងនិងជាអ្នកនិពន្ធចម្រៀងជនជាតិអេស្ប៉ាញ។ ក្នុងអាជីពរបស់លោក គេប៉ាន់ស្មានថា លោកបានចូលរួមការប្រគំតន្ត្រីរហូតជាង ៥០០០ ដង នៅទ្វីប ៥ លើពិភពលោក។ ទ្រព្យសម្បត្តិសុទ្ធរបស់ Julio Iglesias គិតត្រឹមឆ្នាំ ២០២១ មានចំនួន ៦០០ លានដុល្លារ។
៤. នាង Dolly Parton
បច្ចុប្បន្ន Dolly Parton មានវ័យ ៧២ ឆ្នាំហើយ ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែឈរលើកំពូល មិនថមថយសោះ។ អាជីពជាអ្នកចម្រៀងបានចាប់ផ្តើមក្នុងឆ្នាំ ១៩៦៤ ហើយមកទល់ពេលនេះទ្រព្យសម្បត្តិតារាស្រីវ័យចាស់រូបនេះមានប្រហែល ៦០០ លានដុល្លារ។
៣. នាង Celine Dion
Celine Dion ជាអ្នកចម្រៀងនិងជាអ្នកជំនួញជនជាតិកាណាដាដែលបានជាប់ឈ្មោះជាសិល្បការិនីលក់អាល់ប៊ុមដាច់បំផុត គ្រប់ពេលចេញម្ដងៗ។ តាំងពីប្រឡូកវិស័យសិល្បៈ បទចម្រៀងរបស់នាងជាង ២០០ លានត្រូវបានលក់ទូទាំងពិភពលោក។ គិតត្រឹមឆ្នាំ ២០២១ ទ្រព្យសម្បត្តិសុទ្ធរបស់ Celine Dion មានប្រហែល ៨០០ លានដុល្លារ។
២. នាង Madonna

Madonna ត្រូវបានគេចាត់ទុកជា “រាជនីប៉ុប” ហើយជាសិល្បការិនីដែលលក់អាល់ប៊ុមដាច់បំផុតទី ៤ នៅទូទាំងពិភពលោក។ នៅអាយុ ៥៩ ឆ្នាំ ទ្រព្យសម្បត្តិប៉ាន់ស្មានរបស់ម៉ាដូណាមានចំនួន ៨៥០ លានដុល្លារ។
១. លោក Herb Alpert

Herb Alpert ជាតន្រ្តីករចង្វាក់ jazz របស់អាមេរិកដែលមានឈ្មោះបោះសំឡេងល្បីល្បាញជាយូរមកហើយ។ នៅឆ្នាំនេះ Alpert មានទ្រព្យសម្បត្តិប្រមាណ ៨៥០ លានដុល្លារ ដែលធ្វើឱ្យតារាប្រុសរូបនេះក្លាយជាអ្នកចម្រៀងមានជាងគេនៅលើពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?