Connect with us

KPT+

ដឹងរឿង​មិន​ល្អ​បី​យ៉ាង​នេះ​ឬនៅ មុន​ពេល​ហ៊ាន​ប្រើ CREDIT កាត?

បានផុស

នៅ

អ្នក​អាន​របស់ KPT plus ជា​ទីស្រលាញ់! រាល់​ការ​ធ្វើ​សកម្មភាព​ លើ​ផ្នែក​ហិរញ្ញវត្ថុ​ម្ដងៗ ត្រូវការ​ចំណេះដឹង​និង​ព័ត៌មាន ត្រឹមត្រូវ ព្រម​ទាំង​ពេញលេញ​ផង សឹម​សម្រេចចិត្ត​ណា៎ អូខេទេ?

បើអូខេ អាន​តែ​វែបសាយ​ណា ដែល​ផ្ដល់​ព័ត៌មាន​ពិត ​មិន​ចំណុះ​ឲ្យ​ភាគី​ធនាគារ​ឬ​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ហើយ!

រើស​ KPT plus អ្នកអាន​នឹង​ចេះ​ប្រើប្រាស់​លុយ​ប្រកបដោយ​ដោយ​ទំនុក​ចិត្ត។ និយាយ​មែន!

ហើយ​ថ្ងៃនេះ យើង​មក​និយាយគ្នា​អំពី​ ប្រការធំៗ​សំខាន់ៗ​ ដែល​យើង​គួរ​ដឹង​ទាក់ទង​នឹង​កាត ឥណទាន Credit Card (កាត​ដែល​យើង​អាច​ខ្ចី​លុយ​ប្រើ​មុន​ហើយ​សង​ក្រោយ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១  កាតឥណទាន​របស់​យើង អាច​ជួយ​យើង តែ​ក៏​អាច​បំផ្លាញយើង​បាន​

បើ​អ្នក​ប្រើ ប្រើ​វា​ដោយ​មិន​ប្រយ័ត្ន​ឥទ្ធិពល​មាន​លើស​ពីអ្វី​ដែល​យើងធ្លាប់ដឹង។  រៀង​រាល់ខែ​សកម្មភាព​ឆូត​កាតឥណទាន​ខ្ចីលុយ​ធនាគារចាយ​នោះ​នឹង​ត្រូវ​បាន​ចងក្រង​ជា​របាយការណ៍​តម្កល់ទុក ។ ភាគីធនាគារ​មួយ​ជំនូន​ដែល​យើង ស្នើសុំ​ខ្ចី​លុយ អាច​ដឹង​ព័ត៌មាន​ទាំង​នោះ​បាន។ ការ​ចាយវាយ​ងាយស្រួល​បាន​ធ្វើ​ឲ្យ​យើង​ភ្លេចខ្លួន​ថា​លុយ​ដែល​យើង​ចាយ​នេះ​មិនមែន​ជា​ប្រាក់​របស់​យើង​នៅឡើយ ហើយ​វា​កំពុង​តែ​គិត​ការ​ប្រាក់​បន្ថែមជានិច្ចដែលធ្វើឲ្យម្ចាស់លុយ​គេ​មាន​ឡើងៗហើយយើងកាន់តែខ្វះទៅៗ។ ប្រសិនបើយើង ត្រូវការ​ប្រើ​ម្តងម្កាល​ដោយ​ចាំបាច់​នោះ​មិន​ថ្វី តែ​បើ​យើង ប្រើ​ដោយ​សប្បាយ​ភ្លើតភ្លើន​នោះ​អាសន្ន​ផ្នែក​លុយ​កាក់​នឹង​មក​ដល់ឆាប់ៗ។

២ ពេល​បង់សង​វិញ​មិនគួរ​ជ្រើស​ជម្រើស​អប្បបរមា​ទេ

ធម្មតា​បើ​យើង​ឆូតកាតឥណទានអស់១០០ដុល្លារ យើង​មាន​ជម្រើស​សង​ទាំង​អស់​នៅ​ចុង​ខែ ឬ​សង​ចែក​ជា​ច្រើន ខែ​ម្ដង​បន្តិចៗ។ ការ​សង​ការ​ទូទាត់​អប្បបរមា​គឺ​ជាការ​បង់​ចំនួន​ទឹកប្រាក់​តិច​បំផុត​តាម​ដែល​គេ​អនុញ្ញាត ស្ដាប់​ទៅ​ដូចជា​ចិត្តល្អ តែ​តាម​ពិត​រាល់​ការ​បង់​សង​តិចតួច មានន័យថា​ជា​ការ​បន្លាយ​បន្ថែម​នៃ​អត្រា​ការ​ប្រាក់​និង​ថ្លៃឈ្នួល​ប្រើ​សេវា ប្រចាំខែ។  មិនតែប៉ុណ្ណោះ​ពេល​មិនទាន់សងបំណុលចាស់​អស់​យើង បន្ត​ប្រើ​បំណុល​ថ្មី ចំនួន​បំណុល​របស់​យើង រឹងរឹត​តែ​មិន​អាច​គ្រប់គ្រង​បាន គឺ​បន្ត​ជំពាក់​គេ​ជា​រៀង​រហូត ហើយ​បង់​សេវា​គេរហូត បូក​ជាមួយ​អត្រា​ការ​ប្រាក់​ទៀត។ យើង​ក្រចាយ​មិន​គ្រប់​ទៅ​ហើយ គឺ​រឹតតែ​ក្រប​ន្ថែម​ឡើង។

៣ ធម្មតា​យើង​គួរ​ជជីក​សួរ​អំពី​អត្រាការប្រាក់​និង​ថ្លៃសេវា​ច្បាស់​សិន​ពេល​ដាក់​ពាក្យ​សុំ

ខាង​ភាគី​ដែល​ចេញ​កាត គេមាន​កាតព្វកិច្ច​ ត្រូវ​អនុវត្តិ​តាម​ការ​ចែង​ច្បាប់​ឥណទាន​ប្រទេស​នីមួយៗ ឬ​ជា​សាកល ដែល​តម្រូវ​ឲ្យ​បង្ហាញ​ជា​សាធារណៈ​នូវ​លក្ខខណ្ឌ​ជាក់លាក់​នានា ដូចជា​អត្រាការ​ប្រាក់​និង​ថ្លៃសេវា​ដែល​មិន​ហួសហេតុ​និង​ខុសច្បាប់។ កាតព្វកិច្ច​យើង​ដែល​ត្រូវ​ចំណាយ​គឺ ថ្លៃ​សេវា​ប្រចាំ​ឆ្នាំ អត្រា​ភាគរយ​ប្រចាំ​ឆ្នាំ​ចែក​ជាខែ ។ កាត​ខ្លះ គិត​អត្រា​ការ​ប្រាក់​ខុស​គ្នា​លើ សមតុល្យប្រភេទផ្សេងៗគ្នា រួមមាន​ការទិញការ​ផ្ទេរ​តុល្យភាព ពី​កាត​នេះ​ទៅ​គណនី​ផ្សេង​ទៀត ប្រភេទ​សាច់​ប្រាក់​សុទ្ធ ឬ​ទិញ​អីវ៉ាន់ឆូតកាត។ រាល់​ការ​ដកប្រាក់​នៅ​តាម​អេធីអឹមក៏​មាន​បន្ថែម​ការ​ពិន័យ APRs ទៀត។ ចំណែក​ការ​ប្រើ​លើស​ចំនួន​ដែល​គេ​បាន​អនុញ្ញាត​ក៏​នឹង​មាន​ពិន័យ​បន្ថែម​ទៀតផង។ ជាមួយ​នោះ ថ្លៃ​សេវា​ប្រតិបត្តិការ​នៅ​ឯ​បរទេស ជា​ធម្មតា ៣% នៃ​ចំនួន​ទឹកប្រាក់​បន្ថែម​ទៀត។

ជា​ការ​ពិត ព័ត៌មាន​ទាំង​នេះ ស្ដាប់​ទៅ​ធម្មតា ប៉ុន្តែ​ពេល​វា​ចេញ​ជា​តារាង​ចំណាយ ទើប​អ្នក​ដឹង​ថា​កំពុង​តែ​ផុងខ្លួន៕

មាន​បាន​ប្រើ Credit កាត​អត់​ហ្នឹង?

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ សហគ្រិន​ណា​អាច បោះបង់ចោល ៦ ចំណុច​នេះ​ ធានា​អាច​ទាញ​យក​ផល​ពី​អាជីវកម្ម​បាន​ជោគជ័យ

ចុចអាន៖ គន្លឹះ​តូចៗ​ តែ​អាច​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​អ្នក​បាន​មួយ​កម្រិត​ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ១០ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

Sokha Hotels

ព័ត៌មានពេញនិយម