KPT+
រឿងពិតនៃខ្មោចឆៅ Zombies ដែលកើតមានជាក់ស្តែងលើលោក
តើមាន zombies ពិតប្រាកដដែរអត់? នេះជាសំណួរដ៏ពេញនិយមមួយបន្ទាប់ពី ខ្មោចឆៅបានក្លាយជាតួអង្គដ៏សំខាន់នៃវប្បធម៌ទស្សនាព្រមទំាងល្បែងហ្គេម ច្រើនជំនាន់មកហើយ។
ពីដំបូង គេនិពន្ធវាក្នុងសៀវភៅដ៏លក់ដាច់ ក្រោយមកក៏បង្កើតជាភាពយន្តពេញនិយម តមកទៀតជាស៊េរីវីដេអូភាគទូរទស្សន៍ជាច្រើនខ្សែ ប៉ុន្តែតើគេសរសេរវាចេញពីរឿងពិតដែរទេ?
![](https://kampucheathmey.com/wp-content/uploads/2020/11/zoombie_Cdx4ecb.jpg)
ពាក្យថាខ្មោចឆៅ ត្រូវបានគេសរសេរហៅផ្លូវការថា Zombi ក្នុងភាសាជាតិអង់គ្លេសតំាងពីទសវត្សឆ្នាំ ១៨០០ យោងតាមវចនានុក្រម Merriam-Webster ពាក្យនេះបានមកពីពាក្យ Louisiana Creole ឬដែលមានន័យថា ខ្មោច។
កាលណោះ កំណាព្យដ៏រន្ទឺមួយរបស់កវី Robert Southey បានរៀបរាប់ថា ខ្មោចឆៅពិតប្រាកដនិងដំបូងគេបានកើតឡើងឯប្រទេសប្រេស៊ីល គឺគេ សំដៅទៅលើមនុស្សម្នាក់ដែលត្រូវបានបាត់បង់សតិអារម្មណ៍ដោយគ្រូអាបធ្មប់ រស់ចេះដើរ តែគ្មានសភាវៈក្នុងស្ថានភាពដូចស្លាប់និងជាទាសកររបស់គ្រូធ្មប់។
ចំណែក ទឡ្ហីករណ៍ពីផ្នែកវេជ្ជសាស្រ្តសព្វថ្ងៃនេះវិញគឺ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pennsylvania (Penn State) បានរកឃើញថា សាកលវិទ្យាល័យ O. unilateralis អាចគ្រប់គ្រងសរសៃសាច់ដុំរបស់ស្រមោច បានដោយបង្ខំពួកគេឲ្យធ្វើចលនាតាមដែលយើងចង់បាន។
ក្នុងឆ្នាំ ១៩៩៧ គេបោះពុម្ពឯកសារសិក្សាមួយក្នុង The Lancet ដោយបានវិភាគករណីមនុស្ស ៣ នាក់ មកពីប្រទេសហៃទី ដែលសហគមន៍របស់ពួកគេបានទុកថាជា zombies ។
ម្នាក់ជាស្ត្រីអាយុ ៣០ ឆ្នាំបានស្លាប់ភ្លាមៗ បន្ទាប់ពីបានធ្លាក់ខ្លួនឈឺបន្ទាន់ ហើយក្រុមគ្រួសាររបស់នាងទទួលស្គាល់នាងអាថាចក្រោកដើរមកវិញជា “ខ្មោចឆៅ” ក្រោយ ៣ ឆ្នាំ បន្ទាប់ពីមរណភាព។ ម្នាក់ទៀតជាយុវជនដែល “បានស្លាប់” នៅអាយុ ១៨ ឆ្នាំ ហើយបានក្រោកឡើងមកវិញបន្ទាប់ពី ១៨ ឆ្នាំក្រោយឯណោះ។
ការសិក្សាករណីចុងក្រោយវិញ ទាក់ទងនឹងស្ត្រីម្នាក់ទៀតដែលបាន “ស្លាប់” នៅអាយុ ១៨ ឆ្នាំ ប៉ុន្តែត្រូវបានគេប្រទះឃើញក្រោកមកជាខ្មោចឆៅវិញក្រោយ ១៣ ឆ្នាំនៃការស្លាប់។
![](https://kampucheathmey.com/wp-content/uploads/2020/11/27-e1585936522249.jpg)
ក្រោយមក អ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញហេតុផលវេជ្ជសាស្រ្តដែលអាចពន្យល់អំពីការបំលែងនៃរាងកាយ របស់ពួកគេ។ ក្នុងចំណោមអ្នកទំាងបីគឺមានប្រវត្តិនៃ ជំងឺវិកលចរិត ដែលជាលក្ខខណ្ឌដ៏កម្រមួយ ធ្វើឱ្យមនុស្សទំាងនោះ នៅតែអាចធ្វើដំណើរបានតែលែងមានសតិ។ អ្នកស្រាវជ្រាវបានសរសេរទៀតថា “អ្នកដែលមានជំងឺវិកលចរិតរ៉ាំរ៉ៃ ខូចខួរក្បាល ឬពិការភាពនៃការវង្វេងធ្ងន់ធ្ងរសម្រាប់បុគ្គលទំាងបីនៅក្នុងប្រទេសហៃទី។
ក្រោយមក ជំងឺវិកលចរិតជាក់លាក់មួយដែលគេហៅថារោគសញ្ញា Cotard ដែលអាចបណ្តាលឱ្យមនុស្សធ្វើសកម្មភាពដោយមិនដឹងខ្លួនដូច zombies ស្ថិតនៅក្រោមភាពវង្វេងស្មារតីនិងខូចទ្រង់ទ្រាយរាងកាយ។
វាជារឿងកម្រកើតមានឡើងណាស់នៅពេលចំណេរក្រោយមក ចំណែករោគសញ្ញានេះក៏មិនមានភាពស្មុគស្មាញក្នុងការពន្យល់បែវិទ្យាសាស្ត្រដែរ គ្រាន់តែមិនមែនងាយកើ់តឡើងជាទូទៅ។
ក្រោយមក មានករណីសិក្សាមួយបានរាយការណ៍ពីស្ថានភាពរបស់ស្ត្រីម្នាក់ទៀតក្នុងវ័យ ៥៣ ឆ្នាំម្នាក់ដែលមានអារម្មណ៍ថា ខ្លួនឯងមានក្លិនដូចសាច់រលួយ ហើយចង់ទៅរស់កន្លែងបញ្ចុះសព និងទាមទារបែបនេះជានិច្ចដូចមនុស្សវិកល។
ករណីមួយទៀតនិយាយអំពីបុរស ៦៥ ឆ្នាំម្នាក់ ដែលមានជំនឿថា សរីរាង្គរបស់គាត់រួមទាំងខួរក្បាលឈប់ធ្វើការព្រមទំាងប៉ុនប៉ងធ្វើអត្តឃាត។ ក្រុមអ្នកស្រាវជ្រាវរាយការណ៍ថា “ការធ្វើអត្តឃាតបង្ហាញថា គាត់ចង់សម្លាប់ខ្លួនដោយសារគាត់ខ្លាចឆ្លងរាលដាលរោគនេះដល់អ្នកភូមិ” ។
តើករណីបែបនេះមានន័យថា Zombies មានភាពពិតប្រាកដឬ យ៉ាងណា យើងខ្ញុំសូមទុកវាឱ្យអ្នកអានសម្រេចចិត្ត៕
ប្រែសម្រួល៖ សាយពេជ្រ
ប្រភព៖ medicalnewstoday
ចុចអាន៖ មនុស្សប្រុសច្រណែនខ្លាំងជាងមនុស្សស្រីក្នុងវិស័យការងារ?
ចុចអាន៖ ស្តាប់ការនិទានហនុមាន ទាក់ទងទៅនឹងអំបូរខ្មែរមន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?