KPT+
ដឹងចរិតស្នេហារបស់ស្រីៗ តាមរយៈទំហំនិងសម្រស់ជើង
មើលចរិតលក្ខណៈមនុស្សស្រីអាចមានវិធីច្រើនយ៉ាងណាស់ ដែលសូម្បីតែរូបរាងជើងរបស់នាងក៏អាចបញ្ជាក់បានដែរ។
ជាទូទៅ គេបែកចែករូបរាងជើងមនុស្សស្រីជាបួនប្រភេទធំៗ និងបែងចែកចរិតស្នេហារបស់នាងទៅតាមនោះដែរ។
ខាងក្រោមជាទម្រង់ទាំង ៤ ប្រភេទ និងចរិតលក្ខណៈរបស់នារីៗ៖

ប្រភេទ A
ជើងមានលក្ខណៈស្មើគ្មា និងមានគម្លាតត្រង់តែមួយរវាងជើងទាំងពីរ។
នាងជាមនុស្សស្រីសុភាពរាបសា និងមានភាពទាក់ទាញបុរសៗ ដោយសារតែភាពទន់ភ្លន់ និងភាពស្និតស្នាលរបស់នាង។ ប៉ុន្តែនារីប្រភេទនេះពូកែអៀន ហើយថែមទាំងជាមនុស្សមិនចូលចិត្តគំនិតផ្ដួចផ្ដើម និងតែងតែចង់ឲ្យមនុស្សប្រុសធ្វើកិច្ចការគ្រប់យ៉ាងដោយខ្លួនឯង។ ទាំងនេះអាចធ្វើឲ្យមានផលអាក្រក់ដល់ទំនាក់ទំនងដៃគូ ព្រោះធ្វើឲ្យបុរសភាគច្រើនឆាប់ធុញទ្រាន់។
ហេតុនេះ មនុស្សស្រីបែបនេះ គួរតែព្យាយាមធ្វើឲ្យខ្លួនឯងមានសកម្មភាពកែតម្រូវទម្លាប់ដែលចាំតែបុរសជាអ្នកគិតគូរបែបនេះចេញ។
ប្រភេទ B
ជើងទាំងពីរប៉ះគ្នាត្រង់មួយកន្លែងគឺនៅកជើង។
មនុស្សស្រីដែលមានជើងប្រភេទនេះចូលចិត្តបទពិសោធន៍ថ្មីៗ និងចូលចិត្តទំនាក់ទំនងស្នេហាដែលមានភាពស្និតស្នាល ហើយក៏ជាមនុស្សដែលក្លាហាន និងជាមនុស្សនិយមផ្សងព្រេងផងដែរ។
មនុស្សស្រីម្នាក់នេះ ក៏ជាប្រភេទមនុស្សដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការនាំមុខចំពោះទំនាក់ទំនង។ ប៉ុន្តែភាពក្លាហាននេះ អាចមានលើសហួសហេតុពេកធ្វើឲ្យបុរសចាកចេញផងដែរ។
ដូច្នេះ មនុស្សស្រីប្រភេទនេះ ត្រូវរៀនគ្រប់គ្រងខ្លួនឯងឲ្យបានល្អ។
ប្រភេទ C
ជើងទាំងពីរប៉ះគ្នា តែកំភួនជើងមិនប៉ះគ្នាទេ។
មនុស្សស្រីប្រភេទនេះ ជាទូទៅមានភាពទន់ភ្លន់ សុភាពរាបសារ និងថែមទាំងរ៉ូមែនទិកទៀតផង។ ប៉ុន្តែប្រសិនបើឲ្យនាងគ្រប់គ្រងដៃគូដោយមិនបានគិត នាងនឹងមិនស្លូតសុភាពទៀតទេ នាងអាចនឹងក្លាយជាមនុស្សស្រីកាចឆ្នាស់ក៏ថាបាន។
ប្រភេទ D
ជើងទាំងពីរប៉ះគ្នានៅត្រង់ភ្លៅខាងលើជង្គង់ និងត្រង់ភ្នែកគោត្រង់កជើង។
នាងមានអាកប្បកិរិយាបែបធម្មជាតិ និងមានរបៀបរៀបរយក្នុងការរស់នៅ។ នាងមិនចូលចិត្តមានការដកពិសោធន៍អ្វីច្រើននោះទេ ប៉ុន្តែប្រសិនបើដៃគូចង់បានអ្វីដែលថ្មីនោះ នាងពេញចិត្តនៅក្នុងការគាំទ្រគ្នាទៅវិញទៅមក។
បុរសពេញចិត្តមនុស្សស្រីប្រភេទនេះ ព្រោះនាងមានសមត្ថភាពនៅក្នុងការផ្ដល់នូវទំនុកចិត្តលើខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ hotquizgame
ចុចអាន៖រឿងពិតនៃខ្មោចឆៅ Zombies ដែលកើតមានជាក់ស្តែងលើលោក
ចុចអាន៖មនុស្សសម័យថ្មី ស្វែងរកឱកាសរីកចម្រើន ជាជាងនៅត្រាំត្រែងក្នុងសង្គ្រាមចិត្តសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង