KPT+
យុវតីឥណ្ឌារក្សាតំណែងជានារីវ័យក្មេងដែលមានសក់វែងជាងគេនៅលើលោក
យុវតីជនជាតិឥណ្ឌាអាយុ ១៧ ឆ្នាំម្នាក់នៅតែរក្សាតំណែងជានារីដែលមានសក់វែងជាងគេនៅលើពិភពលោក គិតត្រឹមខែមករា ឆ្នាំ ២០២០។
នាង Nilanshi Patel កម្ពស់ ១៧០.៥ សង់ទីម៉ែត្រ រស់នៅភូមិតូចមួយក្នុងក្រុង Modasa នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា។
យោងតាមកំណត់ត្រាពិភព Guinness កាលពីខែធ្នូឆ្នាំ ២០១៨ បានចុះកំណត់ត្រាថា Nilanshi Patel ជាក្មេងស្រីមានសក់វែងជាងគេលើពិភពលោក ដែលសក់របស់នាងមានប្រវែង ១៩០ សង់ទីម៉ែត្រ។
Nilanshi Patel ត្រូវបានមិត្តភក្តិជិតស្និទ្ធដាក់ឈ្មោះហៅក្រៅថា ព្រះនាង “Rapunzel” ដោយសារតែសក់ដ៏វែងរបស់នាងប្រៀបដូចព្រះនាងនៅក្នុងរឿងព្រេងនិទានរបស់ Disney ។
នាង Nilanshi Patel បានប្រាប់សារព័ត៌មាន AFP ថា នៅពេលនាងមានអាយុ ៦ ឆ្នាំ នាងបានទៅហាងកែសម្ផស្សក្នុងស្រុកមួយដើម្បីកាត់សក់។ ប៉ុន្តែជាងកាត់បានធ្វើឲ្យនាងខកបំណងយ៉ាងខ្លាំង ទើបនាងសម្រេចចិត្តមិនកាត់សក់ទៀតទេ។ Patel បានទុកសក់ ១១ ឆ្នាំមកហើយដោយមិនបានប៉ះកន្ត្រៃឡើយ។
និស្សិតវិស្វកររូបនេះនិយាយទៀតថា ការថែទាំសក់របស់នាងគឺដូចទៅនឹងនារីដទៃទៀតដែរ និងមានម្ដាយជាអ្នកជួយ។ នាងកក់សក់រៀងរាល់សប្ដាហ៍ និងប្រើប្រេងជំនួយសក់ម្ដងឬពីរដងក្នុងមួយអាទិត្យ។ នាងនិយាយថា បើចង់ឲ្យនាងទម្លាក់សក់ទាល់តែនាងពាក់ស្បែកជើងកែងខ្ពស់។ ប៉ុន្តែជាទូទៅនាងតែងក្រងសក់ ហើយទម្លាក់វាពេលដែលមានកម្មវិធីប៉ុណ្ណោះ។ Patel បានប្រាប់ទៀតថា បញ្ហាធំរបស់នាងជាមួយសក់ដ៏វែងនេះគឺ ពេលដែលនាងហែលទឹកម្ដងៗ។
Nilanshi Patel ជានារីទី២ដែលបានបំបែកកំណត់ត្រាពិភពលោក Guinness មានសក់វែងជាងគេ បន្ទាប់ពីស្ត្រីជនជាតិចិន Xie Qiuping ដែលបានបំបែកកំណត់ត្រានេះ កាលពីខែឧសភា ឆ្នាំ២០១៤ ដែលមានសក់ប្រវែង ១៨០ សង់ទីម៉ែត្រ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»