KPT+
មូលហេតុដែលគីមឈីកូរ៉េមានភាពល្បីល្បាញខ្លាំង មិនមែនផ្ដោតលើរសជាតិមួយមុខ
គីមឈីគឺជាអាហារតំណាងរបស់ប្រទេសកូរ៉េខាងត្បូង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពលោក ហើយត្រូវបានចុះបញ្ជីថាជាអាហារនាំសំណាងនិងសុខភាពដល់ជីវិតមនុស្សដែលទទួលទាន។

ស្ពៃបូកគោនិងគ្រឿងទេសដែលបានច្របល់ជាមួយគីមឈី គឺជាប្រភពនៃមោទនភាពជាតិដ៏ធំធេង ហើយត្រូវបានអ្នកជំនាញខ្លះចាត់ទុកថា ជាអាហារដែលមានសុខភាពល្អបំផុតនៅលើពិភពលោក។ គីមឈីត្រូវធ្វើដោយដៃ លាយជាមួយម្សៅអង្ករសស្អិតនិងម្ទេសហ៊ុយរួមទាំងគ្រឿងទេសផ្សេងទៀត សក្ដិសមឥតខ្ចោះជាអាហារកូរ៉េដែលគេអាចញ៉ាំជាមួយអាហារពេលព្រឹក ថ្ងៃត្រង់ និង ពេលល្ងាចបានទាំងអស់។

គីមឈីមានជាង ៣០០ ប្រភេទ ហើយខេត្តនីមួយៗមានប្រភេទផ្សេងៗគ្នា។ ដូចគ្នានេះផងដែរ មានប្រភេទផ្សេងៗគ្នាទៅតាមរដូវកាល ឧទាហរណ៍គីមឈីមានទឹកនៅនិទាឃរដូវដែលយើងហៅថាគីមឈី mool ស្រដៀងនឹងស្ពៃចិនដ៏មានប្រជាប្រិយ។ ចំពោះរដូវក្តៅគីមឈីមួយប្រភេទទៀតលាយគ្រឿងទេសច្រើនដែលយើងហៅថាគីមឈី chong kak មាន គីមឈី ឆៃថាវ និង គីមឈី ត្រសក់ជាដើម។
គីមឈីគឺមាននៅគ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េ ពីព្រោះវាជាផ្នែកមួយនៃអាហារទាំងអស់របស់ជនជាតិពួកគេ។ ជនជាតិកូរ៉េច្រើនតែបរិភោគគីមឈីពេញមួយឆ្នាំ ជាពិសេសនៅរដូវរងា ព្រោះរដូវរងានៅកូរ៉េត្រជាក់ខ្លាំង ហើយគ្មានប្រភពរុក្ខជាតិអ្វីអាចលូតលាស់បានទេក្នុងរដូវនេះ។ ដូច្នេះហើយ ដែលនេះជាមូលហេតុគីមឈីអាចទុកបានយូរជាងអាហារផ្សេង។ វាមិនត្រឹមផ្ដល់ឲ្យជនជាតិកូរ៉េនូវប្រភពអាហារមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកផងដែរ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ក្រពះនិងពោះវៀនដើរតួយ៉ាងសំខាន់ក្នុងសុខភាពរបស់យើង ជាងការគិតពីមុន។ សុខភាពពោះវៀនត្រូវបានផ្សារភ្ជាប់មិនត្រឹមតែចំពោះជំងឺដូចជាជំងឺមហារីក និងជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ហាប្រព័ន្ធសរសៃប្រសាទផងដែរ ដូចជាការធ្លាក់ទឹកចិត្តនិងការថប់បារម្ភ។
ខ្សែបន្ទាត់នៃបុព្វហេតុតែងតែត្រូវបានគេគិតថា ដើរចេញពីខួរក្បាលទៅប្រព័ន្ធរំលាយអាហារ សម្រាប់ហេតុផលនេះមនុស្សកំពុងហៅថា“ ខួរក្បាលទី ២” របស់យើង។ គន្លឹះនៃសុខភាពពោះវៀនល្អ គឺស្ថិតនៅក្នុងមីក្រូជីវរបស់យើងពោលគឺបាក់តេរីរាប់ពាន់លានដែលរស់នៅក្នុងបំពង់រំលាយអាហារ។
គីមឈីជាអាហារដែលមានជាតិ fermented អាចជួយបញ្ហានេះបាន និងមានផ្ទុកបាក់តេរីអាស៊ីតឡាក់ទិកជាង ៨០០ លានប្រភេទ។ ដោយសារសុខភាពនិងសុខុមាលភាពកាន់តែមានការចាប់អារម្មណ៍ គីមឈីកំពុងជិះរលកនៃប្រជាប្រិយភាពទៅកាន់អាហារសុខភាព។
នោះហើយជាមូលហេតុដែលគីមឈីត្រូវបានគេទទួលស្គាល់ថា ជាអាហារមួយ ក្នុងចំណោមអាហារសុខភាពល្អបំផុតទាំង ៥ នៅលើពិភពលោក។

ជនជាតិកូរ៉េគ្រប់គ្នាពិតជាមានមោទនភាពចំពោះគីមឈីរបស់ពួកគេខ្លាំងណាស់ ដែលមានសារមន្ទីរមួយឧទ្ទិសដល់អាហារនេះនៅក្នុងផ្សារទំនើប COEX ក្នុងតំបន់ ហ្គាងណាម នៃទីក្រុងសេអ៊ូល។ នេះជាអ្វីដែលគីមឈីមានភាពល្បីល្បាញខ្លាំង មិនមែនផ្ដោតលើតែរសជាតិមួយមុខ តែអាហារនេះធ្វើឲ្យជនជាតិកូរ៉េមានមុខមាត់ និងត្រូវបានគេស្គាល់ពាសពេញពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ivinglocal
ចុចអាន៖រឿងរ៉ាវបុរសជនជាតិថៃ បង្កើតចំណង់ចំណូលចិត្ត ទៅជាអាជីវកម្មជោគជ័យ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ