KPT+
គន្លឹះគ្រប់គ្រងលុយ ៦ យ៉ាងធ្វើឲ្យសេដ្ឋីៗកាន់តែមានខ្លាំង
ទម្លាប់គ្រប់គ្រងលុយរបស់មនុស្សអាចធ្វើឲ្យពួកគេក្លាយជាអ្នកមាន ឬធ្លាក់ខ្លួនក្របាន។ តើអ្នកមានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាសេដ្ឋីអាចចាត់ចែងចំណូលឲ្យមានច្រើនជាងចំណាយ?
ទីនេះ ជារបៀបគ្រប់គ្រងលុយរបស់បណ្ដាអ្នកមានជុំវិញពិភពលោកដែលធ្វើឲ្យពួកគេរឹតតែមានទ្រព្យទ្វេរ៖
១. មានប្រភពចំណូលច្រើន
បណ្ដាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មិនរំពឹងប្រភពចំណូលគោលតែមួយប៉ុណ្ណោះទេ ពួកគេតែងតែសម្លឹងមើលផ្លូវផ្សេងទៀតដើម្បីរកចំណូលឲ្យកើនទ្វេរឡើង។ អ្វីដែលពួកគេគិតគឺ ធ្វើ យ៉ាងណាឲ្យចំណូលចូលមានច្រើនច្រក ព្រោះពួកគេគិតថាចំណូលធំ អាចមានថ្ងៃធ្លាក់ចុះ។

២. រៀបចំប្រាក់ទុកសម្រាប់អាសន្ន
ពួកអ្នកមានៗ តែងត្រៀមប្រាក់សម្រាប់ពេលជួបវិបត្តិរួមមាន បាត់បង់ការងារ ការឈឺថ្កាត់ ឬសមាជិកគ្រួសារស្លាប់។ ជំនួសឲ្យការខ្ចីប្រាក់អ្នកដទៃ ពួកគេបានសន្សំលុយទុកជាស្រេចចំពោះបញ្ហាអសកម្មដែលអាចនឹងកើតមានឡើង។
៣. តាមដានការចំណាយ
ពួកអ្នកមានៗ តែងត្រៀមប្រាក់សម្រាប់ពេលជួបវិបត្តិរួមមាន បាត់បង់ការងារ ការឈឺថ្កាត់ ឬសមាជិកគ្រួសារស្លាប់។ ជំនួសឲ្យការខ្ចីប្រាក់អ្នកដទៃ ពួកគេបានសន្សំលុយទុកជាស្រេចចំពោះបញ្ហាអសកម្មដែលអាចនឹងកើតមានឡើង។
ក្រុមអ្នកមានទ្រព្យហូរហៀរ តែងតែតាមដានការចំណាយប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំរបស់ខ្លួនជានិច្ច។ មនុស្សធម្មតាអាចយល់ថា ពួកគេគំរិះ ពិបាកចេញលុយពីហោប៉ៅ ប៉ុន្តែការចំណាយមិនខ្ជះខ្ជាយ និងការធ្វើបញ្ជីរៀបរាប់ការចាយវាយបាននាំឲ្យពួកគេជោគជ័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។
៤. ចេះបែងចែករវាងការចង់បាន និងតម្រូវការ
មុននឹងទិញអ្វីមួយ ពួកអ្នកមានតែងតែគិតបានហ្មត់ចត់ វែងឆ្ងាយ គិតពីផលប្រយោជន៍ជាធំ ដោយធ្វើយ៉ាងណាឲ្យចំណាយអស់តិចបំផុត។ ក្រុមមហាសេដ្ឋីដឹងច្បាស់ណាស់រវាងអ្វីខ្លួនចង់បាន និងអ្វីជាតម្រូវការចាំបាច់។ ពួកគេកម្រទិញសម្ភារៈប្រណីតថ្លៃៗ ប៉ុន្តែខំរកវិធីបង្កើនទ្រព្យសម្បត្តិតាមរយៈការពង្រីកជំនួញ។
៥. វិនិយោគតែអ្វីដែលខ្លួនស្គាល់ច្បាស់ និងទុកចិត្ត
សេដ្ឋីៗតែងតែផ្ដល់ដំបូន្មានថា វិនិយោគអ្វីក៏ដោយ ត្រូវវិនិយោគតែលើអ្វីដែលខ្លួនស្គាល់ច្បាស់ប៉ុណ្ណោះ ព្រោះពួកគេអាចដឹងពីការបង្កើតចំណូល និងប្រាក់ចំណេញ ថែមទាំងបង្ការហានិភ័យចាញ់បោក និងបញ្ហាផ្សេងទៀត។
៦. បង្រៀនខ្លួនឯង
មានសេដ្ឋីៗច្រើនរូបណាស់នៅលើលោកដែលមិនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យ ប៉ុន្តែពួកគេតែងតែបង្រៀនខ្លួនឯងដោយយកសៀវភៅធ្វើជាគ្រូ។ មនុស្សជោគជ័យគ្រប់រូបមិនដែលចោលទម្លាប់អានសៀវភៅនោះទេ ជាពិសេសពួកគេរៀនអ្វីដែលថ្មីៗជានិច្ច ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ចង់ថតរូបបានល្អ ដូចអ្នកមានអាជីព? កាំមេរ៉ាល្អមិនគ្រប់ទេ រៀន៦ចំណុចនេះសិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៩ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស