Connect with us

KPT+

គន្លឹះ​​​​គ្រប់គ្រង​លុយ​ ៦ យ៉ាង​​​​ធ្វើ​​ឲ្យ​សេដ្ឋីៗ​​កាន់​តែ​មាន​​ខ្លាំង

បានផុស

នៅ

ទម្លាប់​​​​គ្រប់​គ្រង​លុយ​របស់មនុស្សអាចធ្វើឲ្យពួកគេក្លាយជាអ្នកមាន ឬធ្លាក់ខ្លួនក្របាន។ តើអ្នកមានធ្លាប់ឆ្ងល់ទេថា ​​ហេតុអ្វី​បានជាសេដ្ឋីអាច​ចាត់ចែង​​ចំណូល​​​​​​ឲ្យ​មាន​ច្រើន​ជាង​ចំណាយ?

ទី​​នេះ​​​ ជា​របៀប​គ្រប់​គ្រង​លុយ​​របស់​បណ្ដា​អ្នកមាន​​​ជុំ​វិញ​ពិភព​លោក​ដែល​ធ្វើ​ឲ្យ​ពួកគេ​រឹត​តែ​មាន​ទ្រព្យទ្វេរ៖​​​​

១. ​​មាន​ប្រភព​​ចំណូល​​ច្រើន

បណ្ដា​​អ្នក​​មាន​ទ្រព្យ​​សម្បត្តិ​ស្ដុកស្ដម្ភ មិន​រំពឹង​ប្រភព​ចំណូល​គោលតែមួយប៉ុណ្ណោះទេ ពួកគេ​តែង​តែ​សម្លឹង​​មើល​​​ផ្លូវ​​​ផ្សេង​ទៀត​​​​ដើម្បី​រក​ចំណូល​​​​ឲ្យ​កើន​ទ្វេរឡើង។ អ្វីដែលពួកគេ​​​​គិត​គឺ ធ្វើ យ៉ាងណា​ឲ្យ​​​​ចំណូលចូលមានច្រើនច្រក ព្រោះពួកគេគិតថាចំណូល​​ធំ​​ អាចមាន​ថ្ងៃ​​​​​​ធ្លាក់​ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. រៀប​​ចំ​​​​ប្រាក់​​​ទុក​សម្រាប់​​​​អាសន្ន

ពួកអ្នក​មានៗ តែងត្រៀមប្រាក់សម្រាប់​​ពេលជួប​វិបត្តិ​រួមមាន ​បាត់​បង់​ការងារ​ ការ​ឈឺថ្កាត់ ​ឬ​​​​សមាជិក​គ្រួសារ​​​ស្លាប់។ ​ជំនួស​​​ឲ្យ​ការ​​​ខ្ចី​ប្រាក់​អ្នកដទៃ ​ពួក​គេ​បាន​សន្សំលុយ​ទុក​​​​​ជាស្រេច​​ចំពោះ​​បញ្ហា​​អសកម្ម​​ដែល​អាច​នឹង​កើត​មាន​ឡើង។

៣. តាម​ដាន​​ការ​ចំណាយ

​ពួកអ្នក​មានៗ តែងត្រៀមប្រាក់សម្រាប់​​ពេលជួប​វិបត្តិ​រួមមាន ​បាត់​បង់​ការងារ​ ការ​ឈឺថ្កាត់ ​ឬ​​​​សមាជិក​គ្រួសារ​​​ស្លាប់។ ​ជំនួស​​​ឲ្យ​ការ​​​ខ្ចី​ប្រាក់​អ្នកដទៃ ​ពួក​គេ​បាន​សន្សំលុយ​ទុក​​​​​ជាស្រេច​​ចំពោះ​​បញ្ហា​​អសកម្ម​​ដែល​អាច​នឹង​កើត​មាន​ឡើង។

ក្រុមអ្នកមានទ្រព្យហូរហៀរ តែងតែតាមដានការ​​ចំណាយ​​​ប្រចាំ​ថ្ងៃ ​ប្រចាំ​ខែ ​និង​​ប្រចាំ​​ឆ្នាំ​របស់​ខ្លួនជានិច្ច។ មនុស្សធម្មតាអាចយល់ថា ពួកគេគំរិះ ពិបាកចេញលុយពីហោប៉ៅ ប៉ុន្តែ​ការ​ចំណាយ​មិន​ខ្ជះខ្ជាយ និងការធ្វើ​បញ្ជី​​​​​​​រៀប​រាប់​ការចាយវាយ​​បាននាំឲ្យពួកគេ​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។

៤. ​​​​​​​​ចេះ​បែងចែក​រវាង​ការ​ចង់​បាន និង​តម្រូវការ​

មុន​​នឹង​​ទិញ​​អ្វី​​មួយ​​​​​ ​​ពួក​អ្នកមាន​តែង​តែ​​គិត​បានហ្មត់ចត់ ​​​វែង​ឆ្ងាយ​ គិត​​ពី​ផល​ប្រយោជន៍​ជា​ធំ​ ​ដោយ​​ធ្វើ​​យ៉ាង​ណា​​ឲ្យ​ចំណាយ​អស់​តិច​​បំផុត។ ក្រុម​មហាសេដ្ឋី​​​​​​ដឹង​​ច្បាស់​​ណាស់​​​​រវាង​​​​​​អ្វី​​ខ្លួន​ចង់​បាន ​និង​​​អ្វី​ជា​​​តម្រូវ​ការ​​ចាំបាច់​។ ​ ​​​ពួកគេ​កម្រ​ទិញ​​​សម្ភារៈ​​ប្រណីត​ថ្លៃ​ៗ​ ប៉ុន្តែ​​​​​ខំរកវិធីបង្កើន​​​​​ទ្រព្យ​​​សម្បត្តិ​​​តាម​រយៈ​​ការ​ពង្រីក​​ជំនួញ​។

៥. ​វិនិយោគ​​តែ​អ្វី​​ដែល​ខ្លួន​ស្គាល់​ច្បាស់​​ និង​ទុក​ចិត្ត​​

សេដ្ឋីៗ​តែង​​តែ​​​​ផ្ដល់​​ដំបូន្មាន​​​​​​​ថា​​​ ​វិនិយោគ​​​អ្វី​​ក៏ដោយ ត្រូវវិនិយោគតែលើអ្វីដែល​​ខ្លួន​ស្គាល់​ច្បាស់​ប៉ុណ្ណោះ ​ព្រោះ​ពួកគេ​អាច​ដឹង​​ពី​​​​ការ​បង្កើត​ចំណូល ​និង​​ប្រាក់​ចំណេញ ថែម​ទាំង​​បង្ការ​​ហានិភ័យ​ចាញ់​បោក​ និង​បញ្ហា​ផ្សេង​ទៀត។

៦. ​បង្រៀន​​ខ្លួនឯង​

មានសេដ្ឋីៗច្រើនរូបណាស់នៅលើលោកដែលមិនបានបញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​ពួក​គេ​តែងតែ​​​​​​​បង្រៀន​​ខ្លួន​ឯង​ដោយ​យក​សៀវភៅ​ធ្វើ​ជា​គ្រូ។ មនុស្ស​ជោគជ័យ​គ្រប់រូប​មិន​ដែល​ចោល​ទម្លាប់​អាន​សៀវភៅ​នោះ​ទេ ជា​ពិសេស​ពួកគេ​រៀន​អ្វី​ដែល​ថ្មីៗ​ជានិច្ច ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack

ចុចអាន៖ចង់​ថត​រូប​បាន​ល្អ ​ដូច​អ្នក​មាន​​អាជីព? កាំមេរ៉ា​ល្អ​មិន​គ្រប់​ទេ រៀន៦ចំណុចនេះសិន

ចុចអាន៖ចំណុចគួរពិចារណាមុនចង់ចាប់ផ្តើមធ្វើ vlog

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម