KPT+
ចិនលេចចេញមហាសេដ្ឋី ស្ត្រីដែលតស៊ូមកដោយបាតដៃទទេច្រើនឡើងៗ
យោងតាមការស្ទង់មតិថ្មីៗនេះ របស់ Forbes បានបង្ហាញថា ប្រទេសចិនកំពុងតែមានមហាសេដ្ឋីជាស្ត្រីដែលតស៊ូពីបាតដៃទទេនិងល្បីឈ្មោះពេញពិភពលោកច្រើនឡើងៗហើយ។
ស្ត្រីៗដ៏អស្ចារ្យទាំងនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតដាក់រហ័សនាមថាជា« មូឡាននៅសម័យទំនើប»។
នេះគឺជារឿងរ៉ាវពីសហគ្រិនបច្ចេកវិទ្យាជាស្ត្រីចិន ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ៖
១. Zhou Qunfei
កើតនៅខេត្ត Hunan និងមានទីលំនៅអចិន្ត្រៃយ៍នៅហុងកុង Zhou Qunfei គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Lens ដែលមានមូលដ្ឋាននៅ Hunan ។ ដោយមានកេរ្តិ៍ឈ្មោះថាជាមហាក្សត្រីនៃអេក្រង់ស្មាតហ្វូន គាត់បានខិតខំប្រឹងប្រែងឡើងជាខ្លាំងក្នុងអាជីពមួយនេះ។
បច្ចុប្បន្នលោកស្រីមានទ្រព្យសម្បត្តិសរុប ១៥,១ ពាន់លានដុល្លារអាមេរិក។
លោកស្រី Zhou ពេលនេះមានអាយុ ៥០ ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខ ២១១ ក្នុងបញ្ជីឈ្មោះ“ មហាសេដ្ឋីពិភពលោក” របស់ទស្សនាវដ្ដី Forbes ឆ្នាំ ២០២០ និងលេខ ៤៤ នៅលើ“ បញ្ជីអ្នកមាននៅចិន” ។
២. Lilian Wu
Lilian Wu បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតដែលមានមូលដ្ឋាននៅ ហាំងចូវ គឺជាស្ត្រីតែម្នាក់គត់ដែលមានឈ្មោះថា“ ពិភពស្ត្រីក្លាហានដែលមានអាយុក្រោម ៤០ ឆ្នាំ និងបញ្ជីឈ្មោះអ្នកមានដែលព្យាយាមបង្កើតខ្លួនឯងឲ្យពិភពលោកបានដឹង” ដោយបានបង្កើតទ្រព្យសម្បត្តិរបស់លោកស្រី ក្នុងពិភពបច្ចេកវិទ្យាឲ្យកើនឡើង។
៣. Li Ying
ជារឿយៗគេហៅគាត់ថា“ ស្ត្រី Warren Buffett នៃប្រទេសចិន” អ្នកវិនិយោគ Li Ying មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១,៤ ពាន់លានដុល្លារ។
ទោះបីជាភ្នាក់ងារឯករាជ្យក្ដីក៏ស្ថាបនិក Alibaba លោក Jack Ma ធ្លាប់បានស្នើសុំផ្ទាល់ដល់គាត់ចំនួន ៣ ដង ឲ្យផ្លាស់ចេញពីតំបន់ Silicon Valley ទៅបើកក្រុមហ៊ុន Yunfeng Capital ដែលជាក្រុមហ៊ុនឯកជនរបស់លោក Jack Ma ដែលលោកស្រីបានយល់ព្រមពីមុន។
៤. Lucy Liu Yueting និង Chen Anni
លោកស្រី Lucy Liu Yueting បានបង្កើតក្រុមហ៊ុន Unicorn Airwallex ដែលជាក្រុមហ៊ុនហ្គេមដ៏ធំមួយនៅចិន ចំណែកលោកស្រី Chen Anni ជាស្ថាបនិក Kuaikan Manhua ដែលជាវេទិកាអានរឿង Manga បែបឌីជីថល ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖មកស្គាល់បុរសអ្នកមានបំផុតនៅវៀតណាម
ចុចអាន៖ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)