Connect with us

KPT+

គន្លឹះ ៥ យ៉ាង​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ ​ដើម្បី​បង្កើន​ការ​ចងចាំ​ត្រលប់​មក​វិញ

បានផុស

នៅ

ការ​ចងចាំ​និង​ការ​ផ្ដោត​អារម្មណ៍ ​គឺ​ជា​ផ្នែក​ទាំងពីរ​នៃ​ចិត្តសាស្ត្រ ដែល​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន ដល់​អាយុ។

នេះ​ជា​គន្លឹះ ៥ យ៉ាង​ សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ​ដើម្បី​រក្សា​ការ​ផ្ដោត​អារម្មណ៍​ និង​ការ​ចងចាំ​របស់​ពួកគាត់ ​ឲ្យ​រឹងមាំ ​ចៀសវាង​បញ្ហា​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ផ្សេងៗ ៖

១. លំហាត់​ផ្លូវចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រើ​គំនិត​គឺ​ជា​វិធី​ដ៏​ល្អ​ ដើម្បី​ធ្វើឲ្យ​ចិត្ត​និង​អង្គ​ចងចាំ​យើង​ល្អ​ ដូច​កាល​នៅ​ក្មេង។ ពាក្យ​ថា “ ប្រសាទ​វិទ្យា” គឺ​ជា​លំហាត់​ខួរក្បាល​មួយ​ នៃ​ផ្នែក​វិទ្យាសាស្ត្រ។ ហ្គេម​លំហាត់​ផ្លូវ​ចិត្ត​ទាំងនេះ ​​អាច​រក​បាន​នៅ​ក្នុង​ទូរស័ព្ទ​ កាសែត ​ឬ​សៀវភៅ​រូបត្លុក​ជាដើម។ ទាំងនេះ​វា​សុទ្ធ​តែ​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ខួរក្បាល​វ៉ៃ​ឆ្លាត ​និង​រហ័ស​ជាង​មុន។

២. គេង​លក់​ស្កប់ស្កល់

គេង​នាំ​ឲ្យមាន​គំនិត​ល្អ ​រួម​ទាំង​ការ​ផ្ដោត​អារម្មណ៍​និង​ការ​ចងចាំ​ក៏​បាន​​ល្អ។ គេង​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ចិត្ត​របស់​យើង​បាន​សម្រាក​ខ្លះ។

ស្រប​ពេល​នេះ​ដែរ​ ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្លូវ​ចិត្ត​ ដូចជា​ការ​អាន​មុន​ពេល​ចូល​គេង ​ឬ​ស្ដាប់​ចម្រៀង ​ក៏​ជួយ​ឲ្យ​យើង​ឆាប់​គេង​លក់​បាន​ដែរ។

៣. សកម្មភាព​សង្គម

នេះ​ប្រហែល​ជា​ផ្ទុយ​ពី​ការ​គេង​ ប៉ុន្តែ​វា​សំខាន់​សម្រាប់​ការ​ចងចាំ​និង​ការ​ផ្ដោត​អារម្មណ៍​ឲ្យ​មូល។ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុគ្គល​ ជា​ពិសេស​​បុគ្គល​ថ្មី​ ធ្វើ​ឲ្យ​ចិត្ត​ស្រស់ស្រាយ។

ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភាព​ចាស់​ឡើងវិញ​ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ពេល​មុន ៗ ដោយសារ​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា។ ការ​ហៅ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ ឬ​មិត្តភ័ក្ដិ ការ​ជួប​មនុស្ស​ថ្មី​ ធ្វើ​ឲ្យ​​ខួរក្បាល​ផ្ដោត​អារម្មណ៍​ ដើម្បី​ដឹង​ថា​ពួកគេ​ជា​នរណា​ និង​អ្វី​ដែល​ពួកគេ​កំពុង​ប្រាប់​អ្នក។

៤. ការ​រុករក

អ្នក​អាច​យក​ខួរក្បាល​ដើរលេង​ដោយ​មិន​ចាំ​បាច់​ចាកចេញ​ពី​ទីក្រុង​ ឬ​សូម្បី​តែ​ផ្ទះ។ ទាក់ទង​ទៅ​នឹង​ទិដ្ឋភាព​សង្គម​ ដូចជា​ទៅ​កន្លែង​ដែល​មិន​ធ្លាប់​ស្គាល់ ​ដើម្បី​ពង្រឹង​ខួរក្បាល។ នេះ​អាច​មាន​ន័យ​ថា​បរិស្ថាន​ខុស​ៗ​គ្នា​ នឹង​បង្ខំ​ឲ្យ​ខួរក្បាល​សម្រប​ខ្លួន​និង​រៀន​អ្វី​ថ្មី។ ការ​បង្ហាញ​ខ្លួន​អ្នក​ទៅ​នឹង​បរិស្ថាន​ទាំង​នេះ ​អាច​ជា​ទម្រង់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ដ៏​អស្ចារ្យ។

៥. របប​អាហារ

របប​អាហារ​មាន​ដូចជា ​ការ​បរិភោគ​ផ្លែឈើ​ និង​បន្លែ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ផ្លូវចិត្ត​ ក៏​ដូចជា​សុខភាព​រាងកាយ​ដែរ។ ការ​បង្កើន​កូលេស្តេរ៉ុល ល្អ និង​​ថយ​ចុះ​កូលេស្តេរ៉ុល​អាក្រក់ អាច​ជួយ​ការពារ​ ការ​បាត់បង់​ការ​ចងចាំ។

ចាត់​វិធានការ​ជំហាន​តូចៗ​រាល់ថ្ងៃ ​ដើម្បី​ដំណើរការ​ផ្លូវចិត្ត ​អាច​ចំណាយ​ច្រើន​ក្នុងរយៈ​ពេល​វែង។ យ៉ាងណាមិញ ​គ្មាន​អ្វី​សំខាន់​ជាង​សុខភាព​ផ្លូវចិត្ត​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

ចុចអាន៖ខ្ញុំគួរសង់ផ្ទះក្នុងព្រៃមួយសម្រាប់លំហែរដែរទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

នយោបាយ២៣ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

Sokha Hotels

ព័ត៌មានពេញនិយម