កីឡា
ខ្សែជីវិត ស្រួង ភាវី ពីនារីចំណាកស្រុក រហូតក្លាយជាកីឡាការិនីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង
ស្រួង ភាវី ជាកីឡាការនីស្នូកឃ័រកូរ៉េដើមកំណើតខ្មែរ ហើយបានមកចំណាកស្រុកប្រហែល១០ឆ្នាំមុន ដើម្បីរៀបការជាមួយប្ដីរបស់នាងដែលរស់នៅ Cheongju ភាគខាងជើងខេត្ត Chungcheong រយៈមេខ្យល់។

ភាវី បានធំឡើងនៅក្នុងភូមិជនបទនៃខេត្តត្បូងឃ្មុំ ។ នាងត្រូវឈប់រៀនតាំងពីវ័យក្មេង ដើម្បីជួយធ្វើស្រែចំការដំឡូងរបស់គ្រួសារ។ ជីវិតស្រ្តីខ្មែររូបនេះត្រូវរស់នៅកូរ៉េដោយពិបាក គ្មានមិត្តភ័ក្ដិ ឬក្រុមគ្រួសារនៅទីនេះ ហើយមានតែការយល់ដឹងអំពីភាសានិងវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ។ អ្វីដែលនាងអាចធ្វើបានគឺ ជួយស្វាមីបើកអាជីវកម្មបោះពុម្ពឬដោះស្រាយការងារក្នុងផ្ទះ។
នៅក្នុងឆ្នាំ ២០១១ ភាវីបានជួបប្រទះការផ្លាស់ប្ដូរជីវិត
ភាវី បានអមដំណើរប្តីក្នុងដំណើរទស្សនកិច្ចប្រចាំថ្ងៃរបស់គាត់ទៅក្លឹបស្នូកឃ័រ ទីនោះហើយដែលធ្វើឲ្យនាងចាប់កាន់ដងប៊ីយែរជាលើកដំបូង។ភាវីបានប្រាប់កាសែត The Korea Herald ថា“ ខ្ញុំពូកែធ្វើវាណាស់ បុរសទាំងអស់នៅក្នុងបន្ទប់បានឡោមព័ទ្ធតុហើយមើលមកខ្ញុំដោយស្ញប់ស្ញែង។ ប្រជាជនកូរ៉េបានសួរខ្ញុំថា តើនេះជាការលេងលើកដំបូងរបស់ខ្ញុំរឺអត់។ ខ្ញុំថាពិតមែន! ព្រោះខ្ញុំមិនដែលលេងកីឡាបែបនេះនៅកម្ពុជាឡើយ ” ។
ភ្លាមៗនោះ Kim ដែលជាស្វាមី បានទទួលស្គាល់នូវទេពកោសល្យពិសេសដែលភាវីមាន ហើយនិយាយប្រាប់ថា គាត់នឹងមើលថែផ្ទះវិញ ហើយឲ្យប្រពន្ធគាត់ គួរតែរៀនលេងស្នូកឃ័រ។
នៅក្នុងការប្រកួតស្ម័គ្រចិត្តក្នុងឆ្នាំ ២០១៣ នាងបានទទួលចំណាត់ថ្នាក់លេខ ២ ដែលជាសមិទ្ធិផលដ៏អស្ចារ្យក្នុងនាមជាមនុស្សមានបទពិសោធតិចជាងពីរឆ្នាំ។ តាមរយៈព្រឹត្តិការណ៍នេះនាងត្រូវបាន Billkinz កូរ៉េ ជាអ្នកផ្គត់ផ្គង់យីហោ billiard ផ្ដល់ការគាំទ្រដល់នាងក្នុងការបន្តកីឡានេះជាអាជីព។

ភាវីបានចាប់អាជីពជាអ្នកជំនាញនៅខែ មករា ឆ្នាំ ២០១៧ ហើយមុនពេលជិតចូលឆ្នាំ នាងបានឈរនៅចំណាត់ថ្នាក់កំពូលអ្នកលេងនៅកូរ៉េ។ ប៉ុន្តែនាងមិនអាចចូលរួមប្រកួតប្រជែងជាសកលបានទេ ពីព្រោះភាវីជាជនជាតិកម្ពុជា ហើយប្រទេសកំណើតរបស់នាងមិនមានសហព័ន្ធសម្រាប់កីឡានេះទេ ដែលធ្វើឲ្យនាងមិនមានសិទ្ធិចូលរួមក្នុងលីគអន្តរជាតិ។
នៅពេលកេរ្តិ៍ឈ្មោះរបស់ភាវីកាន់តែកើនឡើង កម្ពុជាបានចាប់អារម្មណ៍កាន់តែខ្លាំងនិងបានបង្កើតសហព័ន្ធមួយនៅខែមិថុនា ឆ្នាំ ២០១៨ ។ នៅខែ កញ្ញា ឆ្នាំនោះ ភាវីបានដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសទួរគី។ ជាមួយនឹងភាពជោគជ័យ ភាវីបានទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ សម្រាប់ប្រជាជនកម្ពុជានាងបានក្លាយជាលេងកីឡាតំណាងជាតិ ដូចអ្នកកីឡាការិនីជិះស្គីលើទឹកកក Kim Yu-na ចំពោះជនជាតិកូរ៉េដូចគ្នា។

ក្នុងនាមជាស្ត្រីចំណាកស្រុក នាងដឹងអំពីការលំបាកដែលប្រឈម និងជាភរិយាជនបរទេសនៅទីនេះ។ ក្នុងឆ្នាំ ២០១១ នាងក៏មិនប្រាកដក្នុងចិត្តថា នឹងចំណាយពេល ៥ ម៉ោងក្នងយន្តហោះ ដើម្បីរៀបការជាមួយបុរសជនជាតិកូរ៉េម្នាក់ដែលនាងមិនធ្លាប់ស្គាល់។ ជាការពិត ខ្ញុំចង់រៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់។ ប៉ុន្តែខ្ញុំបានទទួលយកជោគវាសនារបស់ខ្ញុំ។ ជីតារបស់ខ្ញុំបានប្រាប់ថា “អ្នកនឹងជួបមនុស្សល្អ ព្រោះអ្នកគឺជាមនុស្សល្អ” ។ នេះពិតជាលើកទឹកចិត្តខ្ញុំណាស់។
មកដល់ពេលនេះ ភាវីនៅតែអរគុណទៅកាន់ប្ដីរបស់នាងដែលនាំនាងមកកាន់ទីនេះ! ” មិនមាននរណាម្នាក់ខ្លាំងដូចប្តីរបស់ខ្ញុំទេ។ ខ្ញុំជួបមនុស្សជាច្រើននៅថ្ងៃនេះ។ ទោះបីជាពួកគេមើលទៅស្រស់ស្អាតពីដំបូង តែយ៉ាងណាប្ដីខ្ញុំនៅតែអស្ចារ្យ។ ខ្ញុំទៅជួបមនុស្សនិងទទួលបានបទពិសោធន៍ថ្មីៗ ដែលខ្ញុំមិនដែលនឹកស្មានដល់។ សម្រាប់ខ្ញុំ កូរ៉េគឺជាទឹកដីនៃឱកាស។ ប្រសិនបើខ្ញុំព្យាយាមឲ្យបានគ្រប់គ្រាន់ ការខិតខំរបស់ខ្ញុំនឹងត្រូវបញ្ចប់” ។

សូមបញ្ជាក់ថា កីឡាការិនីរូបនេះ ទើបតែបានឈ្នះជើងឯកក្នុង ការប្រកួតស្នូកឃ័រ (ការ៉ុម) ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤ នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អបអរសាទរ នារីខ្មែរ ស្រួង ភាវី ឈ្នះជើងឯក LPBA កម្រិតពិភពលោកនៅកូរ៉េ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ