KPT+
សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?
បំណុលសឹងទាំងអស់ សុទ្ធតែជាបន្ទុក និងសម្ពាធមិនថាចំពោះជីវិតផ្ទាល់ខ្លួន ឬគ្រួសារឡើយ។ ជាពិសេស ចំពោះអ្នកនៅលីវបម្រុងនឹងរៀបការ ប្រសិនបើគូស្នេហ៍ម្ខាងៗ ជាប់បំណុលមុនភ្ជាប់ចំណងអាពាហ៍ពិពាហ៍ វារឹតតែជារឿងដែលត្រូវដោះស្រាយឱ្យរួចរាល់សិន ទើបជាការល្អ។ ហេតុអ្វី? នេះជាហេតុផល ៥ សំខាន់ៗដែលបង្ហាញថា អ្នកគួរសងបំណុលជាមុន មុនពេលរៀបចំគ្រួសារថ្មី!

១. រំខានដល់ការសន្សំប្រាក់

នៅពេលជាប់បំណុល ជាពិសេសជាប់បំណុលច្រើន អ្នកនឹងពិបាកសន្សំប្រាក់សម្រាប់ថ្ងៃរៀបការ ឬបើរៀបការហើយនៅតែជាប់បំណុល ជីវភាពគ្រួសារថ្មីថ្មោងនឹងមិនងាយងើបពីភាពខ្វះខាតឡើយ។ ការសន្សំប្រាក់ជាការឆ្លៀតទុកដាក់ប្រាក់ចំណូលខ្លះសម្រាប់ផែនការអនាគត ដូច្នេះបើមិនទាន់សងគេរួចទេ មុខតែសន្សំមិនបាន។
២. មិនងាយមានផ្ទះជារបស់ខ្លួន

ការបង់រំលោះកាន់តែពិបាកច្រើនឡើង ប្រសិនបើនៅជាប់បំណុលមុខក្រោយ។ វាបង្ហាញថា អ្នកមិនអាចបែងចែកប្រាក់បានល្អ ហើយនេះជាហានិភ័យទៅដល់ជីវភាពគ្រួសាររួមមានការទិញគេហដ្ឋាន យានជំនិះ ឬសម្ភារប្រើប្រាស់ក្នុងផ្ទះ។ល។
៣. គ្មានលទ្ធភាពផ្គត់ផ្គង់តម្រូវការពេលជួបបញ្ហាបន្ទាន់

បើទោះបីចង់សន្សំប្រាក់ទុកសម្រាប់ភាពបន្ទាន់យ៉ាងណា ក៏ពិបាកបែងចែកដែរ ត្បិតត្រូវសងគេជាមុន។ នៅជាប់បុលគេ ប្រាក់ភាគច្រើននឹងត្រូវសងឱ្យបំណុល។ ដូច្នេះ ការដែលសងបំណុលអស់ហើយ រួចរៀបការ ទើបមិននាំទុក្ខដាក់ប្ដីប្រពន្ធ ក្រោយចាប់គ្នាសាងគ្រួសារថ្មី។ ពេលនោះអ្នកក៏អាចសន្សំប្រាក់តិចតួចសម្រាប់ពេលបន្ទាន់ ដូច្នេះបញ្ហាហិរញ្ញវត្ថុ ក៏ប្រឈមហានិភ័យតិចដែរ។
៤. ជីវិតគូជួបភាពរកាំរកូស

ចង់ឱ្យខ្លួនជ្រះស្រឡះ ក្រោយពេលរៀបការ? បើអ៊ីចឹង ទាល់តែគិតគូរធ្វើយ៉ាងណារើខ្លួនឱ្យជ្រះស្រឡះពីបំណុលសិនដែរ។ ជាប់បំណុលតាមខ្លួនក្រោយមង្គលការ ដៃគូម្ខាងទៀត ច្បាស់ជាលួចអន់ចិត្ត ឬអាចទាស់ទែងគ្នា ដោយសារគេហត់នឹងជួយសងបំណុលជាមួយអ្នក។ វរតែរៀបការហើយ គ្មានការងារធ្វើទៀត អ្នកទាំងពីរ ប្រាកដជាជួបភាពរកាំរកូសមិនលែងឡើយ។
៥. ពិបាកបង្កើតគ្រួសារថ្មី

ការជំពាក់បំណុល នឹងបង្កបញ្ហាផ្សេងក្រៅហិរញ្ញវត្ថុនោះគឺ ការចាប់ផ្ដើមគ្រួសារថ្មី។ អ្នកពិតជាមិនចង់បង្កើតកូនមកនៅក្នុងផ្ទះដែលពោរពេញទៅដោយការជំពាក់បំណុលនោះទេ។ ពេលមានកូន អ្នកនឹងត្រូវចំណាយធំជាងមុនដើម្បីទិញសម្ភារៈសម្រាប់កូន និងចំណាយលើការសិក្សារបស់ពួកគេ។ល។ ដោយមូលហេតុនេះ បំណុលអាចរារាំងមិនឱ្យឆាប់មានបុត្រនោះទេ។ បែបនេះហើយ ទើបការដែលខំប្រឹងរកប្រាក់សងបំណុលឱ្យចប់សព្វគ្រប់ មុនឈានដល់មង្គលការ ជារឿងចាំបាច់ដែលត្រូវបញ្ចប់ជាដាច់ខាត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ
ចុចអាន៖ វិធីសងបំណុលបានរហ័ស និងចាប់ផ្ដើមជីវិតភ្លឺស្វាងសាជាថ្មី

-
សន្តិសុខសង្គម២៤ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន