KPT+
មកដឹងពីម្ហូបប្រពៃណីចិនល្បីៗ សូម្បីបរទេសក៏ស្ងើចសរសើរថាឆ្ងាញ់និងប្លែកពីប្រទេសផ្សេង
ម្ហូបប្រពៃណីចិនមានភាពល្បីល្បាញ ដោយសារពណ៌ ក្លិនក្រអូប រសជាតិ អត្ថន័យ និងរូបរាង។ ជាមួយនឹងប្រវត្តិសាស្រ្តនៃវប្បធម៌ដ៏យូរអង្វែង ហើយមានលក្ខណៈពិសេសប្លែកៗទាំងការការចំអិននិងរៀបដាក់ចាន។
ខាងក្រោមនេះគឺជាមុខម្ហូបដែលពេញនិយមបំផុត ក្នុងចំណោមជនបរទេសនិងជនជាតិចិនចូលចិត្តហូបជុំគ្រួសារ ជាពិសេស ភោជនីយដ្ឋានធំៗក្នុងប្រទេសក៏មិនភ្លេចពីមុខម្ហូបទាំងនេះ។
១ ពពួកអាហារស៊ុបក្ដៅ

ស៊ុបក្ដៅ ឬ Hotpot ភាសាចិនហៅថា ហ័រគ័រ គឺជាមុខម្ហូបមួយដ៏ពិសេសក្នុងវេលាជួបជុំគ្រួសារ។ ជាធម្មតាវាមានរស់ជាតិហិលជូរ។ ប៉ុន្តែរសជាតិអាចខុសគ្នា យោងទៅតាមទឹកជ្រលក់ដែលអ្នកជ្រើសរើសទៅជាមួយសាច់។
២ សាច់ជ្រូកស៊ីឈ័ន

សាច់ជ្រូកស៊ីឈ័នជា គឺជាម្ហូបម្ហូបស៊ីឈ័នដ៏ល្បីមួយ ដែលជនជាតិចិនមិនអាចខ្វះបាន។ វាមានរសជាតិហឹរ ហើយសាច់នីមួយៗមានផ្ទុកនូវក្លិនទឹកផ្លែឈើ ដែលគេច្រលក់។ សាច់ជ្រូកត្រូវបានស្ងោរ រួចយកមកច្រលក់ស៊ុតសនិងម្សៅ ដើម្បីរក្សាភាពស្រស់និងទន់រួចទើបយកមកបំពង។
៣ ប្រហិតសាច់

សាច់ជ្រូកចិញ្ច្រាំដែលមានរាងដូចគ្រាប់បាល់ ត្រូវបានគេស្គាល់ថាជា “ប្រហិតសាច់ចិន” ស្រដៀងនឹងសាច់ចិញ្ច្រាំ spaghetti។ ទឹកជ្រលក់មានរសជាតិឈ្ងុយ ពេលហូបហើយ គឺមិនអាចបំភ្លេចពីរសជាតិអាហារចិននេះបានឡើយ។
៤ បង្គាជាមួយមីសួរនិងខ្ទឹម

បង្គាជាមួយមីសួរនិងខ្ទឹមស គឺជាមុខម្ហូបមិនត្រឹមតែទទួលបានការពេញចិត្ដពីជនបរទេសប៉ុណ្ណោះទេ ប៉ុន្តែជនជាតិចិនជំនាន់ក្រោយក៏ពេញចិត្តនឹងរសជាតិមុតរបស់អាហារមួយមុខនេះផងដែរ។
៥ គាវចំហ៊ុយឬនំប៉ាវ

គាវចំហ៊ុយភាសាចិនហៅថា ចាវស៊ី វាមានសាច់និងបន្លែចិញ្ច្រាំចូលគ្នាជាស្នូល វិធីចម្អិនអាចចំហុយឬចៀនតាមការចូលចិត្ត ហើយជនជាតិចិននិយមបរិភោគនៅថ្ងៃចូលឆ្នាំចិន។ ។ គាវចំហុយមានប្រវត្តិសាស្រ្តដ៏យូរអង្វែងជាង ១,៨០០ ឆ្នាំមកហើយ និងជាអាហារប្រពៃណីមួយដែលពេញនិយមយ៉ាងទូលំទូលាយ។
៦ ចូវម៉ីន

ចូវម៉ីន គឺជាការបញ្ចេញសំឡេងចិនកន្តាំងនៃអក្សរចិន ដែលមានន័យថាមីឆាអាយុវែង។ និយាយជាទូទៅ ម្ហូបឆានេះមានសាច់មាន់ សាច់គោ បង្គា ឬសាច់ជ្រូក ខ្ទឹមបារាំងនិងជីវ៉ាន់ស៊ុយ ដាក់តាមការចូលចិត្ត។ អត្ថន័យវា គេល្បីរន្ទឺថា ហូបហើយផ្ដល់ឲ្យសុខភាពល្អ រាងកាយមាំទាំ និងអាយុវែងតាមសសៃមី។
៧ ទាខ្វៃអាំង

ទាខ្វៃ គឺជាមុខម្ហូបដ៏ល្បីល្បាញមកពីទីក្រុងប៉េកាំង ទទួលបានកិត្តិនាមលើពិភពលោក និងត្រូវបានគេចាត់ទុកថាជាមុខម្ហូបជាតិរបស់ចិន។
៨ បង្គាឆាជាមួយគ្រាប់ស្វាយចន្ទី

នេះជាម្ហូបដ៏ពេញនិយមមួយផ្សេងទៀត ក្នុងចំណោមជនបរទេសនៅក្នុងប្រទេសចិន។ នៅពេលហូបសាច់បង្គា ភ្ញៀវតែងតែសរសើរពីភាពទន់ល្វើយនៃសាច់ ដោយបន្ថែមពីលើនៃគ្រាប់ស្វាយចន្ទី កាន់តែស្អិតរមួតចូលគ្នា។
៩ សាច់ជ្រូកជូរផ្អែម

សាច់ជ្រូកជូរផ្អែម សូម្បីតែនៅខ្មែរយើងក៏ពេញនិយមដែរ។ ជនជាតិចិននិយមទទួលទានអាហារឆានេះណាស់ ព្រោះជាអាហារបុរាណ និងមានជីវជាតិបំប៉នគ្រប់គ្រាន់។
១០ ម៉ាពូតៅហ៊ូ

ម៉ាពូតៅហ៊ូ គឺជាមុខម្ហូបល្បីល្បាញបំផុតមួយនៅក្នុងម្ហូបឈួន ដែលមានអាយុកាលជាង ១០០ ឆ្នាំ។ ម៉ា បានពិពណ៌នាអំពីរសជាតិហឹរនិងក្តៅ ដែលកើតចេញពីម្សៅម្រេច ជាគ្រឿងផ្សំមួយប្រភេទត្រូវបានគេប្រើជាធម្មតានៅក្នុងម្ហូបឈួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖chinahighlights
ចុចអាន៖អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?