KPT+
ពណ៌ទាំង៥ដែលពេញភ្នែកបុរសៗ ហើយនារីៗគួរជ្រើសយកមកតុបតែងពេលមានស្នេហា
ការតុបតែងខ្លួន និងការស្លៀកពាក់របស់មនុស្សស្រីសុទ្ធតែត្រូវបានបុរសចាប់ភ្លឹក។ ក្នុងនោះពណ៌សំលៀកបំពាក់ ក៏ដូចជាពណ៌សម្ភារប្រើប្រាស់របស់នារី ក៏ជាចំណុចទាក់ចិត្តប្រុសៗដូចគ្នា។
បើដូច្នេះ តើស្រីៗគ្នាយើងដឹងទេថា ពណ៌សំលៀកបំពាក់អ្វីដែលមនុស្សប្រុសចាប់អារម្មណ៍ជាងគេ?
ពណ៌ផ្កាឈូក

តិចច្រឡំថា ពណ៌ផ្កាឈូកសម្រាប់តែក្មេងស្រី? ការពិតផ្ទុយស្រឡះ! នៅក្នុងការសិក្សាជាច្រើនបានរកឃើញថា ផ្កាឈូកជាពណ៌ទទួលបានពិន្ទុខ្ពស់បំផុតជាមួយមនុស្សប្រុស ព្រោះវាត្រូវបានបុរសមើលឃើញថា ជាពណ៌តំណាងស្រ្តីពេញលក្ខណៈ។
ពណ៌សាច់

ពណ៌សាច់ដិត ជាពណ៌ដែលស្រដៀងនឹងពណ៌ផ្កាឈូកដែរ វាត្រូវបុរសចាត់ទុកថា ជាពណ៌នៃភាពកក់ក្ដៅ និងទន់ភ្លន់។
ពណ៌ក្រហម

ពណ៌ក្រហម ជាពណ៌នៃមនោសញ្ចេតនានិងភាពត្រេកត្រអាល ហើយវាមានប្រជាប្រិយភាពជាមួយបុរសខ្លាំងបំផុត។ ប៉ុន្តែពណ៌នេះប្រើសម្រាប់តែបុរសដែលចំណូលខាងការប្រកួតប្រជែងប៉ុណ្ណោះ។ រីឯសុភាពបុរស ក្រហមជាពណ៌ធ្វើឲ្យពួកគេមានទំនោរទៅរកការអៀនខ្មាសចំពោះស្ត្រីទៅវិញ។
ពណ៌បៃតង

បៃតង ជាពណ៌តំណាងជីវិតរស់រវើក។ ប៉ុន្តែចំពោះបុរស ពណ៌បៃតងមានអត្ថន័យផ្សេងគ្នាទៅតាមបម្រែបម្រួលរបស់វា។ បុរសយល់ឃើញថា បៃតងចាស់ជាពណ៌នៃស្រ្តីស្ងប់ស្ងាត់ ចំណែកឯបៃតងខ្ចី តំណាងស្ត្រីរួសរាយរាក់ទាក់។
ពណ៌ខ្មៅ

ខ្មៅ ជាពណ៌តំណាងមនុស្សអាក្រក់ ហើយក៏ជាពណ៌នៃភាពអាថ៌កំបាំងនៅពេលស្ត្រីប្រើវា។ ជាទូទៅ ពណ៌នេះទាក់ចិត្តបុរសក៏មិនស្ទើរដែរ ព្រោះវាក៏តំណាងឲ្យស្ត្រីមោះមុត និងរឹងមាំ។
ពណ៌មាស

ពណ៌មាស ជាពណ៌ដែលធ្វើឲ្យបុរសមានអារម្មណ៍កក់ក្ដៅ ហើយពួកគេភាគច្រើនតែងលួចសរសើរនារីស្លៀកពាក់ពណ៌នេះថា ជាមនុស្សចាស់ទុំនិងទាន់សម័យ។
ពណ៌ប្រាក់

ពណ៌ប្រាក់ ត្រូវបានគេមើលឃើញថា ជាពណ៌នៃឆើតឆាយ និងស៊ីវិល័យ។ បុរសតែងតែចាប់អារម្មណ៍មនុស្សស្រីស្លៀកពាក់ពណ៌នេះ នៅក្នុងកម្មវិធីស្រមោលសនានា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ FFW

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក