KPT+
ចូលចិត្តប្រៀបធៀបរហូតជួនហួសដល់ចេះច្រណែន គួរផ្លាស់ប្ដូរខ្លួនឯងបែបណា?
មានអារម្មណ៍ថា ខ្លួនឯងហាក់អន់ជាងគេ ធ្វើអ្វីក៏បរាជ័យ គ្មានទ្រព្យច្រើនដូចគេ មិនមានសម្ភារៈនិយមប្រើ ឲ្យទាន់សម័យដូចគេ សុទ្ធតែជាអារម្មណ៍ប្រៀបធៀបដែលទុកយូរទៅនឹងអាចបង្កើតបានជាទម្លាប់ច្រណែន។
ភាពច្រណែន មានពីរសណ្ឋានគឺ វិជ្ជមាន និងអវិជ្ជមាន។ ច្រណែនបែបវិជ្ជមាន នឹងធ្វើឲ្យខ្លួនឯងខំប្រឹងប្រែងឲ្យប្រសើរដូចគេ។ ផ្ទុយទៅវិញ បើស្ថិតក្នុងភាពអវិជ្ជមាន ប្រាកណាស់នឹងធ្វើបុគ្គលនោះនៅមិនសុខ រសាប់រសល់ និងអាចឈានទៅដល់ប្រព្រឹត្តទង្វើមិនល្អមួយចំនួន។
ដូច្នេះគួរដោះស្រាយបែបណា បើកើតចិត្តច្រណែនអ្នកដទៃ?
១. ស្វែងរកចំណុចវិជ្ជមាន
មនុស្សមានភាពពិសេសរៀងខ្លួន កុំច្រណែន បើយើងខុសពីគេ។ សុភាសិតជប៉ុនពោលថា “សូម្បីមនុស្សល្ងង់បំផុត ក៏មានទេពកោសល្យយ៉ាងហោចមួយដែរ” ។ ហេតុនេះព្យាយាមរកភាពវិជ្ជមានរបស់ខ្លួនឲ្យបាន ហើយមិនប្រៀបធៀបនឹងនរណាជាដាច់ខាត ។
២. ផ្ដោតលើភាពជោគជ័យកន្លងមក
មនុស្សដែលនិយមច្រណែន ច្រើនតែប្រៀបធៀបភាពជោគជ័យរបស់អ្នកដទៃជាមួយខ្លួន ហើយចាប់ផ្ដើមនៅមិនសុខ តប់ប្រមល់តែឯង។ ជាជាងធ្វើបែបនេះ យើងគួរតែប្រៀបធៀបភាពជោគជ័យខ្លួនឯងរវាងថ្ងៃម្សិលនិងថ្ងៃនេះថា តើមានការអភិវឌ្ឍប៉ុណ្ណាហើយ? ធ្វើដូច្នេះ យើងមិនមានពេលទៅច្រណែននរណាទេ ហើយយើងប្រាកដជាប្រឹងដុសខាត់ខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនមិនខាន។

៣. រៀនទទួលយកការពិត
រឿងមួយនៅលើលោកនេះដែលយើងគ្រប់គ្នាគួរតែចងចាំជានិច្ចគឺ ជីវិតគ្មានភាពយុត្តិធម៌នោះទេ។ ហេតុនេះទើបការទទួលស្គាល់ និងទទួលយកការពិត ជារឿងចាំបាច់ដែលរៀនសូត្រឲ្យចេះ។ ទទួលស្គាល់ថា វិថីជីវិតមនុស្សខុសគ្នា ភាពជោគជ័យ និងបរាជ័យក៏មានតាមបែបផែនផ្សេងគ្នាទៅតាមនោះ។ រៀនចេះចំណុចនេះហើយ យើងនឹងមានចិត្តស្ងប់ មិនរសាប់រសល់ ខ្វល់តាមភាពប្រសើររបស់អ្នកដទៃជាងខ្លួននោះទេ។
៤. រៀនបើកចិត្តឲ្យទូលាយ
ការអាក់អន់ចិត្ត ព្រោះខ្លួនពុំដូចគេ ឬមិនទាន់សមបំណង នឹងមិនបានជួយជំរុញសុបិនរបស់យើងឲ្យកើតឡើងទេ ។ អាចនិយាយបានថា មនុស្សគ្រប់រូបមានសំណាងផ្សេងគ្នា ដោយគេអាចជោគជ័យមុន ក៏មិនមែនមានន័យថា យើងបរាជ័យដែរ។ ដូច្នេះរៀនបើកចិត្តឲ្យធំប៉ុនមេឃ ហើយរីករាយនូវអ្វីដែលខ្លួនកំពុងមាន ថ្ងៃនេះមិនទាន់មានជីវិតត្រចះត្រចង់ ថ្ងៃស្អែកនឹងមានមិនខាន។
៥. គិតលើរឿងអ្វីផ្សេង
ច្បាស់ណាស់ថា បើយើងផ្ដោតតែលើគេ ហើយនិងគេ យើងគ្មានពេលគិតពីខ្លួនឯងឬអ្វីផ្សេងឡើយ។ ដូច្នេះ កុំបណ្ដែតបណ្ដោយខ្លួនឲ្យច្រណែនអ្នកដទៃ យកពេលដែលមានទៅគិតរឿង និងធ្វើរឿងផ្សេងជំនួសវិញ។ អានសៀវភៅ ចម្អិនអាហារ ហាត់ប្រាណ លេងកីឡា សុទ្ធតែជាសកម្មភាពដែលគួរអនុវត្តប្រចាំថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖មេរៀនសំខាន់ៗមុនបើកអាជីវកម្មខ្លួនឯងពីស្ថាបនិក jimmy choo
ចុចអាន៖ហេតុអ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ជាងពេលថ្ងៃ??

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ