Connect with us

KPT+

ប្រលោមលោករន្ធត់ព្រឺព្រួចថ្មីសន្លាងរបស់ ពេជ្របណ្ឌិត ត្រៀមចេញផ្សាយនៅខែក្រោយ

បានផុស

នៅ

ប្រលោមលោកថ្មីមួយ រឿងមនុស្សស្រីនៅមាត់បង្អួច ត្រូវបានតាក់តែងឡើងដោយអ្នកនិពន្ធម៉ីសនសុធារី នៅក្នុងទម្រង់ ជាភាគនិទាន ពេជ្របណ្ឌិត ដែលជាខ្សែរឿង​ទទួលបានការគាំទ្រខ្លាំង។

មនុស្សស្រីនៅមាត់បង្អួច ចេញផ្សាយខែសីហានេះ – Meysan Sotheary
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​រាប់ថាជាប្រភេទសាច់រឿង រន្ធត់ព្រឺព្រួច មានហេតុផល ហើយ​ពាក់ព័ន្ធទៅនឹងជំនឿទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ នៅក្នុងប្រលោមលោកមួយនេះក្រុមការងារចាប់អារម្មណ៍ចេញផ្សាយជាបន្ត ក្រោយពី រឿងថ្ងៃណាមួយ ដែលជាប្រភេទប្រលោមលោកបុរសស្រឡាញ់បុរសដំបូងសរសេរដោយអ្នកនិពន្ធដដែល។

May be an image of 1 person, standing and indoor

រឿង មនុស្សស្រីនៅមាត់បង្អួច គឺជាប្រភេទរឿងខ្លី បង្ហាញពីយុវវ័យ មួយក្រុម ដែលបានមកជួយចាំរក្សាផ្ទះ បងខ្លួន​ដែលបានចេញទៅរស់នៅបរទេស។ នៅមុខផ្ទះរបស់គេមាន មានផ្ទះ ចាស់មួយខ្នងទៀត ដែលនៅទិវាដំបូង គេបាន​ឃើញមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បង្ហាញខ្លួននៅមាត់បង្អួច។ រូបសម្ផស្សស្រស់ស្អាតនិងមានសញ្ញាថា នាងចាប់អារម្មណ៍ចំពោះគេ បានធ្វើឱ្យគេ​ដក់ចិត្តជាខ្លាំងនឹងទិដ្ឋភាពនោះ។

រឿង៖ មនុស្សស្រីនៅមាត់បង្អួច (ផ្សាយខែសីហា)

ដោយសារតែវត្តមានរបស់នាងបានធ្វើឲ្យគេគេងមិនលក់បក់មិនល្ហើយ ហើយចេះតែចិញ្ចឹមចិត្តថា នឹងរកនាងឲ្យឃើញព្រមទាំងធ្វើយ៉ាងណាក៏ដោយ ឲ្យបានជួបនាង បាននាង​មកជាគូសង្សារ រឿងជាច្រើនបានកើតឡើងជាបន្តបន្ទាប់ចំពោះគេ នាំមុខរហូតដល់ពេលមួយ គេសម្រេចចិត្តចូលទៅក្នុងផ្ទះមួយនោះ តាមការកោះហៅរបស់នាង។

តើមានរឿងអ្វីកើតឡើងនៅពេលគេឈានទៅដល់ផ្ទះនោះ?

សូមរង់ចាំតាមដានភាគនិទានថ្មីរបស់ ពេជ្របណ្ឌិត នៅលើ Meysansotheary.com

ចុចអាន៖ អាថ៌កំបាំង ៤ យ៉ាងពីធីមអ្នកអានប្រលោមលោករ៉ូមេនទិក

ចុចអាន៖ សៀវភៅ៤ក្បាលរៀបរាប់អំពីពុកនិងម៉ែ អានហើយភ្ញាក់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម