Connect with us

KPT+

ពណ៌​លឿង​​ តំណាង​ឲ្យ​ខួរក្បាល​វៀងវៃ​និង​គំនិត​សុទិដ្ឋិនិយម

បានផុស

នៅ

ពណ៌លឿង ជា​ពណ៌​មួយ​ឆើតឆាយ​ស្រស់​ស្អាត​និង មើល​ទៅ​មាន​ភាព​ស្រស់ថ្លា​គួរ​ឲ្យ​ទាក់ទាញ។ មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ពណ៌លឿង​ត្រូវ​បាន​មនុស្សម្នា​និយម​ចូលចិត្ត និង​ជ្រើសរើស​ប្រើប្រាស់​សម្ភារ​ផ្សេងៗ​ដែល​មាន​ពណ៌​នេះ​យ៉ាង​ក្រាស់ក្រែល។

តើអ្នកបានដឹងអ្វីខ្លះពីពណ៌នេះ? ចុះចំពោះអ្នកស្រឡាញ់ពណ៌លឿង ឬ Yellow lover តើធ្លាប់​ដឹង​ពីអត្ថន័យ​នៃ​ពណ៌នេះបានកម្រិតណាដែរ?

១. លក្ខណៈ​ទូទៅ​នៃ​ពណ៌លឿង

វិជ្ជមាន៖ ជាពណ៌ដែលជានិមិត្តរូបនៃគំនិតសុទិដ្ឋិនិយម ភាពរីករាយ ភាពជឿជាក់ ការ​ច្នៃប្រឌិត ការសិក្សា ការវិភាគ​ប្រកប​ដោយ​ប្រាជ្ញានិងភាពច្បាស់លាស់ត្រឹមត្រូវ។

អវិជ្ជមាន៖ ទន្ទឹមនឹងចំណុចល្អ វាក៏ជានិមិត្តរូបនៃការរិះគន់ ការ​ថ្កោលទោស ការ​វិភាគ​ជ្រុល​ហួសហេតុ គ្មាន​ភាព​អត់ធ្មត់ ខ្ជិលច្រអូស ភាពស្មុគស្មាញ ចិត្តកំសាក ការវង្វេងស្មារតី គ្មាន​មនោសញ្ចេតនា និង​ខ្វះ​ធម៌​មេត្តា។

២. តំណាងរបស់ពណ៌លឿង

ពណ៌លឿង​តំណាង​ឲ្យ​រឿង ៣ យ៉ាងសំខាន់ៗខាងក្រោម!គំនិតនិងបញ្ញា៖ ពណ៌លឿង​ត្រូវ​បាន​អ្នក​ចិត្តវិទ្យា​ពណ៌ យក​ប្រើ​សម្រាប់​រំញោច​ផ្លូវចិត្ត ដោយ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​សកម្ម។

សុភមង្គល និង​ភាព​សប្បាយ​រីករាយ៖ ពណ៌លឿង​តំណាង​ភាព​រីករាយ​នៃ​ជីវិត ហើយ​ក៏ជាពណ៌អាចដាស់មនុស្សឲ្យកាន់តែមាន​ទំនុកចិត្ត និង​គំនិត​សុទិដ្ឋិនិយម​កាន់​តែខ្លាំង​ឡើង។

ការប្រាស្រ័យទាក់ទងនៃគំនិតថ្មី៖ វាក៏ត្រូវបានភ្ជាប់នឹងការបញ្ចេញមតិយោបល់នានា និងការ​បញ្ចូល​គំនិត​រួមគ្នា​បង្កើត​ជា​របស់​ថ្មីមួយ។

៣. ឥទ្ធិពល​នៃ​ពណ៌លឿង

ពណ៌លឿង​មានឥទ្ធិពលទៅលើរឿងធំៗដូចជា៖

ការ​ច្នៃប្រឌិត ជា​ពណ៌​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ថ្មីៗ ប្រកបដោយ​ការ​ប្រឌិត​ខ្ពស់។

ការ​សម្រេចចិត្ត​រហ័ស ពណ៌​លឿង​ជំរុញ​ឲ្យ​ការ​គិត​បាន​ច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​រហ័ស។

កាត់បន្ថយ​ការ​ថប់បារម្ភ ពណ៌​នេះ​ធ្វើ​ឲ្យ​មនុស្ស​ទទួល​អារម្មណ៍​មាន​ស្ថិរភាព និង​បន្ថយ​ភាព​ថប់បារម្ភ​ក្នុង​ចិត្ត។

មួយវិញញទៀតពណ៌លឿងមានទំនាក់ទំនងជាមួយនឹងខួរក្បាល ច្រើនជាងបេះដូង ហេតុនេះ​វា​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ការ​វិភាគ​មាន​ភាពស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. អត្ថន័យ​បម្រែបម្រួល​នៃ​ពណ៌លឿង

ពណ៌លឿងខ្ចី តំណាងគំនិតភ្លឺថ្លា ការបើកចំហចិត្ត និងការប្រុង​ប្រយ័ត្ន។

ពណ៌​លឿង​ចាស់ បង្ហាញ​ពី​ទំនោរ​ទៅ​រក​ការ​ធ្លាក់​ទឹកចិត្ត និង​ភាព​ស្រពេចស្រពិល​ខ្វះ​សេចក្ដី​ស្រឡាញ់។

ពណ៌​លឿង​បែក​ទឹកក្រូច បង្ហាញ​ពី​ភាព​ជា​ខ្លួនឯង រស់​ទីពឹង​ខ្លួន និង​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​នៃ​ជីវិត។

ពណ៌លឿង​បែក​ត្នោត វាជាសញ្ញានៃទំនាក់ទំនងពិតប្រាកដ ឬ​អារម្មណ៍​មិន​ស្ថិតស្ថេរ​ជាមួយ​នឹង​អ្វី​មួយ។ អត្ថន័យម្យ៉ាងទៀតនៃពណ៌នេះ អាច​ជា​ការ​បោក​បញ្ឆោត និង​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ​ផងដែរ។

ពណ៌លឿងបែកទឹកមាស ជាពណ៌របស់អ្នកឯកោ និងជាសញ្ញានៃអារម្មណ៍ចង់ដឹងចង់ឃើញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ empowed

ចុចអាន៖​៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!

ចុចអាន៖ចូលចិត្ត​ប្រៀបធៀប​រហូត​ជួន​ហួស​ដល់​ចេះ​ច្រណែន​ គួរ​ផ្លាស់ប្ដូរ​ខ្លួនឯង​បែប​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម