KPT+
៥ យ៉ាងនេះប្រុសៗទុកថាសំខាន់ខ្លំាងពីមនុស្សស្រីដែលគេចាប់អារម្មណ៍
យើងធ្លាប់ឮមកថា បុរសមិនសូវយកចិត្តទុកដាក់លើរឿងជ្រាលជ្រៅវែងឆ្ងាយ ហើយឆាប់មើលតែអ្វីៗដែលនៅខាងក្រៅប៉ុណ្ណោះ ដូចជាភាពឡូយឆាយ ការនិយាយល្អៗ ឬមាយាទរាបសា។ល។
ការពិតមិនមែនអ៊ីចឹងទេ! បុរសភាគច្រើនតែងយកចិត្តទុកដាក់លើរឿងផ្សេងៗទៀត ដែលស្ត្រីជួនកាលក៏មិនគិតដល់។
១. ការបង្ហាញទឹកមុខ

ប្រុសៗមិនមែនត្រឹមតែសម្គាល់តែទឹកភ្នែកឬស្នាមញញឹមស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏យកចិត្តទុកដាក់លើកែវភ្នែករបស់នារីខ្លាំងផងដែរ។ ការបង្ហាញចេញលើទឹកមុខស្ត្រី ធ្វើឲ្យបុរសចាប់អារម្មណ៍ចង់ដឹងចំពោះនាងកាន់តែខ្លាំងទ្វេរឡើង។ ជួនកាលការប្រាស្រ័យទាក់ទងដោយគ្មានពាក្យអីនិយាយគ្នា ក៏អាចធ្វើឱ្យបុរសៗរំភើប ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ពិសេសដោយគ្រាន់តែសម្លឹងមុខនាង។
២. ពណ៌សម្លៀកបំពាក់

មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែដឹងថាពណ៌អាចប៉ះពាល់ដល់អារម្មណ៍និងចំណង់តាមរបៀបផ្សេងៗគ្នា។ ពណ៌ក្រហមតំណាងឱ្យថាមពលនិងចំណង់ចំណូលចិត្ត។ ពណ៌ខ្មៅតំណាងឱ្យភាពឆើតឆាយ ភាពជឿជាក់ព្រមជាមួយភាពអៀនខ្មាស់ រីឯពណ៌ផ្កាឈូកតំណាងឱ្យភាពកក់ក្តៅនិងទន់ភ្លន់។ ដូច្នេះនៅពេលដែលស្ត្រីជ្រើសរើសពណ៌ណាមួយដើម្បីចេញទៅក្រៅជាមួយមិត្តប្រុសឬប្តី នាងកំពុងបញ្ជូនសញ្ញាទៅឲ្យដៃគូថានាងត្រូវការអ្វី។ នេះជារឿងសម្ងាត់ដែលបុរសទទួលដឹងយ៉ាងងាយ។
៣. របៀបសរសេរផ្ញើសារ

ពេលខ្លះស្រីៗពិតជាមិនដឹងទេថា ការដែលនាងផ្ញើសារទៅបុរសៗធ្វើឲ្យគេរសាប់រសល់ ចម្លែកចិត្តយ៉ាងណានោះ។ យើងធ្លាប់តែឃើញនារីរមួលខ្លួនពេលឃើញសារប្រុសៗ តែបុរសក៏មានអារម្មណ៍មិនចាញ់នាងឡើយ។ តាមពិតទៅប្រុសៗក៏យកចិត្តទុកដាក់ខ្លាំងណាស់ដែរលើរបៀបសរសេររសារបស់នារីទៅកាន់ខ្លួន ដោយគេចង់ដឹងនិងខ្វល់ខ្វាយថា តើនាងមានអារម្មណ៍បែបណាចំពោះគេ។
៤. ភេសជ្ជៈ និងអាហារ

តិចច្រឡំថា ប្រុសៗអត់គិតររឿងចំណីចំណុកដែលស្រីៗញ៉ាំ! ប្រុសៗយកចិត្តទុកដាក់ជានិច្ចពីភេសជ្ជៈដែលនារីផឹកមិនថាជា ស្រាឬភេសជ្ជៈប៉ូវកម្លាំង និងយកចិត្តដាក់លើរសជាតិអាហារដែលនាងញ៉ាំគ្រប់ប្រភេទ។ គេយកចិត្តទុកដាក់ចំពោះរឿងនេះ ព្រោះតែគេចង់បញ្ជារទិញចំណីឲ្យត្រូវចិត្តនាង។
ពេលខ្លះនៅពេលណាត់ជួបគ្នា នារីមួយចំនួនតែងកុម្មង់អាហារមានបន្លែ ព្រោះមិនហ៊ានហៅសាច់ញ៉ាំដោយខ្លាចចិត្តមិត្តប្រុស ទាំងដែលខ្លួនមិនចូលចិត្តបន្លែផង។ ប៉ុន្តែវាក៏បង្ហាញថានាងជាមនុស្សអឹមអៀនច្រើននិងមិនសូវជឿជាក់។ ឯនារីខ្លះវិញនាងហ៊ានកុម្មង់អ្វីដែលនាងចូលចិត្តញ៉ាំ ហើយនោះវាបង្ហាញថានាងជាមនុស្សឯករាជ្យម្នាក់។ ទោះនាងញ៉ាំសាច់ច្រើនក្ដី ក៏បុរសមានអារម្មណ៍ស្រួលចិត្តដែរ ព្រោះពួកគេណាត់ជួបជាមួយមនុស្សមិនមែនទន្សាយទេ។ ជាការពិតវាមិនមែនមានន័យថា ស្ត្រីគួរតែញ៉ាំតែអាហារដែលមានជាតិខ្លាញ់ដើម្បីធ្វើឱ្យបុរសចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែនាងគ្រាន់តែត្រូវចាំថា ខ្លួនអាចបញ្ជាទិញអ្វីគ្រប់យ៉ាងដែលនាងចង់បាន ដោយមិនត្រូវស្ទាក់ស្ទើរទេ ហើយនោះជាភាពទាក់ទាញក្នុងនាមនាងជានាង។
៥. របៀបតុបតែងខ្លួន

មែនហើយ! បុរសយកចិត្តទុកដាក់លើសម្លៀកបំពាក់។ ពួកគេមិនខ្វល់ពីម៉ាកផលិតផលថ្មីៗ ឬស្លាកតម្លៃទេ។ ប៉ុន្តែពួកគេនឹងយកចិត្តទុកដាក់ជានិច្ចចំពោះភាពឆើតឆាយ ស្ទីលតែងខ្លួន ហើយគេក៏ចាប់អារម្មណ៍នឹងភាពសាមញ្ញរបស់នាងដែរ។ ទោះបីបុរសចូលចិត្តភាពឆើតឆាយដែលងាយទាក់ភ្នែកក៏ពិតមែន តែគេមិនភ្លេចចំណុចទាក់ទាញម្យ៉ាងទៀតរបស់នារីនោះគឺ ទំនុកចិត្ត។ បើនាងមើលទៅអស្ចារ្យ ប៉ុន្តែមានអារម្មណ៍ខ្មាស់អៀនច្រើននិងញ័រៗដូចកណ្ដុរធ្លាក់ទឹក ពិតណាស់គ្មាននរណាមានអារម្មណ៍ល្អដាក់នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ មនុស្សស្រីធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ នឹងបង្រៀនខ្លួនឯងឲ្យរឹងមាំលើរឿងទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?