KPT+
មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
ស្នេហាដែលងាយបង្កើតឬឃើញភ្លាមស្រលាញ់ភ្លែត ហាក់ដូចជារឿងធម្មតានៅក្នុងសង្គមទំនើប ដែលស្ត្រីនិងបុរសជួបមនុស្សជាច្រើន។ អ្នកខ្លះស្គាល់គ្នាមិនទាន់ដឹងអីក៏ឈានចូលទៅទំនាក់ទំនងអាពាហ៍ពិពាហ៍យ៉ាងរហ័ស។
គូស្វាមីភរិយាខ្លះក៏យូរអង្វែង ខ្លះក៏រៀបការហើយនៅជាមួយគ្នាមួយរយៈ ក៏បានប្រកាសចែកផ្លូវគ្នា។ មិនដូចកាលពីអតីតកាលដែលស្នេហាម្នាក់ៗ ឈានដល់អាពាហ៍ពិពាហ៍ បង្កើតគ្រួសារ ហើយត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាទាំងអស់ជាមួយគ្នា។
ប៉ុន្តែសង្គមកាន់តែស្មុគស្មាញ មនុស្សនៅក្នុងសង្គមផ្លាស់ប្ដូរទៅតាមនោះ។ ហើយនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យគូស្វាមីភរិយាសម័យថ្មី មិនអាចរស់នៅជាមួយគ្នាបានដូចកាលពីអតីតកាល។
១ ម្នាក់ៗឯករាជ្យនិងម្ចាស់ការលើខ្លួនឯង

ស្នេហាសម័យនេះនៅមិនបានយូរ ដោយសារម្នាក់ៗខ្លាំងរៀងៗខ្លួន មិនចេះអត់អោនឲ្យគ្នាទៅវិញទៅមក។ ស្នេហាមួយនៅបានយូរមិនងាយរកាំរកូស ភាគីទាំងសងខាងត្រូវកាត់បន្ថយភាពផ្ទាល់ខ្លួនរៀងៗខ្លួន ហើយងាកទៅរកការយោគយល់ លះបង់ឬធ្វើសម្បទានច្រើនជាងនេះ ជាមួយមនុស្សជាទីស្រឡាញ់។
២ ខ្មាសគេខ្លាំងដែលខ្លួនគ្មានអ្នកស្រលាញ់
អ្នកខ្លះដោយសារតែចង់បានសង្សារ ព្រោះតែមិត្តភ័ក្ដិចំអកឡកឡឺយឬខ្លួនមានវ័យកាន់តែជ្រេជាដើម។ នេះមិនមែនជាស្នេហាពិតឡើយ យើងគ្រាន់តែរកមនុស្សដើម្បីបំពេញនូវភាពខ្វះខាតរបស់ខ្លួន ដែលទាមទារឲ្យជីវិតនេះពេញលេញដូចគេឯង។ ទំនាក់ទំនងអស់នេះ នឹងមានតែមួយឆាវ យូរៗទៅអ្នកទាំងពីរនឹងរងទុក្ខ ឬមានតែសុភមង្គលក្លែងក្លាយ។
៣ គិតថាខ្លួនឯងមានជម្រើសច្រើន

អ្នកខ្លះអាងថាខ្លួនស្អាត សង្ហាឡូឆាយ មានមួយមិនស្កប់ចង់បានបន្ថែមទៀត មានជម្រើសច្រើនដែលគេហៅថាកង់សាគួរ។ ភាពលោភលន់ក្នុងទំនាក់ទំនង ដោយហេតុផលអ្វីក៏ដោយ ថ្ងៃណាមួយវានឹងចាកឆ្ងាយពីមនុស្សប្រភេទនេះ។ចងចាំថា ស្នេហាជាការស្រលាញ់រវាងបុគ្គលនិងបុគ្គល មិនមែនគិតថាខ្លួនឯងអស្ចារ្យ ស្អាត ឆ្លាត ពូកែ ឯករាជ្យលើសគេទេ។ បើបែបនេះ ស្នេហានោះនឹងឈានទៅរកការបែកបាក់ មើលមុខគ្នាមិនត្រូវ។
៤ ខ្លាចពេករើសប្រញាប់ៗក៏ខុសមនុស្ស
សម័យទំនើបនេះ មនុស្សដែលធ្លាប់ខូចចិត្តម្ដងហើយ តែងខ្លាចមិនហ៊ានស្រលាញ់នរណាម្នាក់ ខ្លាចក្នុងការសន្យា ខ្លាចការខកចិត្ត ដោយសារសេចក្តីស្រឡាញ់ រហូតឈានទៅរកទំនាក់ទំនងដែលមិនល្អ។ ដល់ពេលមានបញ្ហាទើបដឹងថាខកខ្លួនខកចិត្តនិយាយលែងចេញ។
៥ រើសដើម្បីបញ្ចប់រឿងឬចង់ឈ្នះនរណាម្នាក់

ស្នេហាលើលោកនេះពិបាកយល់ណាស់! អ្នកខ្លះឃើញស្រលាញ់គ្នាបែបនេះ បែបនោះ ឬទំរាំបានជួបគ្នាសុទ្ធតែមានហេតុផលផ្សេងៗគ្នា។ ស្នេហាមិនមែនរើសដើម្បីបញ្ចប់រឿងឬចង់ឈ្នះនរណាម្នាក់ឡើយ! កុំរអ៊ូ កុំបន្ទោសខ្លួនមកពីអ៉ីចេះមកពីអ៉ីចុះ បានទៅចឹង។ ត្រូវមើលលើហេតុផលដើមរឿង ដែលធ្វើឲ្យស្នេហាយើងមិនសមប្រកបដូចគេ។
៦ ស្រលាញ់ព្រោះតែចំណង់តណ្ហា
ស្នេហានិងការរួមភេទ គឺខុសគ្នា។ នៅសម័យចាស់ៗជំនាន់ឪពុកម្ដាយយើង ស្នេហាបាននាំមកនូវបំណងប្រាថ្នារបស់បុរសស្ត្រី និងការកសាងគ្រួសារល្អ។ ប៉ុន្តែបច្ចុប្បន្ននេះ បំណងប្រាថ្នារបស់បុរសនិងស្ត្រីអាចកើតឡើងតែមួយយប់គឺចប់។
នេះក៏ដោយសារចំណង់មានរៀងៗខ្លួន លែងស្គាល់ល្អអាក្រក់ ហើយក៏ចាប់ផ្ដើមជាមួយគ្នាដោយការដោះដូរផលប្រយោជន៍រៀងខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព ៖sanook
ចុចអាន៖កុំរឹតត្បិតសេរីភាពមនុស្សដែលយើងស្រឡាញ់ពេក ចុងក្រោយប្រយ័ត្នទឹកភ្នែក
ចុចអាន៖ដោយសារមូលហេតុ ៥ នេះសោះ ទើបនារីវ័យជ្រេមួយចំនួនមិនទាន់សម្រេចចិត្តរៀបការ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?