Connect with us

KPT+

​ប្រាក់​មិនមែន​ជា​គោលដៅ ​តែ​ជា​ឧបករណ៍​ជួយ​​ឲ្យ​សម្រេច​គោលដៅ

បានផុស

នៅ

ស្គាល់​ពី​អត្ថន័យ​នៃ​​ប្រាក់​សិន​ ទើប​ដឹង​ពី​គោលបំណង​របស់​ខ្លួន។ ​​ប្រាក់​អាច​នាំ​មក​នូវ​សុភមង្គល​ឬ​ទុក្ខវេទនា ​អាស្រ័យ​លើ​វិធី​ដែល​អ្នក​ចង់​វិនិយោគ​លើ​វា។

១. ​ប្រាក់​មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​រវាង​មនុស្ស​ទេ

ជា​បញ្ហា ​​ប្រាក់​តែងតែ​សាងសង់​ជញ្ជាំង​រវាង​មនុស្ស​ ដោយសារ​បញ្ហា​នៃ​វិសមភាព​ក្នុង​សង្គម។  អ្នក​ដែល​រក​ប្រាក់​បាន​ច្រើន​ មាន​ទំនោរ​ទាក់ទង​ជាមួយ​វណ្ណៈ​ខ្ពស់។ ពួកគេ​យល់ថា​​ប្រាក់ ​ជា​ទំនាក់ទំនង​ជាមួយ​មនុស្ស​មាន​អំណាច​ដូច​ពួកគេ។ អ្នកខ្លះ​ដល់​ថ្នាក់​ចែក​ផ្លូវ​ជាមួយ​សង្សារ​ ព្រោះ​មិន​អាច​បំពេញ​តម្រូវ​ការ​ដៃគូ​បាន។

មនុស្ស​ដែល​មាន​ប្រាជ្ញា​និង​ជោគជ័យ ​មិន​កំណត់​ខ្លួន​គេ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ទៅ​នឹង​​ប្រាក់​ឡើយ។ ពួកគេ​ដឹង​ថា​ទ្រព្យសម្បត្តិ​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន​ ប៉ុន្តែ​គុណ​តម្លៃ​និង​ទំនាក់ទំនង​ពិត​របស់​មនុស្ស​ គឺ​ជា​របស់​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត។ ប្រសិន​បើ​មនុស្ស​ចាប់ផ្ដើម​រាប់អាន​គ្នា​ដោយ​ការ​គោរព​ ពិភពលោក​នេះ​នឹង​កាន់​តែ​ប្រសើរ​ឡើង។

២. កុំ​ក្លាយ​ជា​មនុស្ស​ដែល​ឱ្យ​តម្លៃ​លើ​សារៈសំខាន់​នៃ​​ប្រាក់

តើ​​ប្រាក់​ជា​អ្វី? នរណា​ម្នាក់​អាច​ឆ្លើយ​បាន? សូម​ឆ្លុះ​បញ្ចាំង​ពី​សំណួរ​ពិបាក​នេះ!

​ប្រាក់​គឺ​ជា​ទំនិញ​មួយ​ប្រភេទ ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ទិញ​របស់របរ​និង​ចំណាយ​សម្រាប់​សេវាកម្ម​ផ្សេងៗ។ ​ប្រាក់​មិន​អាច​ទិញ​សេចក្ដី​ស្រឡាញ់​ ឬ​ការ​គោរព​របស់​មនុស្ស​ជុំវិញ​បាន​ទេ​ ព្រោះ​អារម្មណ៍​ទាំង​នេះ ​មិន​អាច​វាស់វែង​ដោយសារ​​ប្រាក់​បាន​ទេ។

សព្វថ្ងៃ​ បុរស​ជា​ច្រើន​គិត​ថា​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ គឺ​ជា​គន្លឹះ​នៃ​សុភមង្គល​ ហើយ​វា​អាច​ជួយ​ឲ្យ​ពួកគេ​រក​ឃើញ​ស្នេហា​ពិត។ ដូច្នេះ​ហើយ ​ពួកគេ​ផ្ដោត​តែ​លើ​ការងារ​របស់​ពួកគេ​ ហើយ​រក​មិន​ឃើញ​ពី​ស្នេហា​ពិត​ទាំងអស់។

លើស​ពី​នេះ​ទៅ​ទៀត ​មនុស្ស​តែង​ផ្ដោត​លើ​ប្រាក់​ជា​មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ថា​គំនិត​មនុស្ស​គ្រប់គ្នា​ មិន​បាន​គិត​អំពី​សារៈសំខាន់​នៃ​​ប្រាក់​ឡើយ​ ដោយ​អ្នក​ខ្លះ​ធ្វើ​ឲ្យ​​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​ពិការ​ភ្នែក ក្បត់​ឧត្ដមគតិ​ព្រោះតែ​ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ប្រើ​​ប្រាក់​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង

​ប្រាក់​មិនមែន​ជា​រឿង​អាក្រក់​ទេ​ ប្រសិន​បើ​អ្នក​ប្រើ​វា​ត្រឹមត្រូវ។ វិធី​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​​ប្រាក់ គឺ​វិនិយោគ​វា​ក្នុង​ការ​អភិវឌ្ឍន៍​អាជីវកម្ម។ ព្យាយាម​រក​ការងារ​ល្អ​ ហើយ​បង្កើត​ថវិកា​ផ្ទាល់​ខ្លួន។ នេះ​គឺ​ជា​ជំហាន​ដំបូង ​ដើម្បី​ឯករាជ្យ​ហិរញ្ញវត្ថុ​របស់​អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​សងបំណុល​យ៉ាង​ណា ​ឲ្យ​បាន​លឿន?

ចុចអាន៖ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៥ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម