KPT+
ពេលជីវិតជួបទុក្ខលំបាកធ្លាក់ដល់ចំណុចសូន្យ សូមចងចាំរឿងទាំង ៦នេះ
ជីវិតពេលខ្លះជួបរឿងអយុត្តិធម៌ជាច្រើន ហើយរងទុក្ខតែម្នាក់ឯងអស់រយៈពេលជាយូរមកថែមទៀត។ នៅពេលជីវិតធ្លាក់ចុះដល់បាត មានរឿង ៦ យ៉ាងដែលយើងត្រូវចងចាំមេរៀនពីអតីតកាលទាំងនោះ។
១. ជឿលើបទពិសោធន៍
មិនថាអ្នកចូលចិត្តឬមិនចូលចិត្តស្ថានភាពដែលកំពុងតែកើតឡើងនៅពេលនេះទេ តែចូរចងចាំថាភាពឈឺចាប់គឺជាបទពិសោធន៍ដែលគួររំឭក។ យោងទៅតាមបណ្ឌិត Rubin Khoddam បាននិយាយថា “គ្មាននរណាម្នាក់ស៊ាំនឹងស្ត្រេសក្នុងជីវិតទេ ប៉ុន្តែសំណួរគឺថាតើអ្នកមើលឃើញស្ត្រេសទាំងនោះជាការប្រឆាំងឬពេលវេលានៃឱកាស? វាអាចជាថ្នាំដ៏ពិបាកក្នុងការលេប ប៉ុន្តែនៅពេលដែលអ្នកឈានដល់ចំណុចមួយដែលបញ្ហាកំពុងប្រឈម វាក៏អាចនាំមកនូវឱកាសមួយដែរឆ្ពោះទៅក្ដីសង្ឃឹម។
២. ទទួលយកការពិត
ជាជាងការព្រួយបារម្ភរឿងហេតុដែលកំពុងតែកើតឡើង សូមពិចារណាគិតអ្វីដែលធ្វើឲ្យចិត្តយើងបានធូរស្បើយខ្លះ ឬទទួលយកការពិតពីរឿងទាំងនោះ។ ហើយកំឡុងពេលកំពុងពិបាកចិត្ត សូមកុំបន្ថែមភាពស្មុគស្មាញដែលមិនចាំបាច់ចូលទៅ។ ការរៀនទទួលយកអារម្មណ៍អវិជ្ជមាន គឺជាទម្លាប់ដ៏សំខាន់មួយដែលគេហៅថា “ភាពស្ទាត់ជំនាញខាងអារម្មណ៍” នេះអនុញ្ញាតឱ្យអ្នករៀនពីស្ថានភាពលំបាកនិងរៀនប្រើអារម្មណ៍ឲ្យផ្លាស់ទីកាន់តែងាយស្រួល។
៣. កុំសម្ងំលាក់ខ្លួនតែឯង
ពេលខូចចិត្តយើងតែងដកខ្លួនទៅរកទីងងឹតនៃជីវិត មិនចង់លឺ មិនចង់ជួបនរណាម្នាក់ក្រៅពីខ្លួនឯង។ ប៉ុន្តែនេះជាការយល់ខុសពេលយើងមិនចង់ជួបនរណាម្នាក់ ក្នុងពេលយើងកើតទុក្ខ ការលួងលោមពីមិត្តភ័ក្ដិនិងក្រុមគ្រួសារធ្វើឱ្យយើងទទួលបានកម្លាំងវិជ្ជមានច្រើនជាងនៅម្នាក់ឯង ហើយការស៊ូទ្រាំនឹងជីវិតក៏មិនសូវស្មុគស្មាញដូចសរសៃ អំបោះព័ន្ធគ្នា។ ដូច្នេះជាជាងលាក់ខ្លួន សូមទៅរកមិត្តភ័ក្ដិឬនរណាម្នាក់ដែលអាចស្ដាប់បញ្ហាដែលតែងតែលាក់ទុកតែឯង។
៤. រាប់អំពើល្អដែលយើងធ្វើពីមុន
ជំនួសឱ្យការផ្ដោតលើអ្វីដែលបានធ្វើខុសបច្ចុប្បន្ននេះ សូមងាកថយក្រោយបន្តិច ហើយសាកគិតលមើលថាតើពីមុនយើងធ្លាប់ធ្វើរឿងល្អៗអ្វីខ្លះមក ឬយ៉ាងហោចណាស់ មានអ្វីផ្សេងទៀតដែលយើងមិនបានធ្វើខុស។ ចូរលួងលោមខ្លួនឯង និយាយជាមួយខ្លួនឯងដោយសំដីល្អៗ ចងចាំថាគ្មាននរណាយល់ពីយើងជាងយើងខ្លួនឯងទេ។
៥. រស់នៅជាមួយបច្ចុប្បន្ន
ពាក្យថារស់នៅជាមួយបច្ចុប្បន្នគឺពិតជាស្រួលនិយាយចេញមក តែក៏ពិបាកធ្វើដូចគ្នា។ គ្មាននរណាម្នាក់ចង់ឈឺចាប់ ចង់កើតទុក្ខឥតល្ហែនោះទេ តែពេលខ្លះអតីតកាលបានលេចឡើងមកក្នុងខួរក្បាលរបស់យើងឬស្រេ្តសពីកន្លែងការងារធ្វើឲ្យយើងចេះតែយកអតីតកាលចាស់ៗមកឡូកឡំនឹងបច្ចុប្បន្ន។ ដូច្នេះចាប់ផ្ដើមទទួលស្គាល់ ហើយយកឈ្នះវាឲ្យបាន។
៦. ញញឹម
សើចពេលកំពុងកើតទុក្ខអ្នកណាសើចចេញបាន? ប៉ុន្តែជឿថាអ្នកអាចធ្វើបានដោយមិនពិបាក ព្រោះសំណើចគឺជាឱសថដ៏ពូកែនិងជាថ្នាំសម្លាប់ស្រ្តេសដែលមាននៅក្នុងខ្លួនយើង។ ទោះបីអ្នកស្ថិតក្នុងគ្រាលំបាកឬសោកសៅក៏ដោយ ត្រូវតែមានសំណើចមួយលាន់ចេញមកដែរ។ សំណើចនោះហើយ ដែលអាចជួយឲ្យអ្នកស៊ូទ្រាំឆ្លងកាត់គ្រាលំបាកបាន ៕
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ ចូលចិត្តប្រៀបធៀបរហូតជួនហួសដល់ចេះច្រណែន គួរផ្លាស់ប្ដូរខ្លួនឯងបែបណា?
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?