KPT+
៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ
អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍នៅដើមឆ្នាំ ២០២០ ថា មុនពេលមានវិបត្តិកូវីដ ប្រជាជនប្រមាណ ២៦៤ លាននាក់ រស់នៅក្នុងស្ថានភាពតានតឹង និងធ្លាក់ទឹកចិត្តទូទាំងពិភពលោក។ ស្របពេលកូវីដកំពុងរាតត្បាត អ្នកជំងឺទាំងនេះ អាចនឹងមានបញ្ហាឡើងវិញ។
នេះជាវិធីដោះស្រាយជាមួយស្ថានភាពពិបាក ដែលបានណែនាំដោយពេទ្យផ្នែកចិត្តសាស្ត្រ។
១ រក្សាបច្ចុប្បន្នភាព

ជាមួយព័ត៌មានដែលចាំបាច់ វាជាអ្វីដែលមនុស្សគ្រប់គ្នាឲ្យតម្លៃ ហើយពេលខ្លះអាចមានច្រើនពេក បណ្ដាលឲ្យមានការវាយប្រហារភ័យស្លន់ស្លោ ឬថប់បារម្ភជាដើម។ ដូច្នេះដើម្បីទប់ទល់នឹងស្ថានការណ៍នេះ តាមដែលអាចធ្វើបានយកល្អគួរតែតាមដានព័ត៌មានតាមភាពចាំបាច់ និងជ្រើសរើសធ្វើតាមតែប្រភពដែលអាចទុកចិត្តបាន ដូចជាក្រសួងសុខាភិបាល ឬការប្រកាសរបស់រដ្ឋាភិបាល ដែលនឹងកាត់បន្ថយលទ្ធភាពនៃព័ត៌មានក្លែងក្លាយ។
២ អនុវត្តតាមការណែនាំយ៉ាងតឹងរឹង
អនុវត្តតាមអនុសាសន៍របស់ក្រសួងសុខាភិបាល ដូចជាគំលាតសង្គម កុំទៅបន្ទប់បិទជិត មានម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមនុស្សច្រើនប្រមូលផ្ដុំគ្នា។ ឧស្សាហ៍ហូបទឹកក្តៅ ឬវីតាមីន C បំប៉នរាងកាយ និងលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសពេលចេញក្រៅ ហើយត្រូវជៀសវាងការប៉ះពាល់។ ទាំងនេះកាត់បន្ថយលទ្ធភាពនៃការឆ្លងមេរោគ និងជួយដោះស្រាយស្ថានភាពឲ្យបានល្អប្រសើរ។
៣ តាមដានរោគសញ្ញារាងកាយនិងផ្លូវចិត្តជាទៀងទាត់

តាមដានរោគសញ្ញារាងកាយនិងផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត ឬជំងឺគេងមិនលក់ជាដើម។ ការផឹកស្រាច្រើនក៏ដូចជាឥរិយាបថដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងរាងកាយត្រូវតែកាត់បន្ថយ។ វាចាំបាច់ក្នុងការសង្កេតដោយយកចិត្តទុកដាក់ ព្រោះរោគសញ្ញាទាំងនេះ អាចត្រូវបានព្យាបាលយ៉ាងងាយស្រួល ក្នុងស្ថានភាពនេះ ហើយប្រសិនបើអាកប្បកិរិយាទាំងនេះប៉ះពាល់ដល់មុខងារឬទំនាក់ទំនងការងាររបស់ពួកគេ សូមស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រភ្លាមៗ។
៤ ព្យាយាមរស់នៅដូចធម្មតាតាមដែលអាចធ្វើទៅបាន

ជាការពិតក្នុងពេលកូវីដកំពុងរាតត្បាត មនុស្សគ្រប់គ្នាពិបាកក្នុងការព្យាយាមរស់នៅធម្មតាក្នុងស្ថានភាពបែបនេះណាស់។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមរស់នៅឲ្យបានធម្មតាតាមដែលអាចធ្វើទៅបាន វានឹងមានឥទ្ធិពលវិជ្ជមានលើខ្លួនយើង។ សម្រាប់មនុស្សមួយចំនួន ដែលអាចមានផលប៉ះពាល់ពីការងារដូចជាត្រូវបញ្ឈប់ ឬត្រូវកាត់បន្ថយ ពួកគេត្រូវបន្តថែរក្សាស្ថានភាពផ្លូវចិត្តឲ្យបានល្អ។ កុំផ្តោតលើអ្វីដែលអាក្រក់ ប៉ុន្តែងាកទៅរកខ្លួនឯង ហើយបន្តដំណើរទៅមុខទៀត។
៥ កុំបណ្ដោយឲ្យភាពតានតឹងហួសហេតុពេកឬឃុំគ្រងយើងបាន

ភាពតានតឹងផ្លូវអារម្មណ៏ ក៏អាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ជាពិសេសនៅពេលមានភាពតានតឹងកាន់តែខ្លាំង ឬនៅយូរអង្វែង នោះអាចរួមចំណែកដល់ការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរលើសមុន។ ការអស់សង្ឃឹមឬគ្មានទំនាក់ទំនងសង្គមនាំឲ្យមានការវិនិច្ឆ័យនៃជំងឺខុស សម្រាប់ជីវិតបានយ៉ាងងាយស្រួល។
ការដោះស្រាយបញ្ហាកូវីដ គឺជាបញ្ហាប្រឈមសម្រាប់មនុស្សជាច្រើន ជាពិសេសអ្នកដែលមានភាពតានតឹង។ ប៉ុន្តែកុំភ្លេចថាអ្នកដែលអាចគ្រប់គ្រងស្ថានការណ៍បានល្អ ក្នុងពេលមានស្ថានភាពបែបនេះ គឺមិនសូវមានឥទ្ធិពលអាក្រក់លើរាងកាយ ដូចអ្នកដែលមិនបានយកចិត្តទុកដាក់ដោះស្រាយវាទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា

-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់