KPT+
មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ
គ្រប់គ្នាសុទ្ធតែមានតារានិករតំណាងខែកំណើតរៀងខ្លួន។ ប្រសិនបើចង់ដឹងថា ម្នាក់នោះមានចំណុចវិជ្ជមានឬអវិជ្ជមានអ្វីខ្លះ យើងគ្រាន់តែអានចិត្តសាស្ត្រតារានិករ នោះអាចនឹងសម្គាល់ចរិតបានយ៉ាងងាយ។
អត្ថបទនេះ នឹងលើកយកពីគុណវិបត្តិដែលតារានិករនីមួយៗមាន ជាពិសេសរឿងទូទៅមួយចំនួនដែលនាំឲ្យពួកគេកើតទុក្ខ។
តារានិករ Aries

មូលហេតុធំបំផុតដែលតារានិករនេះមិនសូវមានសុភមង្គល ដោយសារតែគេមិនព្រមទទួលយកលទ្ធផលបានមក ព្រោះគិតថាខ្លួនគេសក្ដិសមនឹងបានអ្វីដែលច្រើនជាងនេះ។ មួយវិញទៀត ដោយសារក្ដីសុបិនហាក់នៅឆ្ងាយមិនងាយសម្រេចបាន ទើបគេចេះតែគិតច្រើន។
តារានិករ Taurus

Taurus ជាមនុស្សរឹងរូស ក៏មិនចំណូលការប្រឈមនឹងភាពលំបាកឬបញ្ហាដែរ។ ជាញឹកញាប់ពេលឧបសគ្គកើតមានម្ដងៗ គេធុញថប់ និងព្យាយាមគេចវេះ ទើបគេតែងតែកើតទុក្ខ ព្រោះបញ្ហាមិនបានចប់ទៅ។
តារានិករ Gemini

គេចំណាយពេលច្រើនដើម្បីព្យាយាមផ្គាប់ចិត្តអ្នកដទៃ ព្រោះចូលចិត្តគិតថាគ្រប់គ្នាសុទ្ធតែសំខាន់សម្រាប់ខ្លួន។ ដោយសាររវល់តែខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេក ទើបពេលអ្នកទាំងនោះអត់ care គេកើតចិត្តព្រួយតែឯង។
តារានិករ Cancer

ជាមនុស្សពេញដោយក្ដីអាណិតអាសូរ និងមានចិត្តល្អប្រពៃណាស់ ហើយជាទូទៅគេចូលចិត្តជួយដោះស្រាយភាពតានតឹងរបស់អ្នកផ្សេង។ ដោយសារគេប្រកាន់ចរិតវិជ្ជមានបែបទើបពេលខ្លះគេភ្លេចបំពេញសេចក្ដីតម្រូវការរបស់ខ្លួនឯង។ លុះដល់ពេលគេត្រូវការអ្នកដទៃវិញម្ដង មិនឃើញនរណាលេចមុខមក ទើបគេតែងតែខកចិត្ត។
តារានិករ Leo

តារានិករនេះ កើតទុក្ខញឹកញាប់ដោយសារតែមិនព្រមបោះចោលអតីតកាល។ គេរមែងខ្វល់លើបទពិសោធន៍អវិជ្ជមានកាលពីអតីត ហើយចូលចិត្តណាស់យប់ឡើងគេងគិត បញ្ឈរភ្នែកពីរឿងមិនអាចត្រឡប់។
តារានិករ Virgo

ក្រុមនេះវិញ សៅហ្មងដោយសារមិនសូវមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនឲ្យអ្នកដទៃបានឃើញ។ គេថប់ទ្រូងព្រោះកប់អារម្មណ៍ទាំងវិជ្ជមាននិងអវិជ្ជមានច្រើនពេក និងមិនមានអ្នកចែករំលែកជាមួយ។
តារានិករ Libra

ធីម Libra និយមតាមចិត្តអ្នកដទៃ ហើយខ្លាចគេអន់ចិត្ត និងខ្លាចគេមិនសុខសប្បាយ។ ចុងក្រោយខ្លួនឯងរែកពន់ទុក្ខតែឯង ព្រោះផ្គាប់ចិត្តគេយ៉ាងណា ក៏ផ្គាប់មិនចេះត្រូវ។
តារានិករ Scorpio

ម្នាក់ឯណេះវិញ ច្រើនតែឲ្យតម្លៃគំនិតរបស់អ្នកដទៃ ទុកជម្រើសឲ្យគេមុន តែគេឯណោះអត់ខ្វល់ថាយើងកើតអីទេ ហេតុនេះហើយទើប Scorpio ច្រើនតែខកចិត្តជាញឹកញយណាស់។
តារានិករ Sagittarius

តារានិករនេះ កើតទុក្ខរឿយៗដោយសារមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។ សុភមង្គលរបស់គេរមែងផ្ញើលើអ្នកផ្សេង ហើយជាញឹកញាប់ គេចូលចិត្តប្រៀបផ្ទឹមខ្លួនជាមួយអ្នកផ្សេង។
តារានិករ Capricorn

គេជាមនុស្សដែលគិតច្រើន និងមានការងារចាក់ស្រេះមុខក្រោយ ទើបតែងតែតានតឹង។ ជួនកាលបម្រុងនឹងធ្វើការនេះ ស្រាប់តែការងារនោះមកដល់។ ដល់តែអ៊ីចឹងទៅ មិនដឹងចាប់មួយណាទុកមួយណា។
តារានិករ Aquarius

ធីម Aquarius ឧស្សាហ៍ខូចចិត្ត ក៏ព្រោះមនុស្សជុំវិញមិនសូវឲ្យតម្លៃ ឬចាត់ទុកគេជាមនុស្សអន់ជាដើម។ មនុស្សម្នាច្រើនតែព្រងើយកន្តើយនឹងក្រុមនេះ ទើបពេលខ្លះគេអាក់អន់ចិត្ត និងក្លាយជាមនុស្សនិយាយតិចជាងមុន។
តារានិករ Pisces

តារានិករក្រោយគេនេះ សៅហ្មងតែនឹងរឿងអនាគតជ្រុលហួសហេតុ។ គេមិនខ្វល់នឹងអតីតបែបណា ក៏មិនសូវយកចិត្តទុកដាក់ជាមួយបច្ចុប្បន្ន ទើបគេរមែងតែលតោលៗ ព្រួយចិត្តច្រើន ព្រោះផ្ដោតលើអនាគតខ្លាំងពេក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ជីវិតពិត Angelina Jolie ក្លាយជាមាតាសប្បុរសក៏ព្រោះប្រទេសកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ