KPT+
សង្កេតឃើញសញ្ញា ៤ នេះបញ្ជាក់ថា អ្នកកំពុងមានស្នេហាងប់ងល់ខុសរបៀប
ខាងក្រោមនេះជាសញ្ញាបញ្ជាក់ថាអ្នកស្រឡាញ់គេជ្រុលពេកហើយ និងគួរតែដកឃ្លាមួយជំហានមកវិញ ដើម្បីពិចារណាម្ដងទៀត!
១. ផ្ដោតលើគេជាងខ្លួនឯង

ផ្តោតលើគេខ្លាំងពេក មិនថានៅជាមួយបងប្អូន ឬមិត្តភក្តិ គិតតែពីរំលឹករឿងផ្សេងៗរបស់គេ ចូលគ្រប់ប្រធានបទសន្ទនា។ និយាយពីគ្នាខ្លះ មិនជាបញ្ហានោះទេ ប៉ុន្តែបើនិយាយពីមនុស្សដែលខ្លួនស្រឡាញ់គ្រប់ពេល គ្រប់ទីកន្លែង បូករួមទាំងការលើកសរសើរមិនសមហេតុផលផងនោះ អ្នកប្រហែលជាបុគ្គលងប់ងល់ស្នេហាជ្រុលពេកហើយ។
២. នៅមិនសុខពេលអវត្តមានគេ

អារម្មណ៍ស្មុគពេលគ្មានគេ អាចជារឿងធម្មតាដែលមនុស្សនឹកគ្នាតែងតែមានគ្រប់គ្នា។ ប៉ុន្តែក្នុងខ្លួនរសាប់រសល់មិនស្រណុក មិនអាចរស់មួយថ្ងៃបាន បើមិនជួបមុខគេ ទាំងនេះច្បាស់់ណាស់ថាអ្នកមិនបានគិតពីខ្លួនឯងខ្លាំងជាងអ្នកដទៃដូចមុនទៀតទេ ពោលគឺគ្រប់ដង្ហើមចេញចូលគិតដល់តែគេប៉ុណ្ណោះ។
៣. ប្រចណ្ឌគេហួសហេតុ

ប្រចណ្ឌខ្លាំងហួសហេតុ ពេលឃើញគេនិយាយជាមួយសង្សាចាស់ ឬមិត្តរួមការងារ និងពេលខ្លះសូម្បីបងប្អូនគេ ក៏មុខក្រញូវមិនឱ្យគេជជែកជាមួយដែរ។ ការប្រចណ្ឌច្រណែនខុសរឿង ទាំងជាមួយមិត្តភក្តិស្រីៗ ឬអ្នកឯទៀត វាមិនមែនជារឿងធម្មតានោះទេ។ បើមានចរិតនេះ អ្នកមិនត្រឹមតែចាត់ទុកជាមនុស្សងងឹតងងុលប៉ុណ្ណោះទេ ថែមទាំងជាជំពូកមនុស្សចិត្តចង្អៀត ពិបាកឱ្យដៃគូរួមរស់ជាមួយ។
៤. ប្រើពេលតិចដើម្បីស្គាល់គ្នា

ទើបតែចាប់ផ្តើមស្រឡាញ់គ្នាមិនបានប៉ុន្មានអាទិត្យស្រួលបួល ចាប់ផ្តើមព្រមព្រៀងធ្វើសង្សារ និងមិនទាន់បានប៉ុន្មានខែផង ក៏រៀបចំផែនការជីវិតចង់រៀបការ នោះជាសញ្ញាថាអ្នកមានស្នេហាភ្លើងចំបើង និងស្រឡាញ់ខុសរបៀប។ ប្រាកដណាស់ នរណាក៏ចង់រៀបការជាមួយមនុស្សដែលខ្លួនកំពុងស្រឡាញ់ និងរស់នៅជាមួយគ្នាក្នុងថ្ងៃអនាគតដែរ តែជីវិតពិតវាមានច្រើនជាងនេះ។ ការប្រញាប់ប្រញាល់ភ្ជាប់ទំនាក់ទំនងទាំងមិនទាន់ស្គាល់ចិត្តថ្លើមគ្នាច្បាស់ នឹងនាំឱ្យជីវិតគូខ្វះសុភមង្គលក្រោយអាពាហ៍ពិពាហ៍៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
ចុចអាន៖ ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង