Connect with us

KPT+

ស្គាល់ចរិតពិតមនុស្សស្រី ៤ ប្រភេទតាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់

បានផុស

នៅ

ប្រសិនចង់ដឹងនារីម្នាក់ណាមានចរិតពិតយ៉ាងម៉េច ឬទឹកចិត្តបែបណា អ្នកអាចសម្គាល់តាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់ចូលចិត្ត នោះច្បាស់ជាស្គាល់មិនខាន។

ខាងក្រោមជាបុគ្គលិកលក្ខណៈមនុស្សស្រី ៤ ប្រភេទ តាមរយៈកុលាប ៤ ពណ៌៖

១. កុលាបពណ៌ក្រហម

Asian Woman Holding Red Rose In Hands Stock Photo - Download Image Now -  iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមនុស្សស្រីមានភាពជឿជាក់ខ្ពស់ ហ្មត់ចត់នឹងការងារតូចធំ ធ្វើអ្វីតែងធ្វើឱ្យហើយ មិនចូលចិត្តទុកកិច្ចការចោលដោយគ្មានទំនួលខុសត្រូវនោះឡើយ។ នាងជាមនុស្សស្រីជឿនលឿន ទាន់សម័យកាល ឆ្លាតវៃ ប៉ុន្តែសាមញ្ញៗ។ ជានារីដែលស្រឡាញ់សេរីភាពបំផុត តែចិត្តឆេវឆាវបន្តិច។

២. កុលាបពណ៌ផ្កាឈូក

84 A GIRL WITH A FLOWER ideas in 2021 | girl, korean fashion, ulzzang girl

នាងជាស្រ្តីរឹងមាំ ទន់ភ្លន់ ទាក់ទាញមនុស្សផងទាំងពួងឱ្យស្រឡាញ់រាប់អានច្រើន។ ទៅណាមកណាឆាប់ស្គាល់គេឯង ងាយចុះសម្រុង រួសរាយរាក់ទាក់ សម្បូរញាតិផៅ តែមិនសូវមិនសូវមានមិត្តភក្តិជិតស្និទ្ធប៉ុន្មានឡើយ។ នារីប្រភេទនេះ សម្បូរមនោសញ្ចេតនា ឆាប់អាណិតគេ ហើយតែងតែឈឺឆ្អាលជួយមនុស្សជុំវិញខ្លួនជានិច្ច។

៣. កុលាបពណ៌លឿង

yellow roses | Girls with flowers, Flower girl photos, New flower images

ជាប្រភេទមនុស្សស្រីដែលនរណាៗបាននៅក្បែររមែងទទួលអារម្មណ៍កក់ក្ដៅ តែខ្លួននាងវិញតែងតែឯកោ។ នាងជាស្ត្រីទន់ភ្លន់ ជួនរួសរាយជួនក៏អត់ តែចិត្តល្អណាស់។ នាងមានមនុស្សរាប់អានច្រើន ក៏មានមនុស្សចាំជួយជ្រោមជ្រែងច្រើនដែរ ​​តែជាមនុស្សស្រីដែលមិនសូវសមប្រកបនឹងស្នេហា។

៤. កុលាបពណ៌ស

Beautiful happy young asian woman holding bouquet of white roses in bedroom  Free Stock Photo and Image

នារីណាស្រឡាញ់កុលាបពណ៌ស យើងអាចដឹងបានថា នាងជាមនុស្សស្មោះត្រង់ មានទឹកចិត្តអាណិតអាសូរអ្នកដទៃ ហើយតែងតែលះបង់អ្វីដែលខ្លួនមានដើម្បីជួយគេ។ ជាមនុស្សស្រីស្លូតបូត សុភាពរាបសា មិនចេះចងគំនុំនឹងនរណាឡើយ បើខឹងគេវិញ មិនបានប៉ុន្មាននាទីផង ក៏រលាយកំហឹងវិញបាត់។ ជាទូទៅនាងចូលចិត្តលាក់ទុក្ខសោកខ្លួនឯង។ ដោយសារនាង​ជាមនុស្សត្រង់ ជារឿយៗតែងតែចាញ់បោកគេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ

ចុចអាន៖ អត្ថន័យ​ពណ៌​ផ្កា​កុលាប សម្រាប់​ទិញ​ជូន​ឲ្យ​នរណា​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម