Connect with us

KPT+

រឿង ៥ យ៉ាងអំពីជីវិត​ មិន​គួរ​យកទៅពាក់​ព័ន្ធជាមួយ​នឹង​​ប្រាក់

បានផុស

នៅ

លុយពិតជាសំខាន់ តែមាន​រឿង​ខ្លះ ​អ្នក​មិន​បាច់​ខ្វល់​ជា​មួយ​លុយនោះទេ។ គេថា “មានលុយ មានអ្វីគ្រប់យ៉ាង”! យ៉ាងណាមិញពាក្យនេះជួនកាលត្រឹមត្រូវមែន​ ប៉ុន្តែជួនកាលមិនប្រាកដថាត្រូវឡើយ។ រឿងរ៉ាវ ៥ ខាងក្រោម ទោះគ្មានលុយក៏ដោយ ក៏អ្នកអាចបង្កើតវា ដោយមិនចាំបាច់ពាក់ព័ន្ធជាមួយប្រាក់នោះទេ។

១. សេចក្តីស្រលាញ់

Asian Dating – Why you'll find a compatible partner with eharmony
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្តីស្រឡាញ់​ មិន​អាច​យកប្រាក់​មកទិញ​នោះទេ ព្រោះវាជារឿងមនោសញ្ចេតនានិងបេះដូង។ ក្តី​ស្រឡាញ់​ពិតមិន​ត្រូវ​ការ​ប្រាក់​ទេ វា​ត្រូវ​ការ​តែភាព​ស្មោះ​ត្រង់ប៉ុណ្ណោះ លើកលែងក្ដីស្រឡាញ់នោះជារបស់ក្លែងក្លាយ។ ដូច្នេះកុំ​យក​ប្រាក់​មក​ពាក់ព័ន្ធ​នឹង​ក្តីស្រលាញ់​​ ព្រោះវាមិនមែនទំនិញសម្រាប់ទិញដូរឡើយ។

២. ការលើកទឹកចិត្ត

Professional Group Young Male Female Stock Footage Video (100%  Royalty-free) 6643802 | Shutterstock

បង្កើតលទ្ធផលការងារល្អ មិនមែនមកពីតែពីប្រាក់មួយមុខនោះទេ។ វាបានមកពីការ​​លើក​​ទឹក​​ចិត្ត ហើយការលើកទឹកចិត្តក៏ចាំបាច់ប្រើតែ​ប្រាក់​ដែរ។ ជាញឹកញាប់ការលើក​ទឹក​ចិត្ត​ដល់មនុស្សជុំវិញដែលជួបបញ្ហា ឬបុគ្គលិកឱ្យខិតខំធ្វការ កើតឡើងដោយពាក្យសម្ដីនិងកាយវិការខ្វាយខ្វល់ពីគ្នា។

៣. ភាពជោគជ័យ​​

Why Asian Millennials matter - Inside Retail

ការ​យកប្រាក់ទៅ​​ប្រៀប​​ធៀប​​ជា​​មួយ​​អ្នក​​ដទៃថាមនុស្សម្នាក់ជោគជ័យជាងមនុស្សម្នាក់ទៀត ជារឿងខុសទាំងស្រុង។ វា​​ជាការគិតមិន​​ត្រឹម​​ត្រូវ ព្រោះជោគជ័យឬបរាជ័យ មិនមែនយកប្រាក់មកវាស់នោះទេ។ មានរឿងច្រើនណាស់ ដែលលុយមិនអាចវាស់វែងបាន។

៤. សុភមង្គល

9,000+ Asian Family Love Pictures

ប្រាកដណាស់ មានលុយនឹងមាន​​សុភ​មង្គល តែមានសុភមង្គលមិនមែនសុទ្ធតែមកពីលុយឡើយ។ តាម​​ពិត​​ទៅ​​សុភមង្គលរមែងកើតឡើងពីចិត្ត និងការយោគយល់អធ្យាស្រ័យពីសមាជិកក្នុងផ្ទះឬក្នុងចំណោមមិត្តភក្តិ។ លុយអាចទិញវីឡាស្កឹមស្កៃ ឡានទំនើប ទូរសព្ទថ្មី តែលុយមិនអាចទិញសុភមង្គលពីនរណានោះទេ។​​ 

៥. សុខភាពល្អ

Premium Photo | Asian people running in the park jogging everyday for  healthy concept.

មានលុយ អាចទិញអាហារល្អ ម្ហូបថ្លៃ តែបើចង់បានសុខ​ភាពល្អ លុះណាតែអ្នកចេះថែខ្លួន។ លើលោកនេះ មានសេដ្ឋីប៉ុន្មាននាក់ដែលអាចយកប្រាក់វាល់លានរបស់ខ្លួនទៅទិញសុខភាព កុំឱ្យឈឺ? គ្មានទេ! ដូច្នេះលុយនិងសុខភាព មិនអាចយកមកផ្ដោះប្ដូរគ្នាឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ទាល់តែមានលុយច្រើន ទើបហៅថា «ជោគជ័យ» ?

ចុចអាន៖ ទស្សនៈអវិជ្ជមានពីលុយ បង្អាក់មនុស្សមិនឲ្យខំរកប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម