Connect with us

KPT+

គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

បានផុស

នៅ

មាន​មនុស្ស​ជាច្រើន​តែង​តែ​ជួប​ប្រទះ​អាការៈ​ស្ងាប បើ​ទោះ​ជា​គេង​បាន​ច្រើន​ហើយ​ក៏​ដោយ តើ​នោះ​មកពី​បញ្ហា​អ្វី​ទៅ ទើប​ចេះ​តែ​ស្ងាបមិនឈប់ ហើយ​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​កំប៉ុងផ្អែមៗដែល​ជួយ​ឲ្យ​ស្វាង​ជា​ដំណោះ​ស្រាយ​ល្អ ឬ​ទេ?

65,000+ Tired Pictures
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អាការៈ​ងុយ​គេង​ទាំង​ដែល​គេង​ឆ្អែត​ហើយ​នោះ​មកពី​មូលហេតុ​ផ្សេង​ច្រើន។ លោក​បន្ត​ទៀត មាន​ថ្នាំ​មួយ​ចំនួន​ធ្វើឲ្យ​យើង​ស្ងាប​ផង​ដែរ​ដូចជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់​​ទឹកចិត្ត និង​ថ្នាំ​សសៃ​ប្រសាទ​ជាដើម។

457 Teenager Yawning Stock Videos and Royalty-Free Footage - iStock

មួយ​វិញ​ទៀត​សម្រាប់​អ្នក​ដែល​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ក៏​បណ្ដាល​ឲ្យ​ស្ងាប​ផង​ដែរ ព្រោះ​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក បរិមាណ​ឈាម​របស់​យើង​នឹង​ធ្លាក់​ចុះ។ ជា​ទូទៅ​ឈាម​គឺជា​អ្នក​បញ្ជូន​អុកស៊ីសែនទៅ​កាន់​សរីរាង្គ​ផ្សេង​ៗ​នៃ​រាងកាយ​រួម​មាន​ទាំង​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​បរិមាណ​ឈាម​ចុះ​ទាប មិន​អាច​បញ្ជូន​អុកស៊ីសែ​នគ្រប់គ្រាន់​ទៅ​កាន់​ខួរ និង​រាងកាយ​យើង​បាន​នោះ​ទេ ហើយ​វា​ក៏​ធ្វើឲ្យ​រាងកាយ​គ្មាន​កម្លាំង​កំហែង ស្ងាប និង​ងងុយ​ដេក​តែ​ម្ដង។

Is Caffeine Addictive? - The Center • A Place of HOPE

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បកស្រាយ​បន្ត​ទៀត​ថា មកពី​អាការៈ​ខ្វះ​ឈាម ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល និង​រាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំង​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ស្ងាប ហើយ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ស្ងាប​មិន​ឈប់​ទោះ​ជា​គេង​ស្កប់ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ច្បាស់លាស់។

4 Health Hazards of Drinking Artificially Sweetened Soda: From Diabetes to  Mental Health

ចំពោះ​ដំណោះស្រាយ​ពេល​ស្ងាប​ងុយ​គេង ដោយ​ទៅ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ដើម្បី​ឲ្យ​ស្វាង​មិនល្អ​ចំពោះ​សុខភាព​ឡើយ។ ផឹកភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់​សកម្មភាព pineal gland ដែល pineal gland នេះ មាន​តួនាទី​ផលិត​មេឡាតូនីន​ធ្វើឲ្យ​ងងុយ​ដេក។ ទម្លាប់​ផឹក​ភេសជ្ជៈ​អស់​ទាំង​នោះ​យូរ​ៗ​ទៅ អាច​កើត​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម តម្រងនោម ​ថ្លើម និង​ជំងឺ​បេះដូងច្រើនប្រភេទទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​

ចុចអាន៖ គេងច្រើនជាង ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម