KPT+
ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ
បច្ចុប្បន្ននេះជំងឺផ្លូវចិត្ត ភាគច្រើនស្ទើរតែគ្មានមនុស្សណាដឹងថា ខ្លួនឯងមានឬអត់នោះទេ។ អ្នកជំងឺខ្លះ នៅតែមានការភ័ន្តច្រឡំ អំពីជំងឺផ្លូវចិត្ត និងគិតថាគ្រាន់តែជាការខូចចិត្តមួយថ្ងៃបាត់ទៅវិញ។
ដើម្បីជ្រាបច្បាស់យើងសូមណែនាំទាំងអស់គ្នា ឲ្យស្គាល់ពីជំងឺផ្លូវចិត្តទាំង ៣ ប្រភេទ ដែលត្រូវតែដឹង ក៏ដូចជាតាមដានរោគសញ្ញាដោយខ្លួនឯង។
១ ជំងឺភ័យខ្លន់ស្លោ
ជំងឺភ័យស្លន់ស្លោគឺជាជំងឺ ដែលបណ្តាលមកពីប្រព័ន្ធសរសៃប្រសាទស្វយ័ត ងាយនឹងចុះខ្សោយ ហើយបណ្តាលឲ្យមានការវាយប្រហារភ័យស្លន់ស្លោ ដូចជាចង្វាក់បេះដូងលោតញាប់ ដកដង្ហើមលឿនខុសពីធម្មតា។ អ្នកជំងឺខ្លះ មិនស្គាល់ពីជំងឺភ័យស្លន់ស្លោហ្នឹងជាអ្វីផង ហើយជាទូទៅ តែងតែយល់ច្រឡំថា ជាជំងឺបេះដូង។ នៅពេលទៅជួបគ្រូពេទ្យនិងធ្វើការពិនិត្យបេះដូង ក៏រកឃើញថា រាងកាយមានសភាពធម្មតា។
រោគសញ្ញានៃជំងឺភ័យស្លន់ស្លោ កើតឡើងជាញឹកញាប់ ដោយមិនបានទាយទុកជាមុន។ រោគសញ្ញានេះជាធម្មតាត្រូវតាមដានយ៉ាងហោចណាស់មួយខែ ទើបអាចដឹង។
២ ជំងឺធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តដែលអ្នកជំងឺទទួលរងនូវជំងឺធ្លាក់ទឹកចិត្តខ្លាំង ធុញទ្រាន់ លែងឃ្លានអាហារ លែងងងុយដេក ហើយជាញឹកញាប់ទំលាក់អារម្មណ៏ខ្លួនឯងឲ្យគ្មានតម្លៃ។
ខណៈពេលដែលអ្នកជំងឺខ្លះ មិនមានភាពក្រៀមក្រំឡើយ ប៉ុន្តែពួកគេតែងតែធុញទ្រាន់នឹងអ្វីៗដែលនៅជុំវិញខ្លួន ហើយជារឿយៗមានអារម្មណ៍ថា ខ្លួនឯងមិនដឹងថាត្រូវរស់នៅដើម្បីអ្វីទេ។ ជំងឺនេះអាចថាដំបូងស្រាល ប៉ុន្តែបើសិនគ្មានការព្យាបាលដោយគ្រូពេទ្យចិត្តសាស្រ្តទេ ពួកគេអាចមានហានិភ័យខ្ពស់នៃការធ្វើអត្តឃាត។
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត៖ ងាយនឹងធុញថប់ យំច្រើនគ្មានហេតុផល សម្លឹងមើលអ្វីៗមិនល្អ។ មានអារម្មណ៍ថាគ្មានតម្លៃនៅក្នុងខ្លួន ជារឿយៗតែងគិតថាខ្លួនជាបន្ទុកលើអ្នកដទៃ។ មើលឃើញតែកំហុសខ្លួនឯង ការថយចុះមុខងារផ្សេៗ អស់កម្លាំង គេងមិនលក់ បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ឈឺក្បាល អ្នកខ្លះអាចមានគំនិតចង់ស្លាប់។
៣ ជំងឺ Bipolar
ជំងឺ Bipolar បណ្តាលមកពីអារម្មណ៍របស់អ្នកជំងឺ ដែលត្រូវបានសម្គាល់ដោយការផ្លាស់ប្តូរអារម្មណ៍អំឡុងពេលមានជំងឺធ្លាក់ទឹកចិត្ត និងរយៈពេលនៃអារម្មណ៍ហួសកម្រិត ឬជ្រុលហួសហេតុ ដែលត្រូវបានគេស្គាល់ផងដែរថា ភាពមិនប្រក្រតីនៃអារម្មណ៍។
រោគសញ្ញានៃជំងឺ Bipolar គឺអ្នកជំងឺមានអារម្មណ៍ស្រងាកចិត្តស្ទើរតែរាល់ថ្ងៃ ឆាប់ខឹងមួរម៉ៅខុសរឿង ហើយច្រើនតែចូលចិត្តបែបនេះស្ទើរតែរាល់ថ្ងៃ ឬពេញមួយសប្ដាហ៏។ ជាពិសេស ឆាប់ថយចុះចំនួនសកម្មភាពធ្លាប់ធ្វើ បាត់បង់ទំងន់បាត់បង់ចំណង់អាហារ គេងមិនលក់ ឬអាចគេងច្រើនពេកស្ទើរតែរាល់ថ្ងៃ។ មិនសូវនិយាយស្ដី ឬនិយាយយឺតៗដូចគ្មានកំលាំង មិនសូវជាមានទំនាក់ទំនងជាមួយមនុស្សជុំវិញ មានអារម្មណ៍ថាគ្មានតំលៃ មានកំហុស មិនសមហេតុផល។ ការថយចុះការផ្តោតអារម្មណ៍ និងសមត្ថភាពក្នុងការអាន ការគិត ការសម្រេចចិត្ត ហើយតែងតែគិតអំពីការស្លាប់ជារឿយៗ។
រោគសញ្ញាផ្លូវចិត្ត ទាំង ៣ នេះ គឺជាឃាតកលាក់មុខដ៏សាហាវ បើសិនមិនប្រញាប់ព្យាបាលទេ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។ ត្រូវពិគ្រោះជាមួយអ្នកដែលនៅជុំវិញ ឬជ្រើសរើសស្វែងរកការព្យាបាលឲ្យបានឆាប់។ ដើម្បីអាចការពារផលវិបាកអវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព ជាពិសេសគឺការរស់នៅក្នុងស្ថានភាព ដែលមានការផ្លាស់ប្ដូរច្រើននៅក្នុងសង្គមសព្វថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់