Connect with us

KPT+

តើខ្សែស្រឡាយក្សត្រអង្គណាខ្លះហ៊ានដាក់រាជនិងលាខ្សែរាជវង្ស​ដើម្បីស្នេហាពិត?

បានផុស

នៅ

សេចក្តីស្រឡាញ់ មានទំហំធំធេង និងមានឥទ្ធិពលណាស់ក្នុងចំណោមមនុស្ស។ ស្នេហាមិនចេះប្រកាន់វ័យ ឋានៈតួនាទី រូបសម្បត្តិ ឬចម្ងាយឡើយ ឲ្យតែស្រឡាញ់ស្មោះពិត អ្វីក៏ហ៊ានលះបង់ដែរ សូម្បីតែជីវិតទៀតផង។

ទាំងនេះជាខ្សែរាជវង្ស ដែលព្រមលះបង់រាជ្យសម្បត្តិដើម្បីរស់នៅជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួន៖

១/ ស្ដេច Edward ទី៨  និង នាង Wallis Simpson

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ Edward ទី៨ សោយរាជ្យជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេសនាដើមឆ្នាំ១៩៣៦។  នៅចុងឆ្នាំដដែល  ព្រះអង្គបានដាក់រាជ្យបល្ល័ង្ក ព្រោះលង់ស្រឡាញ់ស្ត្រីមេម៉ាយអភិជនជនជាតិអាមេរិកម្នាក់ឈ្មោះ Wallis Simpson ។ នៅខែមិថុនាឆ្នាំ ១៩៣៧ នាង Simpson និងព្រះអង្គ Edward បានរៀបការ ហើយអ្នកទាំងពីរបានចំណាយពេលពេញមួយជីវិតរស់នៅជាមួយគ្នា រហូតដល់ព្រះអង្គ Edward  ទី៨ សុគត នាឆ្នាំ ១៩៧២ ។

២/ ព្រះនាងរបស់ប្រទេសជប៉ុន ៤ អង្គ

ព្រះនាង Atsuko ព្រះជន្ម ២១ វស្សាជាបុត្រីរបស់អធិរាជជប៉ុនព្រះនាម Hirohito បានលះបង់ជីវិតថ្កុំថ្កើងក្នុងរាជវាំង ដើម្បីរៀបការជាមួយកសិករម្នាក់ឈ្មោះ Takamasa Ikeda នៅខែតុលាឆ្នាំ ១៩៥២ ។ សមាជិកជាច្រើននៃគ្រួសាររាជវង្សបានចូលរួមពិធីមង្គលការរបស់ពួកគេ លើកលែងតែព្រះបិតាប៉ុណ្ណោះ ព្រោះទ្រង់ប្រឈួន។

ខ្សែស្រឡាយក្សត្រមួយអង្គទៀតគឺ ព្រះនាង Sayako ជាបុត្រីតែមួយអង្គគត់របស់ព្រះចៅអធិរាជជប៉ុនព្រះអង្គ Akihito និងម្ចាស់ក្សត្រី Michiko។ ព្រះនាង Sayako បានបាត់បង់តួនាទីនៅក្នុងគ្រួសារអធិរាជ និងមរតកដែលត្រូវទទួល ក្រោយសម្រេចព្រះទ័យរៀបការជាមួយបុរសម្នាក់ឈ្មោះ Yoshiki Kuroda ក្នុងឆ្នាំ ២០០៥ ។ ទោះបីជាមានការមិនពេញចិត្តក៏ដោយ ក៏ក្រុមគ្រួសារក្សត្របានចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ទ្រង់ដែរ។

កាលពីខែតុលាឆ្នាំ ២០១៨ ព្រះនាងជប៉ុន Ayako ជាបុត្រីរបស់ព្រះអង្គម្ចាស់ Hisako បានរៀបការជាមួយបុរសជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនឈ្មោះ Kei Moriya ។ ព្រះនាងបានបោះបង់ចោលមុខតំណែងក្នុងជួររាជវង្សចាប់ពីពេលនោះតាមច្បាប់របស់ប្រទេស។

ព្រះនាងមួយអង្គទៀត គឺព្រះនាង Mako បានភ្ជាប់ពាក្យជាមួយបុរសធម្មតាម្នាក់ឈ្មោះ Kei Komuro ហើយពួកគេមានគម្រោងរៀបការនៅឆ្នាំ ២០២០ នេះ។ ព្រះនាងសម័យថ្មីមួយអង្គនេះ ក៏ត្រៀមខ្លួនសម្រាប់ការលះបង់រាជ្យរួចរាល់ផងដែរ។

៣. ព្រះអង្គម្ចាស់របស់ប្រទេសស៊ុយអែត

ក្នុងខែកុម្ភៈឆ្នាំ ១៩៤៦ ព្រះអង្គម្ចាស់ Carl Johan នៃប្រទេសស៊ុយអែតបានលង់ស្នេហ៍ជាមួយអ្នកកាសែត Kerstin Wijkmark ហើយបានបោះបង់ឋានៈក្នុងត្រកូលក្សត្រចោល។ មិនមែនមានតែព្រះអង្គម្ចាស់ Carl Johan មួយអង្គប៉ុណ្ណោះទេដែលបានលះចោលឋានៈរាជវង្សនេះ ប៉ុន្តែខ្សែស្រឡាយក្សត្រច្រើនរូបទៀតក្នុងប្រទេសនេះក៏បានធ្វើដូចគ្នាដែរ។

៤. ព្រះអង្គម្ចាស់ Friso និងនាង Mabel Wisse Smit

ព្រះអង្គម្ចាស់ Friso ជាបុត្រារបស់ម្ចាស់ក្សត្រី Beatrix របស់ប្រទេសហូឡង់។ ព្រះអង្គ Friso បានបោះចោលឋានៈកិត្តិយសក្នុងនាមជាព្រះអង្គម្ចាស់ ព្រោះស្រឡាញ់នារីសាមញ្ញម្នាក់ឈ្មោះ Mabel Wisse Smit ។ ព្រះអង្គម្ចាស់ហូឡង់អង្គនេះ ត្រូវបានគេដកចេញពីត្រកូលស្នងរាជ្យក្រោយទ្រង់រៀបការនៅឆ្នាំ ២០០៤។

៥. ព្រះនាង Ubolratana Rajakanya និងលោក Peter Ladd Jensen

ខ្សែរាជវង្សថៃព្រះនាងម្ចាស់ Ubolratana Rajakanya បានចេញទៅសិក្សានៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧២ នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) ជាកន្លែងដែលព្រះនាងបានជួបនិងស្រឡាញ់ជាមួយបុរសជនជាតិអាមេរិកឈ្មោះ Peter Ladd Jensen ។ ក្រោយរៀបការរួច ព្រះនាងត្រូវបានគេបណ្តេញចេញពីគ្រួសារក្សត្រភ្លាមៗ។ គួរឱ្យស្តាយ! រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរមិនមានសុភមង្គលដល់ទីបញ្ចប់ទេ ដោយពួកគេឈានដល់ការលែងលះគ្នា នៅឆ្នាំ ១៩៩៨៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖ ៥ ចំណុច​លេចធ្លោរបស់ព្រះនាង Sirivannavari Nariratana បុត្រី​មួយ​អង្គ​របស់ស្ដេចថៃបច្ចុប្បន្ន

ចុចអាន៖ ហេតុអ្វី​ប្រជាជន​ប៊ូតាន​ អាច​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់បាន​ល្អ​ ទល់សម័យ​ទំនើបនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម