Connect with us

KPT+

តប់ប្រមល់ខ្លាំងក្នុងសម័យកូវីដ! សាកល្បងដាំប្រទាលទាំងនេះក្នុងផ្ទះ ដូចមានខែលការពារខ្យល់ដង្ហើម

បានផុស

នៅ

សម័យកាល​កូវីដ​រាតត្បាត ​មនុស្ស​គ្រប់គ្នា​ត្រូវ​ស្នាក់នៅ​ក្នុង​បន្ទប់​ឬ​ផ្ទះ ​អស់រយៈពេលជាយូរ។ កំឡុង​ពេល​នេះ ​អ្នកណា​ក៏ចង់​ស្វែងរកសកម្មភាព ដើម្បី​បន្ថយ​ភាពតានតឹង ហើយ​ការ​ដាំ​រុក្ខជាតិ​លម្អ ​​គឺ​ជា​សកម្មភាព​មួយ​ផ្សេងទៀត​ ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ។

១ ប្រទាលនាំលាភជា​សេដ្ឋី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទាល​នេះជា​ប្រភេទរុក្ខជាតិ​ឈ្មោះ​ដូចសេដ្ឋី​ ដែល​អាច​ស្រូប​យក​ជាតិ​ពុល​ចេញ​ពី​ក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ​ ស្លឹក​របស់វា​បែកធាងដូចស្មៅ និងមានពណ៏បៃតង​ រួមទាំងស្នាមឆូតនៅចំកណ្ដាលស្លឹក។ រុក្ខជាតិ​ប្រភេទ​នេះ ​ចូលចិត្ត​ដី​ជីលាយស្រកីដូង បូករួម​នឹងដីខ្សាច់ ជាពិសេសត្រូវឲ្យវាត្រូវ​ពន្លឺព្រះអាទិត្យញឹកញាប់​ និងត្រូវការទឹកតិចបំផុត។

២ ម្លូហាយឡាយ

ដាំក្នុងទឹក ធន់ម្លប់និងម៉ាស៊ីនត្រជាក់ គឺជារុក្ខជាតិ​ដើម្បី​លម្អ​គេហដ្ឋាន ដែលរូបរាងរបស់​វា​ជា​វល្លិ​មាន​ស្លឹក​មូល​ និងឆ្នាមឆូតៗពណ៏សនៅក្នុងស្លឹក។ រុក្ខជាតិជាវល្លិនេះ​ មានច្រើនពណ៌ រួមមាន​ លឿង បៃតង និង​ក្រហម​ ដែលត្រូវបានគេនិយម​និយម​ដាំ​ដោយ​ការ​កាត់​ធាងជា​ពូជ។ ​រុក្ខជាតិ​នេះ​ងាយ​ស្រួល​ថែទាំ​ ធន់និងកំដៅ ​ងាយ​លូតលាស់ ​ក្នុង​ស្ថានភាព​ណា​ក៏ដោយ។​ ពូជប្រទាលនេះមានធាតុសំខាន់ ជួយបញ្ចេញអុកស៊ីសែន ធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយ។

៣ Big snack plant ឬប្រទាលពស់​

ជាដើមឈើដែលមានអាយុច្រើនឆ្នាំ និងមានគេស្គាល់ជាទៅ ​វា​មាន​ក្បាលខ្លីនៅក្រោមដី​ មាន​រាង​បញ្ឈរ​ដូច​លំពែង ​ជា​ស្លឹក​រឹង​និង​ក្រាស់ មាន​​ពណ៌បៃតងចាស់​ ប្រផេះ​​ឬឆ្នូតៗ។ ដើមឈើ​នេះ​ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​បន្តិច​ ដើម្បី​វា​បាន​បញ្ចេញ​អុកស៊ីសែន​ដល់​អ្នក​ដាំ។

៤ ដើម Sula Class

វាគឺជារុក្ខជាតិ​មួយប្រភេទ​ដែលអាចត្រូវបានគេហៅថា រុក្ខជាតិ​ពី​ឋានសួគ៌ឬ​ដើមឈើស្លឹកប្រាក់។ មែកធាង​វា ​​គឺ​មានស្លឹកពណ៌បៃតង ស្រស់ស្អាត និងរលោង។ ប្រទាល​ប្រភេទ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​សំណាង​ដែរ បើ​ដាំ​មិន​ប្រយ័ត្ន។ ទោះ​យ៉ាងណា ​វា​ក៏​ងាយស្រួល​ណាស់​ ហើយមិនចាំបាច់ស្រោចទឹក​ញឹកញាប់​ទេ។ ប្រទាលនេះ​មានគុម្ពតូចៗជា​ជង់​និងមិនពិបាកថែទាំ។ វាអាចទប់ទល់នឹងគ្រោះ​រាំងស្ងួត​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​​មិន​គួរ​ត្រូវ​​កម្ដៅ​ថ្ងៃពេញមួយថ្ងៃទេ ​ព្រោះស្លឹក​អាច​ខូច។

៥ ប្រទាលដំបងយក្ស

ដែលត្រូវបានគេស្គាល់ផងដែរថា ជារុក្ខជាតិដែលធន់នឹង​លក្ខខណ្ឌ​អាកាសធាតុ។ ពពួកប្រទាលទាំងនេះ ​អាច​បត់បែន​បាន​គ្រប់​ស្ថានភាព​ និងអាកាសធាតុ។ វាមាន​បន្លា​រឹងៗ​និងតូចៗ​ សម្រាប់​ពណ៌​អាស្រ័យ​លើ​ប្រភេទ​ដើម​នីមួយៗ។ រុក្ខជាតិ​តូចៗនេះ​ត្រូវ​ការ​ពន្លឺ​ព្រះ​អាទិត្យ​ដោយ​ប្រយោល ​កុំ​ឲ្យ​​ប៉ះ​ពេក​ និង​គួរតែ​ស្រោច​ទឹក​ម្តងក្នុង​មួយ​សប្ដាហ៍​បាន​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រុក្ខជាតិ ៦ ប្រភេទ គួរដាំក្នុងផ្ទះ បង្កើតអុកស៊ីសែន និងមិនពិបាកក្នុងការថែទាំ ចំពោះអ្នកមិនសូវមានពេល

ចុចអាន៖រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម