Connect with us

KPT+

បញ្ឈប់ទម្លាប់​មិនល្អ ៣ យ៉ាងនេះ ​ថ្មទូរសព្ទនឹងប្រើបានយូរ

បានផុស

នៅ

ការ​ប្រើប្រាស់ថ្មទូរសព្ទឲ្យ​​ជាប់​បាន​យូរ​ ត្រូវតែមានការប្រុងប្រយ័ត្ន និង​ស្វែងយល់​គន្លឹះមួយចំនួន។ ថ្មឆាប់ខូច គ្មាននរណាសប្បាយចិត្តនោះទេ ក្រៅ​ពី​ខ្ជះខ្ជាយ​លុយទិញថ្មីញឹកញាប់ហើយ ​ម៉ាស៊ីនរបស់វាក៏ងាយខូចដូចគ្នា។

Are You On Your Phone Too Much? The Average Person Spends This Many Hours  On It Every Day | Inc.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះត្រូវបញ្ឈប់ទម្លាប់ ៣ នេះជាបន្ទាន់!

១. ឈប់បើក​ម៉ាស៊ីន២៤ម៉ោង

How to Restart and Force-Restart Any iPhone Model

​ម៉ាស៊ីន​ទូរសព្ទមិនចេះតែបើកប្រើ ២៤ ម៉ោងលើ ២៤ ​ម៉ោងនោះទេ។ វាក៏ត្រូវការសម្រាកដូចតែរាងកាយមនុស្សអ៊ីចឹង។ ​​ហេតុនេះ ដើម្បី​ឲ្យ​ថាមពល​ថ្ម​នៅតែខ្លាំងមិនងាយខូច ព្រមទាំងជួយឱ្យ​ម៉ាស៊ីន​ដំណើរការ​ល្អ គួរ​ឧស្សាហ៍​បិទ​​ជា​ប្រចាំ យ៉ាងហោចក៏មួយម៉ោងក្នុងមួយថ្ងៃដែរ។

២. ឈប់ប្រើ​ខ្សែ​ដាច់

Premium Photo | Closeup the damaged smartphone charger cable

​ខ្សែសាកថ្ម​ខូចឬដាច់ គួរឈប់ប្រើ ហើយក៏ឈប់ព្យាយាមជួសជុលទៀតទៅ។ ​បន្តប្រើខ្សែបែបនេះ ថាមពល​ថ្មនឹង​ឡើង​ចុះ​មិនទៀង ជាពិសេសអាចបណ្ដាលឱ្យអគ្គិភ័យ​ឆាបឆេះឧបករណ៍ ឬឆក់បាន។

៣. ឈប់ប្រើឆ្នាំង​សាកថោកៗ

How to fix and strengthen a damaged USB charging cable and make it last  forever! - YouTube

ឆ្នាំងសាកថោកៗ មិនត្រឹមតែគ្មានគុណភាពធ្វើឱ្យថ្មឆាប់ខូចប៉ុណ្ណោះទេ សូម្បីម៉ាស៊ីនក៏រងផលប៉ះពាល់ផងដែរ។  គួរហ៊ានចំណាយប្រាក់ទិញរបស់ល្អមកប្រើ ដើម្បីការពារទាំងថ្មនិងម៉ាស៊ីនទូរសព្ទ ហើយអាចប្រើបានយូរទៀត ពោលគឺមួយដឹងមួយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព

ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៤ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម