KPT+
ពេលខ្លះ ខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា
យុវជនមួយចំនួន ធ្លាប់មានចម្ងល់ចំពោះទំនាក់ទំនងភេទរបស់ខ្លួនផ្ទាល់ ថា តើហេតុអ្វីមិនទាន់មានសង្សាឬចំណាប់អារម្មណ៍ពិសេសលើភេទផ្ទុយ? តើខ្លួនជាប្រភេទប្រុសស្រឡាញ់ប្រុសឬអត់? ខ្លះទៀត មានមិត្តស្រីរួចទៅហើយ តែកាលៈទេសៈខ្លះ ពួកគេហាក់យល់ថាខ្លួនឯងចាប់អារម្មណ៍លើមនុស្សប្រុសដូចគ្នាដែរ។

ពាក់ព័ន្ធទៅនឹងចម្ងល់ខាងលើនេះដែរ អ្នកជំនាញអប់រំសុខភាពនិងផ្លូវភេទ អ្នកស្រី Ellen Friedrichs បានផ្ដល់ជាមតិនិងវិធីខ្លះៗដែលជួយឲ្យយុវជនទាំងនោះអាចស្វែងយល់ថា ខ្លួនជាមនុស្សស្រឡាញ់ ភេទដូចគ្នាឬអត់។
អ្នកស្រីបានផ្ដល់នូវវិធីសាស្រ្តងាយដូចខាងក្រោមនេះ៖
ទីមួយ ប្រសិនបើយើងកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហា! គួរសាកល្បងជជែកជាមួយសង្សារ រួចប្រាប់នាងពីអារម្មណ៍របស់ខ្លួន និងអារម្មណ៍ចំពោះប្រុសស្អាតដទៃ។ សួរខ្លួនឯង! តើយើងមានក្ដីសុខឬអត់ពេលនៅជាមួយនាង? តើយើងទាក់ទងនាងដោយសារអាណិត ឬពេលនៅឆ្ងាយគ្នា មាននឹករឭកនាងដែរអត់?
បន្ទាប់ពីនោះ សាកនៅឃ្លាតគ្នាមួយរយៈ។ ប្រហែលនាងនឹងពិបាកទទួលយកសម្រាប់ករណីនេះ ប៉ុន្តែយើងមិនអាចផុតទេ ព្រោះបើមិនធ្វើដូច្នោះ យើងមិនអាចជួយខ្លួនឯងឲ្យរកឃើញខ្លួនឯងកាន់តែច្បាស់ឡើយ។

ទីពីរ បុគ្គលគ្រប់រូបត្រូវស្វែងយល់ដោយខ្លួនឯង ថា ពេលនៅជាមួយមនុស្សភេទផ្ទុយគ្នា និងមនុស្សភេទដូចគ្នាតើអ្នកមានចំណង់ផ្លូវភេទជាមួយភេទផ្ទុយឬអត់? ឬមួយភេទណាមួយដែលយើងចង់រួមភេទបំផុត? បើសិនរកឃើញថា ខ្លួនឯងមានចំណង់ផ្លូវភេទពុះកញ្ជ្រោលតែជាមួយនឹងបុរស នោះបញ្ជាក់ថា យើងជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាពិតប្រាកដ។
អ្នកស្រីអេឡេនក៏បានបន្ថែមទៀតថា ជួនកាលមនុស្សយើងអាចមានអារម្មណ៍ចង់រួមភេទទាំងជាមួយបុរសផង និងស្រ្តីផង ក៏ប៉ុន្តែមិនមែនមានន័យថា យើងជាមនុស្សស្រឡាញ់ភេទដូចគ្នានោះឡើយ។

អ្នកស្រីផ្តាំថា មនុស្សយើងមិនមានអ្វីដែលប្រាកដប្រជា ១០០% ទេ គ្រប់គ្នាមានការប្រែប្រួលជានិច្ចកាលទៅតាមកាលៈទេសៈនៃដំណើរជីវិត។ ដូច្នេះការស្វែងរកខ្លួនឯង និងរស់នៅជាខ្លួនឯងឲ្យបានល្អ នោះចាត់ទុកថាជាសេចក្ដីសុខហើយ។
ឈប់រើសអើងភេទទីបីទៅ ពួកគេក៏ជាមនុស្សដូចយើងដែរ!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានកូនស្រី កង្វល់ខ្លាចចាញ់បោកព្រាននារី ជាទុក្ខធំនៃឳពុកម្តាយបច្ចុប្បន្ន
ចុចអាន៖ អានអត្ថបទនេះ នឹងដឹងថា ខ្លួនឯងជាមនុស្សញៀនរឿងភេទសម្ព័នដែរអត់?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន