Connect with us

KPT+

មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ

បានផុស

នៅ

ការទុកដាក់សំរាមរបស់អ្នកឈឺដោយសារជំងឺកូវីដ មិនមែនជារឿងងាយស្រួលឬទុកដាក់ដូចអ្នកជំងឺផ្សេងៗឡើយ។ អ្នកថែទាំត្រូវមើលថែ​ និងការពារឲ្យមែនទែន ចៀសវាងចម្លងទៅកាន់​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ​ក្រសួង​សុខាភិបាល​ ​បាន​ចេញ​គោលការណ៍​សម្រាប់​អ្នក​ជំងឺ​កូវីដកម្រិត​ស្រាល ដែល​​អនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​នៅផ្ទះ។ ដោយឡែក​យោង​តាម​មន្ទីរ​សុខាភិបាល​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​ដាក់​​ចេញ​​នូវ​​គោលការណ៍​មួយ​ចំនួន សម្រាប់​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​ផ្ទះ ​​ត្រូវ​អនុវត្ត​និង​ទុកដាក់​សំរាម​របស់​អ្នក​ឈឺ​ដូច​ខាងក្រោម​នេះ៖

​ ត្រូវ​ទុកដាក់​សំរាម​នៅ​ក្នុង​ស្បោង​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ដាក់​ដាច់​ដោយឡែក​ពី​សំរាម​របស់​អ្នក​ផ្សេង​ទៀត។

ត្រូវ​ធ្វើការ​បាញ់​ថ្នាំ​​អាកុល ​សម្លាប់​មេរោគ​កូវីដ​នៅ​លើ​សំរាម​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ស្បោង​ ហើយ​ទុក​ដាក់​សំរាម​ដាច់​ដោយ​ឡែក​ លើស​ពី ៧២ ម៉ោង ​ទើប​អាច​បញ្ចេញ​មក​ខាង​ក្រៅ​បាន។

ត្រូវ​ដាក់​សំរាម​នៅ​ក្នុង​ស្បោង​ពណ៌​លឿង​ ឬ​សរសេរ​ស្លាក់​បញ្ជាក់​នៅ​លើ​ស្បោង​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល។

ត្រូវ​ប្រើប្រាស់​ស្បោង​សំរាម​ដែល​មាន​ចំណុះ ១៥ គីឡូក្រាម ​ដើម្បី​ផ្ទុក​បរិមាណ​សំរាម​ឲ្យ​បាន​រយៈពេល ​៥ ថ្ងៃ​ យ៉ាង​តិច​ដើម្បី​ចៀសវាង​បញ្ចេញ​សំរាម​រៀងរាល់​ថ្ងៃ។

សាលា​រាជធានី​ភ្នំពេញ​ក៏​​បាន​បញ្ជា​ក់ថា ​ក្នុងករណី​ដែល​មិន​សហការ​ និង​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ ​ហើយ​បង្ក​ឲ្យ​មាន​ការឆ្លង​ជំងឺ​កូ​វីដ​ បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​តាមច្បាប់​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដែលមាន​ចែងថា ​«​អំពើ​ចម្លង​ដោយ​ចេតនា​នៅ​ជំងឺ​កូ​វីដ​ ១៩ ​​ដល់​អ្នកដទៃ​ តាម​គ្រប់​មធ្យោបាយ​ ត្រូវផ្ដន្ទា​ទោស​ដាក់ពន្ធនាគារ​ពី ​៥ ​ឆ្នាំ​ដល់ ​១០​ឆ្នាំ​» ​និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ដែលមាន​ជា​ធរមាន​។​

ប្រសិនបើ​មាន​បញ្ហា ​​​ត្រូវ​ប្រញាប់​ឆាប់​ទាក់ទងមក​គ្រូពេទ្យ​ព្យាបាល​ជា​បន្ទាន់ ឬ​ទំនាក់ទំនង​មក​មណ្ឌល​ប្រតិបត្តិការ​ស្រុក-ខណ្ឌ សម្រាប់​ព្យាបាល​ជំងឺកូវីដ​តាម​ផ្ទះ ឬ​ទាក់ទង​ទៅ​ទូរសព្ទ​ទាន់ហេតុការណ៏ ១២២២ ដោយ​ឥតគិតថ្លៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រភព៖សាលា​រាជធានី​ភ្នំពេញ

ចុចអាន៖ព្យាបាល​នៅ​ផ្ទះ កុំ​ឲ្យ​ឆ្លង​ដល់​អ្នក​រស់នៅជាមួយ​ សូម​អនុវត្ត​វិធានការ​ខាងក្រោមនេះ

ចុចអាន៖អ្នក​ឆ្លង​កូវីដ​ព្យាបាល​តាម​ផ្ទះ មាន​បញ្ហា​ត្រូវការ​ជំនួយ​បន្ទាន់ អាច​ទាក់ទង​លេខ​ខាងក្រោម​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម