KPT+
អ្នកខ្លាំងផឹកច្រើន ប្រយ័ត្នកើតជំងឺផ្លូវចិត្តម្យ៉ាងដោយមិនដឹងខ្លួន
រាល់ថ្ងៃ គ្រឿងស្រវឹងស្ទើរតែក្លាយជាផ្នែកមួយនៃរបបអាហាររបស់យើងទៅហើយ។ គ្នាយើងខ្លះ មិនថាប្រុសស្រី សុទ្ធតែលើកហេតុផលផ្សេងៗពេលផឹក ហើយហេតុផលរួមតែងឮ គឺបំបាត់ភាពស្មុគស្មាញ រំសាយអារម្មណ៍ខ្លះៗ ក្រោយការងារ។ តែធ្លាប់ដឹងអត់ ក្រៅពីនាំឲ្យមានជំងឺកាចជាច្រើនៗ ជាតិអាល់កុលនៅក្នុងស្រា ក៏ជាមូលហេតុមួយនាំឲ្យកើតជំងឺបាក់ទឹកចិត្ដ។
១- ឥទ្ធិពលជាតិអាល់កុលលើខួរក្បាល

អាល់កុលត្រូវគេចាត់ទុកថាស្មើជំងឺបាក់ទឹកចិត្ត ព្រោះរំខានដល់តុល្យភាពគីមីខួរក្បាល ប៉ះពាល់ប្រព័ន្ធបញ្ជាសរសៃប្រសាទ។ ក្រោយផឹក ប្រតិបត្តិការក្នុងខួរក្បាលយើងចាប់ផ្តើមចុះខ្សោយ ជះឥទ្ធិពលដល់សមត្ថភាពចាត់ចែង រក្សាទុក និងរំឭកការចងចាំ ជាដើម។
ផឹកជាតិអាល់កុលច្រើន ពិសេសក្នុងពេលខ្លី និងគ្មានអ្វីក្នុងពោះ អាចធ្វើឲ្យមុខងារចងចាំរបស់ខួរក្បាលបិទចោលទាំងស្រុង បាត់បង់លទ្ធភាពប្រមូលការចងចាំមកវិញ។ គ្នាយើងស្រវឹងស្រា អាចភ្លេចខ្លះៗ ឬទាំងអស់តែម្តង ជាមូលហេតុគ្នាយើងខ្លះ ភ្ញាក់ដឹងខ្លួនពីស្រវឹង មិនដឹងថាបានទៅណាខ្លះ ធ្វើអ្វីខ្លះនោះឡើយ ហើយផលប៉ះពាល់ធំៗដោយសារជាតិអាល់កុលលើខួក្បាល មាន៖
– ធ្វើចលនាមិនបានល្អ
– ខ្សោយភ្នែក
– និយាយមិនសូវច្បាស់
– ស្ពឹកស្រពន់ ឬប្រតិកម្មយឺត
– បាត់បង់ការចងចាំ។

យ៉ាងណា ផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញបន្ទាប់ពីឈប់ផឹក។ ករណីខ្លះ ទោះឈប់ផឹកក្តី ក៏ខួរក្បាលនៅតែមានសភាពមិនប្រក្រតីដូចគ្នា។ គ្នាយើងផឹកយូរៗទៅ អាចនឹងធ្វើឲ្យខួរក្បាល ផ្លាស់ប្តូរជារៀងរហូតតែម្តង។ ផលប៉ះពាល់ផ្សេងទៀត បណ្តាលឲ្យសុខភាពចុះខ្សោយ ឬកើតជំងឺថ្លើមធ្ងន់ធ្ងរ។
២- បន្ថែមកង្វល់
គ្នាយើងមួយចំនួនផឹកស្រា សង្ឃឹមថាអាចជួយបំបាត់ស្ត្រេស ទុក្ខកង្វល់ ប៉ុន្តែការគិតនេះខុសស្រឡះ។ ធាតុពិត ស្រាចូលរួមចំណែកជំរុញឲ្យបាក់ទឹកចិត្ត បន្ថែមកង្វល់ធ្វើឲ្យគ្រប់យ៉ាងកាន់តែពិបាកដោះស្រាយ។ ជាតិអាល់កុល តែងនាំយើងធ្វើអ្វីមួយដែលខួរក្បាលធ្លាប់បដិសេធ បង្កើតទៅជាវិប្បដិសារៈ។
៣- អាល់កុល និងការបាក់ទឹកចិត្ត

ផឹកស្រាញឹកញាប់ បង្កើតឲ្យមានរោគសញ្ញាបាក់ទឹកចិត្ត។ វត្តមានជាតិអាល់កុល គឺរារាំងការបញ្ចេញអ័រម៉ូន Serotonin (អ័រម៉ូនប្រព័ន្ធប្រសាទ)។ គ្នាយើងមានជំងឺបាក់ទឹកចិត្ត យកស្រាមកដាក់មុខ ផឹកស្រវឹងរាល់ថ្ងៃ តែងមិនខ្វាយខ្វល់គ្រោះថ្នាក់ប្រឈមធ្ងន់ធ្ងរទាំងសុខភាព ទាំងខួរក្បាល កាន់តែផឹក កាន់តែបាក់ទឹកចិត្ត។ លើសពីនេះ ផឹកច្រើនពេក ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ក៏បាត់បង់ អសមត្ថភាពការងារ ធ្វើឲ្យជីវិតកាន់តែវេទនា បង្កទៅជាជំងឺបាក់ទឹកចិត្តតែម្តង។
៤- អត្តឃាត និងវិកលចរិត

ពេលជាតិអាល់កុលទៅរារាំងខួរក្បាល នាំឲ្យខ្វះការពិចារណា ប្រព្រឹត្តទង្វើយើងមិនចង់ធ្វើ មុនស្រវឹង អាចធ្វើបាបខ្លួនឯង ឬធ្វើបាបអ្នកដទៃ។ ផឹកហួសកម្រិត បណ្តាលឲ្យវិកលចរិត ជាពិសេសពេលយើងកំពុងជោកជាំជាមួយស្រា ភ្លាមៗស្រាប់តែឈប់ផឹក នឹងមានរោគសញ្ញាអារម្មណ៍រវើរវាយ វង្វេងវង្វាន់ ភិតភ័យ កើតឡើង ដែលសុទ្ធសឹងរោគសញ្ញាវិកលចរិតតែម្តង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ
ចុចអាន៖ រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?