KPT+
សញ្ញាព្រមាននរណាម្នាក់ចង់សម្លាប់ខ្លួន និងវិធីជួយសង្រ្គោះទាន់ពេលវេលា
មនុស្សមានគំនិតចង់ធ្វើអត្តឃាត អាចមកពីមូលហេតុច្រើនយ៉ាង តែភាគច្រើនគំនិតនេះកើតចេញពីវិបត្តិដែលសាមីខ្លួនយល់ថាមិនអាចដោះស្រាយបាន។ ភាពអស់សង្ឃឹម បូករួមនឹងជំងឺផ្លូវចិត្តបណ្ដាលឱ្យគេសម្រេចបញ្ចប់ជីវិតខ្លួនឯង។

តើមានអ្វីអាចសម្គាល់បានថាមនុស្សម្នាក់ចង់ធ្វើអត្តឃាត?
-និយាយពីការធ្វើអត្តឃាត។ ឧ. ខ្ញុំមិនចង់រស់ទេ បើគ្មានវត្តមានលើលោកនេះប្រហែលជាល្អ ឬ ខ្ញុំមិនដឹងរស់ធ្វើអីទេ ។ល។
-ប្រមូលសម្ភារដែលអាចសម្លាប់ខ្លួនមកទុករួមមាន កាំបិត កន្ត្រៃ ឡាម ខ្សែ និងថ្នាំជាដើម។

-ផ្ដាច់ខ្លួនពីសង្គមខាងក្រៅនិងព្យាយាមនៅម្នាក់ឯង។
-អារម្មណ៍ប្រែប្រួលភ្លាមៗ បន្តិចសប្បាយ បន្តិចស្រពាប់ស្រពោន។
-ចាប់អារម្មណ៍តែអ្វីដែលពាក់ព័ន្ធនឹងការស្លាប់ ការសម្លាប់ខ្លួន ឬអំពើហិង្សា។ល។
-ប្ដូរទម្លាប់រស់នៅទាំងការដើរហើរ ការញ៉ាំ និងការគេង។
-និយាយពាក្យលាទៅកាន់មនុស្សម្នាដូចខ្លួននឹងមិនជួបអ្នកផ្សេងតទៅទៀត។
ទោះជាយ៉ាងនោះក្ដី សញ្ញាព្រមានទាំងនេះមិនដូចគ្នាទាំងអស់នោះទេ វាអាចចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ចុះធ្វើយ៉ាងណាអាចជួយអ្នកចង់អត្តឃាតបាន?
មិនមានវិធីណាមួយដែលប្រសិទ្ធភាពព្យាបាលអ្នកចង់ធ្វើអត្តឃាតបាន ១០០%ភាគរយឡើយ។ ចំណេកការព្យាបាលក៏អាស្រ័យទៅលើមូលហេតុដែលបណ្ដាលឲ្យមានគំនិត ធ្វើអត្តឃាតនោះ។ យ៉ាងណាមិញ អ្នកជំនាញបានណែនាំការព្យាបាលទូទៅពីរយ៉ាង ដែលគេប្រើច្រើនជាងគេក្នុងការកាត់បន្ថយអារម្មណ៍ចង់សម្លាប់ឱ្យធ្លាក់មកតិចបំផុត។
១. ប្រើការសន្ទនា

ការព្យាបាលបែបនេះ ភាសាអង់គ្លេសហៅថា psychotherapy ជាការវិធីសាស្ត្រព្យាបាលជាមួយអ្នកជំនាញចិត្តសាស្ត្រឬមនុស្សមានឥទ្ធិពលចំពោះអ្នកចង់ធ្វើអត្តឃាត។ វិធីសាស្ត្រនេះគេជជែកជាមួយអ្នកជំងឺដោយបង្រៀនពួកគេពីរបៀបហែលឆ្លងឧបសគ្គជីវិត ការគ្រប់គ្រងភាពតានតឹង និងបោះបង់ចោលនូវគំនិតអវិជ្ជមាន។ វាជាវិធីព្យាបាលដែលអាចកាត់បន្ថយហានិភ័យចង់សម្លាប់ខ្លួនបានច្រើនផងដែរ។
២. ប្រើប្រាស់ថ្នាំពេទ្យ
ក្រោយប្រើវិធីខាងលើពុំសូវមានប្រសិទ្ធភាព អ្នកជំនាញនឹងចេញវរជ្ជបញ្ជារឱ្យប្រើថ្នាំពេទ្យមួយចំនួនដូចជា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ថ្នាំប្រឆាំងរោគផ្លូវចិត្ត និងថ្នាំប្រឆាំងការព្រួយបារម្ភ។ ថ្នាំទាំងនេះ អាចកាត់បន្ថយរោគសញ្ញាដែលបណ្ដាលមកពីផ្លូវអារម្មណ៍និងរាងកាយបានមួយកម្រិតទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន
ចុចអាន៖ កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ