KPT+
គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត
នៅពេលស្ត្រេសកើតឡើង អ្នកខ្លះអាចដោះស្រាយនិងឆ្លងកាត់ដោយគ្មានបញ្ហា។ ប៉ុន្តែអ្នកផ្សេងទៀត មិនអាចដោះស្រាយបានឡើយ។ បញ្ហាទាំងនេះនឹងអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់ពួកគេ។
លោក Sri Kumar អ្នកនិយាយសាធារណ និងជាអ្នកនិពន្ធជនជាតិឥណ្ឌា នៃម្ចាស់សៀវភៅ ” សុភមង្គលនៅកន្លែងធ្វើការ ” បានសរសេរក្នុងសៀវភៅថា ត្រូវចេះអត់ធ្មត់លើកទឹកចិត្តនឹងទទួលជោគជ័យ មិនថាមានបញ្ហាអ្វីទេ។
ខាងក្រោមនេះគឺជាវិធី ៥ យ៉ាង ដើម្បី បំបាត់ភាពតានតឹង យកជីវិតរីករាយមកវិញ ៖
១ សូមចងចាំថាអ្វីគ្រប់យ៉ាងមិនអាចគ្រប់គ្រងបានទេ

ទោះបីយើងរៀបចំផែនការបានល្អ និងមានជំនាញល្អឥតខ្ចោះក៏ដោយ រឿងដែលមិនបានរំពឹងទុក អាចកើតឡើង។ ដូច្នេះត្រូវចងចាំថា អ្វីៗមិនតែងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទេ។ បើអាចទទួលយកបាន វានឹងជួយធ្វើឲ្យចិត្តស្ងប់។
២ សម្រាកនៅពេលអ្នកមានអារម្មណ៍ឈឺក្រពះនិងចង្វាក់បេះដូង
នៅពេលមានការឈឺចាប់នៅត្រង់ពោះនិងចង្វាក់បេះដូង សូមសម្រាកពីសកម្មភាពភ្លាមៗ បន្ទាប់មកដកដង្ហើមវែងៗនិងយឺតៗ ។ ផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នក។ នៅពេលដកដង្ហើមចូល មានអារម្មណ៍ថាខ្យល់ឈានដល់សួតនិងពោះ។ ខណៈពេលហត់នឿយ អ្នកអាចមានអារម្មណ៍ថាចលនាសួតនិងក្រពះដួល ប៉ុន្តែចូរធ្វើដូចនេះយឺតៗ ៥ ទៅ១០ ដង មុនពេលត្រលប់មកធ្វើការវិញ។
៣ ផ្ដោតលើរឿងមួយចៀសវាងធ្វើអ្វីជាច្រើន

ពហុមុខងារក្នុងពេលតែមួយ ធ្វើឲ្យខូចថាមពល។ ក្រៅពីនឿយហត់ វាក៏បណ្ដាលឲ្យគ្មានប្រសិទ្ធភាពផងដែរ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាអ្វីៗមានសម្លេងខ្លាំងពេក សូមជ្រើសរើសធ្វើកិច្ចការតែមួយ ហើយផ្ដោតអារម្មណ៍លើវា។បិទរាល់ការជូនដំណឹងតាមអ៊ីមែល និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។
៤ គួរតែមានពេលពី ៣ ទៅ ៤ នាទីដើម្បីឲ្យខួរក្បាលសម្រាក
បន្ទាប់ពីខំធ្វើការអស់រយៈពេល ២០ នាទី អ្នកគួរតែទុកពេល ៣ ទៅ៤ នាទី ដើម្បីសម្រាក ដោយការដើរចុះឡើង ធ្វើចលនាដងខ្លួន ដើម្បីបន្ធូរអារម្មណ៍ មុនពេលអ្នកបន្តធ្វើការ។ ប៉ុន្តែប្រសិនបើអ្នកត្រូវធ្វើការនៅតុបន្តរហូតដល់ ៥០ នាទីអ្នកគួរតែ សម្រាក ១០ នាទី មុនពេលត្រឡប់ទៅធ្វើការវិញ។
៥ តើអនាគតល្អឬអាក្រក់? គ្មាននរណាម្នាក់អាចប្រាប់បានទេ

នៅពេលដែលយើងមិនអាចប្រាប់អ្វីដែលកំពុងធ្វើ។ តើអ្វីនឹងជះឥទ្ធិពលដល់វានាពេលអនាគត? ពីអ្វីដែលយើងបានគិតកាលពីមុនថាអាក្រក់ វាប្រហែលជាមិនអាក្រក់ដូចអ្វីដែលយើងប៉ងគិតមុនពីជោគសំណាងខ្លួនឡើយ។ ជាការប្រសើរ បើយើងមិនរំពឹងទុករឿងមិនល្អណាមួយជាប់ខ្លួន។ កុំគិតពីរឿងអវិជ្ជមាន បើទោះបីជាវាកំពុងកើតមានក្នុងជីវិតក៏ដោយ ចូរផ្ដោតលើការធ្វើអ្វីដែលល្អបំផុតនៅចំពោះមុខ នាពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់អនុវត្តវិធីនេះភ្លាម
ចុចអាន៖ប្រុងប្រយ័ត្ន! ស្ត្រេសការងារខ្លាំងពេកអាចកើតជំងឺបេះដូង ពិបាកតែខ្លួនឯង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង